ទាន់ហេតុការណ៍
កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ ១៣​នាក់ បាន​ជា​បន្តបន្ទាប់​ - ប្រជាពលរដ្ឋ​ឃុំ​សំបួរ ស្រុក​ល្វាឯម ទទួលបាន​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ចំនួន ២,៧៦៣​បណ្ណ​ ​នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ - លោក​បណ្ឌិត ឃឹម រដ្ឋា បាន​នាំយក​អំណោយ​ជូន​ដល់​បងប្អូន​វីរៈ​កងទ័ព​ជួរមុខ និង​បងប្អូន​ជនភៀសសឹក ក្នុង​ខេត្ត​ឧត្តមានជ័យ​ - មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា
0

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ចូលរួម​ជា​អធិបតីភាព​នៃ​ការដាំ​ស្ដារ​ព្រៃឈើ ក្លូន​រុក្ខជាតិ រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ និង​ការពិនិត្យ​ការចិញ្ចឹម​ពូជ​សត្វ​ក្របី នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​នៃ​ការដាំ​ស្ដារ​ព្រៃឈើ ក្លូន​រុក្ខជាតិ រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ និង​ការពិនិត្យ​ការចិញ្ចឹម​ពូជ​សត្វ​ក្របី នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​មណ្ឌល​គី​រី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា វត្តមាន​នៅ​ថ្ងៃនេះ ដើម្បី​ថ្លែង​នូវ​ការដឹងគុណ និង កោតសរសើរ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និង ប្រជា​សហគមន៍ ដែល​ជា​ទ័ពស្រួច បាន​លះបង់​កម្លាំងកាយ​-​ចិត្ត ពេលវេលា ដើម្បី​បុព្វហេតុ​ការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​។​

​ការដាំ​ស្តារ និង​ក្លូន​រុក្ខជាតិ​អាកាស្សា​នេះ​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ជា​ការរួមចំណែក​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​ចំពោះមុខ បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់ សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​ពី​ឈើ​ធម្មជាតិ ព្រមទាំង​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផងដែរ​។​

​គួរបញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​រៀបចំ​ផែនការ​ដាំ​ស្ដារ​ព្រៃឈើ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៥ ក្នុង​គោលបំណង​បង្កើន​គម្រប​ដីព្រៃ​ឲ្យបាន​ប្រសើរ​ឡើង និង​ផ្តល់​ជូន​មន្ត្រី​ឧទ្យានុ​រ​ក្ស​នូវ​ចំណេះដឹង បទពិសោធន៍​ក្នុងការ​ធ្វើ​ក្លូន​រុក្ខជាតិ ក៏​ដូចជា​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ចម្ការ​ឈើ​ដាំ ព្រមទាំង​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ចំណេះដឹង បច្ចេកទេស និង​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​។ ប្រភេទ​ក្លូន​ឈើ​ដែល​ដាំ​ដុះ​ពេលនេះ​ជា​ប្រភេទ​ឈើ​អាកាស្យា ចំនួន ១​ម៉ឺន​ដើម ដាំ​នៅលើ​ផ្ទៃដី​ទំហំ ៦,៥ ហិកតា និង​បាន​បណ្តុះ​កូន​អាកាស្យា ទុក​សម្រាប់​ធ្វើ​ពូជ​ចំនួន ៧.០០០ ដើម និង​កូន​អាកាស្យា​ចំនួន ១៧០០០​ដើម ត្រូវបាន​ដាំ​រួចរាល់ លើ​ផ្ទៃដី ០៨ ហិកតា និង​ព្រួស​ពូជ​ស្មៅ​ចំនី​សត្វ​លើ​ផ្ទៃដី​ទំហំ ៦ ហិកតា សម្រាប់​ជា​ចំណី​របស់​សត្វ​ក្របី​ចំនួន ៦០ ក្បាល ដែល​ទទួលបាន​ពី​ក្រសួង​បរិស្ថាន ក្នុងនោះ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ស្នាក់ការ​កែ​ររ​ពៅ ចំនួន ១០​ក្បាល និង​នៅ​ស្នាក់ការ​ខ្ទង់​ចំនួន ៥០ ក្បាល ហើយ​បច្ចុប្បន្ន​កើន​បាន​ចំនួន​២​ក្បាល​បន្ថែម​៕
​រូបភាព​៖​ក្រសួង​បរិស្ថាន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល