ទាន់ហេតុការណ៍
វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ អាណត្តិ​ទី​៤ ឆ្នាំ​២០២៦ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ សន្តិភាព គឺជា​មូលដ្ឋាន​នៃ​អ្វីៗ​ទាំងអស់ បើ​គ្មាន​សន្តិភាព យើង​ក៏​មិន​អាច​និយាយ​អំពី​ការអប់រំ​, ការអភិវឌ្ឍ​, ការចូលរួម​របស់​ស្ត្រី ឬ អនាគត​របស់​យុវជន​បាន​ឡើយ​ - គណបញ្ជាការ​ឯកភាព​ស្រុក​កូន​មុំ សហការ​ជាមួយ អង្គការ​ចីរភាព​បរិស្ថាន​ប្រចាំ​ខេត្ត​រតនគិរី​ចុះ​ប្រតិបត្តិការ​រួមគ្នា​វាយបំផ្លាញ​ឡធ្យូង​ខុសច្បាប់​ - ពលរដ្ឋ​ភូមិ​ត្រពាំង​សំ​ព័រ សូម​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក សន ស៊ិន ចៅសង្កាត់​គោក​រកា ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​ - UNAIDS អបអរសាទរ​កម្ពុជា​ចំពោះ​ភាព​ជោគជ័យ នៃ​ការសម្រេច​បាន​នូវ​គោលដៅ​សកល​មេរោគ​អេដស៍ ៩៥-៩៥-៩៥ - សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
0

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ក្រោម​អធិបតីភាព ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ឧត្ដរមានជ័យ​) ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១០​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ឧត្ដរមានជ័យ ធ្វើ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ ក្រោម​អធិបតីភាព ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្នុងនោះដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ឯកឧត្ដម ស៊ី ប្រា​សិទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​មន្ត្រីរាជការ​ក្នុង​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ​។
​ ​
​យោងតាម​អនុក្រឹត្យ​លេខ ៧២០ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​៥​ខែ​កញ្ញា ឆ្នាំ​២០២២ គឺ​សម្រេច​តែងតាំង​មន្ត្រី​រាជការ​៤​រូប ឱ្យ​កាន់​មុខ​តំណែង​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័​យ​រួមមាន​៖
•*​ទី​១៖ លោក អ៊ុន សុភ័​ក្រ ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥ ជា​អភិបាលរង​ខេត្ត​
•*​ទី​២៖ លោក ហោ ជិន​វរៈ​យុទ្ធ ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦ ជា​អភិបាលរង​ខេត្ត​
•*​ទី​៣៖ លោក ផៃ ប៊ុន​វណ្ណៈ ឋានន្តរ​សក្កិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាលរង​ខេត្ត​
•*​ទី​៤៖ លោក គង់ កន្នារិទ្ធ ឋាន្តរសក្កិ​ឧ្តមមន្ត្រី​ថ្នាក់​លេខ​៣ ជា​អភិបាលរង​ខេត្ត​

​នៅក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម ប៉ែន កុសល្យ បាន​ថ្លែង​លើកទឹកចិត្ត និង​ផ្តាំផ្ញើ​ដល់​លោក​អភិបាលរង​ខេត្ត ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី ត្រូវ​យកចិត្តទុកដាក់​អនុវត្ត តួនាទី ភា​រ​:​កិច្ច ក្នុង​ការបំពេញ​ការងា​រ ប្រកប​ដោយ​មន សិការ វិជ្ជាជីវ​: និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​មាន​កិច្ចសហការ​ល្អ មាន​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង និង​ចូលរួម​ចំណែក​ធ្វើឲ្យ​ការអនុវត្ត​ការងារ​ក្នុង​ជួរ​គណៈ​អភិបាលខេត្ត កាន់​ត​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ជំរុញ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​។​

​ជាពិសេស​ការលើកកម្ពស់​ការផ្ដល់សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ប្រកប​ដោយ​បរិយាប័​ន្ន និង​សមធម៌​សង្គម ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ និង​សំណូមពរ​ជាក់ស្តែង ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន​។ ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា គឺ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» និង​បាវចនា​ពីរ​គឺ «​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ​» ដោយ​ស្មារតី​ឯករាជ្យ​។​

​ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​លើកឡើងថា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ដឹកនាំ​គ្រប់គ្រង នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជរដ្ឋាភិបាល បាន​រៀបចំ​ច្បាប់ ស្តីពី​វិសោធន៍កម្ម​ច្បាប់​មាត្រ​១៤០ នៃ​ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​គោលបំណង​កែសម្រួល​ចំនួន​គណៈ​អភិបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុង​ការបង្កើន​ធនធានមនុស្ស ក្នុង​ជួរ​គណៈ​អភិបាល ដែល​ជា​អង្គ​ប្រតិបត្តិ​ឱ្យមាន​ចំនួន​សមស្រប តាម​ស្ថានភាព​នៃ​កំណើនសេដ្ឋកិច្ច កំណើន​ប្រជាពលរដ្ឋ និង​ភូមិសាស្ត្រ នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ ដើម្បី​ធានា​រាប់​រង​អនុវត្ត​មុខងារ និង​ធនធាន​ដែល​បាន​ផ្ទេរ​ពី​ក្រសួង ស្ថាប័ន​ថ្នាក់​ជាតិ​តំណាង​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ដូចជា​៖ ការងារ​សន្តិសុខ របៀបរៀបរយ​សាធារណ​: ច្បាប់ និង​លិខ​តិ​បទដ្ឋាន​គតិយុត្តនា​នា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​មូលដ្ឋាន​។​

​ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​សម្តែង​ការកោតសរសើ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ជំរុញ​អភិវឌ្ឍ​ខេត្ត ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ និង​រក្សាបាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម បាន​ល្អប្រសើរ សំដៅលើ​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋបាល​ខេត្ត ដែល​មិន​ត្រឹមតែ​បាន​ជំរុញ​ការកសាង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ទីក្រុង និង​ជនបទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៍​បាន​ធ្វើ​ការកែលម្អ​សោភ័ណភាព​ក្នុង​ខេត្ត យ៉ាង​ស្រស់បំព្រង​ផងដែរ​ ។

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល