ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

តំណាង​សមាគម​រាជសីហ៍​សាខា​ខេត្ត​បន្ទាយមានជ័យ​បាន​នាំយក​នូវ​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត​ត្រូវការ​ជា​ចាំបាច់ ព្រមទាំង​មាន​ជំងឺ និង​ពិការភាព​ស្ថិតនៅ​ភូមិ​ទួល​ពង្រ សង្កាត់​អូ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ ២០២២ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម​រាជ​សីហ៍ លោក ណាំ រស្មី ប្រធានស្តីទី​សមាគម​រាជសីហ៍​សាខា​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់តាំង​សហការី​នាំយក​នូវ​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត មាន​ជំងឺ និង​ពិការ​ស្ថិតនៅក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​អូ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ជាមួយគ្នានេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ចៅសង្កាត់ ចៅសង្កាត់រង​អូរ​ប្ញ​ស្សី និង​លោក​ប្រធាន​គ្រប់គ្រង​ទូទៅ ឆាយ ឆាយ អ៊ី​ន​វេស​មិន (CHHAY CHHAY Investment) តំណាង​សប្បុរសជន​ផងដែរ​។

​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អំណោយ​រួមមាន​៖
-​អង្ករ​ចំនួន ២៥​គីឡូក្រាម​
-​ទឹកត្រី​ចំនួន ១​យួរ​
-​ទឹកស៊ីអ៊ីវ​ចំនួន ១​យួរ​
-​ត្រីខកំប៉ុង​ចំនួន ១​យួរ​
-​មី​ចំនួន ១​កេស​
-​ទឹកបរិសុទ្ធ​ចំនួន ៤​យួរ​
-​ថវិកា​ចំនួន ២០​ម៉ឺន​រៀល​។
​ក្រុម​គ្រួសារ​ទាំង​ពីរ និង​អាជ្ញាធរ​ដែនដី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម​ប្រធាន និង​ថ្នាក់ដឹកនាំ​សមាគម​រាជសីហ៍​ដែល​តែងតែ​យកចិត្តទុកដាក់ និង​ចាត់តាំង​សហការី​ចុះ​សួរសុខទុក្ខ​និង​នាំយក​នូវ​អំណោយ​ជូន​ដល់​ប្រជាជន​ដែល​លំបាក ខ្វះខាត និង​ត្រូវការ​ជា​ចាំបាច់ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​និង​សាសនា និង​សូម​ជូនពរ​ឯកឧត្ដម​ប្រធាន ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​រាជសីហ៍​ទាំងអស់ ជួបប្រទះ​នូវ​ពុទ្ធពរ​៤​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល