ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ទីតាំង​បើក​ល្បែងស៊ីសង​(​ជល់​មាន់​)​តាម​ប្រព័ន្ធ​អន​ឡាញ​ពី​តាំង​ផ្សេង​គ្នា​បង្កប់​ក្នុងផ្ទះ​ពូ​មិតនិង​ពូ​បឿ​ន​២​កន្លែង​របស់​ក្រុមហ៊ុន​SR88​ក្នុង​ភូមិ​អង្គ​ប្រាសាទ និង​ភូមិ​ប្រជ្រាយ​ឃុំ​អង្គប្រាសាទ ស្រុក​គី​រី​វង្ស ខេត្តតាកែវ សូម​លោក​មេ​ប៉ុស្តិ៍​អង្គ​ប្រាសាទ​និង​លោក​អធិការ​ស្រុក​គី​រី​ជួយ​ពិនិត្យ​ផង !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ប្រភព​ពី​ប្រជាពលរដ្ឋ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​សារព័ត៌មាន​កាន់ អង្គភាព​សារព័ត៌មាន​យើង​អោយ​ដឹងថា មាន​ទីតាំង​ល្បែងស៊ីសង​នៅ​ខាងលើ ដោយ​មិនទាន់​មាន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ហ៊ាន​ចុះ​ធ្វើការ​បង្ក្រាប​នៅឡើយ​ទេ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ បាន​លួច​បង្ហើប​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​អោយដឹងថា ទីតាំង​ខាងលើ​បើក​លេង​រាល់ថ្ងៃ​លេង​ដោយ​រលូន​នៅ​ពុំទាន់​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​បង្ក្រាប​ឡើយ​ដោយ​ពួកគាត់​មាន​ការភ័យខ្លាច​ចំពោះ​សុខទុក្ខ​របស់​គាត់​នៅពេល​យប់ «​ពោល​គឺ​៖ ទីណា​មាន​ល្បែង ទីនោះ​មាន​ចោរលួច ចោរប្លន់ វ៉ៃ​កាប់​ចាក់ គោ​ស​ផ្ទះ​ប្រជាពលរដ្ឋ​ជាមិនខាន​»​។​

​ប្រជាពលរដ្ឋ​រូប​នោះ​បន្តថា​៖​ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ ប្រហែលជា​មាន​បុណ្យ​បារមី​ខ្ពស់​ទើប​អាច​បំបាំងកាយ​មិន​ឲ្យ​សមត្ថកិច្ច​ថ្នាក់​មូលដ្ឋាន​មើលឃើញ​ប្រជាពលរដ្ឋ​ខ្លួន​ចូល​ទៅ​លេង​។​ឬក៏​ត្រូវដង​ត្រូវផ្លែ​គ្នា​ហើយ​បានជា​សម្ងំ​ស្ងៀម​មិន​មាន​វិធានការ​ចុះបង្ក្រាប​ប្រជាពលរដ្ឋ​សង្ឃឹមថា​លោក យុ​គ សារ៉ាត់ អធិការ​ស្រុក​គី​រី​វង្ស​មាន​សមត្ថភាព​ចុះបង្ក្រាប​ដែរឺទេ​??​រឺ​លោក​អធិការ​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រងទុក្ខវេទនា ដោយសារ​តែ​ល្បែង​គួរតែមាន​វិធានការ​ចុះបង្ក្រាប​ផង​!!​ដើម្បី​ជៀសវាង​ប្រជាពលរដ្ឋ​និង​បងប្អូន​ក្នុង​មូលដ្ឋាន​ដាក់​ការសង្ស័យ​ទៅលើ​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​គី​រី​វង្ស មាន​ការឃុបឃិត​បើកភ្លើង​ជា​ប្រព័ន្ធ​ដើម្បី​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​ទទួល​លាភសក្ការៈ​និង​បង្កបង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​។​

​ប្រជាពលរដ្ឋ​និង​មហាជន​ជាច្រើន​ស្នើរ​សុំ​លោក ឈាង ផាន់​ណា​រ៉ា ស្នងការ​ខេត្ត​តាកែវ​ជួយ​ចាត់​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ចុះ​ស្រាវជ្រាវ​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​មួយ​កន្លែង​នេះ​ផង​ដើម្បី​ចូលរួម​ចំណែក​បញ្ជៀ​ស​អំពើចោរកម្ម​ផ្សេងៗ​ដូចជា​លួច​-​ឆក់​-​ប្លន់​-​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​ហើយ​ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដោយ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ជុំវិញ​ការចុះផ្សាយ​ខាងលើនេះ ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើង រង់ចាំ​ការបំភ្លឺ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​និង​ម្ចាស់​ទីតាំង រៀង​រាល់​ម៉ោង​ធ្វើការ​៕ សូម​អរគុណ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល