ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​សហគមន៍​យើង​នី​មួយៗ​គួរ​មាន​ស្បៀង​អាហារ​ហូប​គ្រប់គ្រាន់ ជីវភាព​កាន់តែ​ល្អប្រសើរ នេះ​ជា​កត្តា​សំខាន់​ក្នុង​ការពារ​ធនធាន​ធម្មជាតិ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

លើកឡើង​ក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​នៃ​ការដាំ​ស្ដារ​ព្រៃឈើ ការ​ក្លូន​រុក្ខជាតិ រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ និង​ការពិនិត្យ​ការចិញ្ចឹម​ពូជ​សត្វ​ក្របី នៅលើ​ផ្ទៃដី​ទំហំ ២០០ ហិកតា​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្ត​មណ្ឌល​គី​រី​របស់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នា​ថ្ងៃ ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា វត្ត​មាន​ប្រតិភូ​នៅថ្ងៃនេះ ដើម្បី​គោរព​ដឹងគុណ និង កោតសរសើរ​ដល់​មន្ត្រី​ឧទ្យានុ​រក្ស ប្រជា​សហគមន៍ ដែល​ជា​ទ័ពស្រួច លះបង់​កម្លាំងកាយ ចិត្ត ពេលវេលា​ដើម្បី​បុព្វហេតុ​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ អភិរក្ស​ជីវៈចម្រុះ ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា​គ្រប់​ជំនាន់​។​

​ក្រសួង​បរិស្ថាន​បាន​រៀបចំ​ផែនការ​ដាំ​ស្ដារ​ព្រៃឈើ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៥ ក្នុង​គោលបំណង​បង្កើន​គម្រប​ដីព្រៃ​ឲ្យបាន​ប្រសើរ​ឡើង និង​ផ្តល់​ជូន​មន្ត្រី​ឧទ្យានុ​រ​ក្ស​នូវ​ចំណេះដឹង បទពិសោធ​ក្នុងការ​ធ្វើ​ក្លូន​រុក្ខជាតិ ក៏​ដូចជា​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​ចម្ការ​ឈើ​ដាំ ព្រមទាំង​ការផ្សព្វផ្សាយ​ចំណេះដឹង ជំនាញ បទពិសោធន៍​និង​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ឲ្យបាន​ទូលំទូលាយ​។

​ការដាំ​ស្តារ និង​ក្លូន​រុក្ខជាតិ​អាកាស្សា​នេះ​ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​សង្កត់ធ្ងន់ថា ជា​ការរួមចំណែក​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​ចំពោះមុខ បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់ សម្ភារ​សំណង់ និង​គ្រឿង​សង្ហា​រឹម​ដែល​ធ្វើ​ពី​ឈើ​ធម្មជាតិ ព្រមទាំង​បំពេញ​សេចក្តីត្រូវការ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផងដែរ​។​

​គួរបញ្ជាក់​ថា ប្រភេទ​ក្លូន​ឈើ​ដែល​ដាំ​ដុះ​ពេលនេះ​ជា​ប្រភេទ​ឈើ​អាកាស្យា​មាន​ចំនួន ១​ម៉ឺន​ដើម​ដែល​ដាំ​នៅលើ​ផ្ទៃដី​ទំហំ ៦,៥ ហិកតា​។ សហគម​ន៍​បាន​បណ្តុះ​កូន​អាកាស្យា​ជា​មេ​ពូជ​ចំនួន ៧.០០០​ដើម និង​កូន​អាកាស្យា​ចំនួន ១៧០០០​ដើម ត្រូវបាន​ដាំ​លើ​ផ្ទៃដី ០៨​ហិកតា និង​ព្រួស​ពូជ​ស្មៅ​លើ​ផ្ទៃដី​ទំហំ ៦​ហិកតា សម្រាប់​ជា​ចំណី​របស់​សត្វ​ក្របី​ចំនួន ៦០​ក្បាល ដែល​ទទួលបាន​ពី​ក្រសួង​បរិស្ថាន ក្នុងនោះ​បាន​យក​ទៅ​ចិញ្ចឹម​នៅ​ស្នាក់ការ​កែ​ររ​ពៅ ចំនួន ១០​ក្បាល និង​នៅ​ស្នាក់ការ​ខ្ទង់​ចំនួន ៥០​ក្បាល ហើយ​បច្ចុប្បន្ន​កើន​បាន​ចំនួន​២​ក្បាល​បន្ថែម​។​
#​បរិស្ថាន #​សហគមន៍ មូលដ្ឋាន​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល