ទាន់ហេតុការណ៍
ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​!
0

ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា​! ឯកឧត្តម សាយ សំ​អាល់ មានជំនឿថា ការចូលរួម​របស់​ប្រជាជាតិ​ទាំងអស់ ស្រទាប់​អូហ្សូន​អាច​នឹង​វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ តាមរយៈ​សារលិខិត​អបអរសាទរ ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចាត់ទុកថា «​ទិវា​អូហ្សូន​ពិភពលោក​» ជា​ព្រឹត្តិការណ៍​ប្រកបដោយ អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​ភាពចាំបាច់ និង​សារៈប្រយោជន៍​នៃ​ការចូលរួម​ថែរក្សា​ការពារ​ស្រទាប់​អូហ្សូន ដែល​ជា​របាំង​ការពារ​ភពផែនដី ពី​កាំរស្មី​ពណ៌​ស្វាយ​ដ៏​គ្រោះថ្នាក់ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​របស់​ប្រជាជាតិ​ទាំងអស់ ស្រទាប់​អូហ្សូន​អាច​នឹង​វិលត្រឡប់​មករក​ស្ថានភាព​ដើម​វិញ នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២១​នេះ​។​

​ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា ឆ្នាំ​២០២២​នេះ ជា​ខួប​លើក​ទី​៣៧ នៃ «​អនុសញ្ញា ទីក្រុង​វី​យ៉ែន ស្ដីពី​កិច្ចកា​ពារ​ស្រទាប់​អូហ្សូន​» ឆ្នាំ​១៩៨៥ និង​ជា​ខួប​លើក​ទី​៣៥ នៃ «​ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី «​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​» ឆ្នាំ​១៩៨៧ ។ ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក លេខាធិការដ្ឋាន​អូហ្សូន នៃ​អង្គការ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា រៀងរាល់ឆ្នាំ ជា​ថ្ងៃ​ប្រារព្ធ​ខួប «​ទិវា​អូហ្សូន​ពិភពលោក​» ដើម្បី​រំលឹក​ដល់​ថ្ងៃ​បង្កើត ពិធីសារ​ម៉ុងរ៉េអាល់ ក៏ដូចជា​អរសាទរ​ដល់​សមិទ្ធផល និង​វឌ្ឍនភាព​ជា​បន្តបន្ទាប់​ដែល​យើង​រួម​គ្នា​សម្រេចបាន​សំដៅ​ឆ្ពោះទៅ​ការពារ​ស្រទាប់​អូហ្សូន​។​

​ជំនួសមុខ​ឱ្យ​វាដ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ឯកឧត្តម សាយ សំ​អាល់ សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់ក្តៅ​ជាមួយ​ប្រជាជាតិ​ទាំងអស់ ដែល​កំពុង​រួម​គ្នា​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ឆ្នាំនេះ ក្រោម​ប្រធានបទ «​ខួប​៣៥​ឆ្នាំ​នៃ​ពិធីសារ​ម៉ុងរ៉េអាល់ ៖ សហប្រតិបត្តិការ​ជា​សាកល ការពារ​ជីវិត​នៅ​លើ​ផែនដី​» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បី​បំផុសប្រជាជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​សារៈសំខាន់​នៃ​ស្រទាប់​អូហ្សូន សម្រាប់​ជីវិត​លើ​ភព​ផែនដី និង​បន្ត​ចូលរួម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ន្ថែ​មទៀត សំដៅ​ថែរក្សា​ការពារ​ស្រទាប់​អូហ្សូន និង​កាត់បន្ថយ​ការ​កើន​កម្ដៅ​ភពផែនដី​។​

​តាមរយៈ​សារលិខិត​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី​បរិស្ថាន​កម្ពុជា បានឱ្យដឹងថា កន្លង​មក​ស្រទាប់​អូហ្សូន ត្រូវបាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ និង​ប្រឈម​ទៅ​នឹង​ការ​ធ្លុះធ្លាយ ដែល​បង្កឡើង​ដោយ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។ សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន គឺជា​ស​ធាតុគីមី​ផ្សេងៗ ដែល​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​កំប៉ុង​ស្ព្រៃ និង​បរិក្ខារ​ត្រជាក់​ជំនាន់​មុន ក្នុងនោះ​រួមមាន​៖ សារធាតុ​ក្លរ៉ូភ្លុ​យអរ៉ូ​កាបូន (CIC) និង​សារធាតុ​ហាយ​ដ្រូ​ក្លរ៉ូភ្លុ​យអរ៉ូ​កាបូន (HIC)​។ សារធាតុ​ទាំងនេះ ក៏​មាន​សក្តានុពល​ធ្វើឱ្យ​កើន​កម្ដៅ​ខ្ពស់​ផងដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំ​អាល បាន​បន្តថា «​តាមរយៈ​កិច្ចប្រឹងប្រែង​រួម​គ្នា​ជា​សកល​ក្នុង​ការអនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់ យើង​បាន​កាត់បន្ថយ និង​ឈាន​ទៅ​លុបបំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​រូប​ខ្លួន ដើម្បី​ទប់ស្កាត់​ការបំផ្លាញ​ស្រទាប់​អូហ្សូន ដែល​ជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​មនុស្សជាតិ​។ ជាក់ស្ដែង​ក្នុង​ន្លោះ​ឆ្នាំ​១៩៩០ ដល់ ២០១០ ពិភពលោក​បាន​រួមគ្នា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ទៅក្នុង​បរិយាកាស ប្រមាណ ១៣៥​ពាន់​លាន​តោន ក្រោម​ការអនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់​។ ជា​លទ្ធផល​ចាប់ពី​ឆ្នាំ​២០០០ ស្រទាប់​អូហ្សូន បាន​ភ្ជិត​ឡើងវិញ ក្នុង​អត្រា​ប្រមាណ​ពី​១ ទៅ ៣% ក្នុង​មួយ​ឆ្នាំ ដែល​ការ​ភ្ជិត​ទាំងស្រុង​នឹង​អាច​កើតមានឡើង​នៅក្នុង​ឆ្នាំ​២០៣០ សម្រាប់​ប៉ូល​ខាងជើង និង​ក្នុង​ឆ្នាំ​២០៥០ សម្រាប់​ប៉ូល​ខាងត្បូង​។ ទន្ទឹម​នឹង​ការ​ភ្ជិត​មក​វិញ​នៃ​ស្រទាប់​អូហ្សូន យើង​ក៏​សង្ឃឹមថា​នឹង​អាច​ទប់ស្កាត់​ការ​កើន​កម្ដៅ​ភពផែនដី តាមរយៈ​ការអនុវត្ត​វិសោធនកម្ម ទីក្រុង​គី​ហ្គាលី នៃ​ពិធីសារ​ម៉ុងរ៉េអាល់​ផងដែរ​»​។​

​ឯកឧត្តម​បាន​ថ្លែងថា ដោយសារ​កិច្ចសហប្រតិបត្តិកា​រ​ពហុភាគីជា​សកលដ៏​មា​ន​ប្រសិទ្ធភាព​នេះ បច្ចុប្បន្ន​ស្រទាប់​អូហ្សូន កំពុង​មាន​សភាព​ល្អប្រសើ​រ​ឡើងវិញ​ជា​បន្តបន្ទាប់ ហើយ​អាច​បំពេញ​តួនាទី​ស្នូល​ក្នុង​ការជួយ​ការពារ​មនុស្ស​ជាតិ​ពី​កាំរស្មីអ៊ុ​លត្រា​វី​យូ​ឡេដ៍ របស់​ព្រះអាទិត្យ ជា​ពិសេស​ការពារ​មនុស្ស​រាប់លាន​នាក់​ពី​ជំងឺមហារីក​ស្បែក និង​ជំងឺភ្នែកឡើងបាយ​។​

​ជារួម​ការអនុវត្ត​ពិធីសារ​ម៉ុងរ៉េអាល់ និង​វិសោធនកម្ម​នានា មិន​ត្រឹមតែ​បាន​ជួយ​ការពារ​ស្រទាប់​អូហ្សូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ជួយ​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​សំខាន់ៗ ដែល​ទ្រទ្រង់​ជីវិត​នៅលើ​ភពផែនដី និង​បាន​ជួយ​កាត់បន្ថយ​ល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​។

​ជា​ការពិត​ប្រសិនបើ​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​មិន​ត្រូវ​បាន​ហាមឃាត់​នោះទេ កម្ដៅ​ភពផែនដី​ប្រាកដជា​មាន​ការកើនឡើង​បន្ថែម​ប្រមាណ ២,៥°C នៅ​ចុង​សតវត្សរ៍​នេះ ដែល​ជា​គ្រោះមហន្តរាយ​ដ៏​ធំធេង​សម្រាប់​ពិភពលោក​។ ដោយសារ​ពិធីសារ​ម៉ុងរ៉េអាល់ ពិភពលោក​បាន​រួមគ្នា​បញ្ឈប់​ការគំរាមកំហែង​ដ៏​ធំ​បំផុត​ចំពោះ​មនុស្សជាតិ ពី​ការ​ធ្លុះធ្លាយ​នៃ​ស្រទាប់​អូហ្សូន​។

​នេះ​គឺជា​ជោគជ័យ​ដ៏​ធំធេង​បំផុត​នៃ​សន្ធិសញ្ញា​បរិស្ថាន​សកល ដែល​ផ្តល់​ជា​គំរូ​យ៉ាង​ប្រត្យក្ស​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព​ជា​អន្តរជាតិ ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នានា​នៅក្នុង​វិស័យ​បរិស្ថាន រាប់​ទាំង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល