ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត​ស្នងការ​នៃ​ស្នងដ្ឋាន នគរបាល​ខេត្ត​កណ្តាល​បាន​បញ្ជា​ឲ្យ​កងកម្លាំង​នគរបាល​ខេត្ត​កណ្តាល ទាំងអស់​ត្រូវ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឲ្យអស់​ពី​មូលដ្ឋាន​របស់​ខ្លួន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តា​ល​៖ លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ត្រួតពិនិត្យ​កងកម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​។​

​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​សង្កត់ធ្ងន់ឲ្យ​កងកម្លាំ​ង​នគរបាល​ខេត្ត​កណ្តាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទទួលខុសត្រូវ​ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​បង្កើន​កិច្ចប្រតិបត្តិការ​ឲ្យបាន​ល្អ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ កែសម្រួល​ឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបាន​សមរម្យ​ត្រឹមត្រូវ គោលការណ៍​សំខាន់​គឺ សម្រួល​ចរាចរណ៍ សម្រួល​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ឬក៏​គោលដៅ​នានា នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​។​

​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត បានបញ្ជាក់​ថា កងកម្លាំង​របស់​យើង​ត្រូវ​អនុវត្ត​ឲ្យបាន​ដាច់ខា​ត​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ពិសេស​លោក​អធិការនគរបាល​គ្រប់​ស្រុក​-​ក្រុង ត្រូវ​ធានា​បាន​ថា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្មាន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុងករណី​ពិនិត្យឃើញថា​មាន​ស្រុក​-​ក្រុង​នីមួយៗ ជា​អ្នកទទួលខុសត្រូវ​។​

​ជាមួយគ្នា​នោះ​ទេ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ជូន​ដល់​កងកម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងអស់​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ដោយ​លោក​ស្នងការរង​ម្នាក់ៗ​ទទួលបាន​៣០០,០០០​រៀល អង្ករ​៥០​គ​.​ក្រ​, នាយ​ការិយាល័យ​ទាំង​៣១ ក្នុង​ម្នាក់ៗ​ទទួលបាន​១០០,០០០​រៀល អង្ករ​៥០​គ​.​ក្រ និង​ចាប់ពី​នាយរង​ការិយាល័យ​ដល់​មន្ត្រី​ក្នុង​ម្នាក់ៗ​៥០,០០០​រៀល អង្ករ​៥០​គ​.​ក្រ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល