ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

លោក​ឡូ​វ សុខ​សាន​អភិបាល​ស្រុក​កៀនស្វាយ​បើក​កិច្ចប្រជុំ​ប្រចាំ​ខែ​កញ្ញា​២០២២​និង​លើក​ទិសដៅ​ខែតុលា​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាស្រុក រដ្ឋបាល​ស្រុក​កៀនស្វាយ​បាន​បើក​កិច្ចប្រជុំ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ ក្រោម​អធិបតីភាព លោក ឡូ​វ សុខ​សាន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កៀនស្វាយ​។

​កិច្ចប្រជុំ​ប្រព្រឹត្តទៅ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាលរង​ស្រុក នាយក នាយករង​រដ្ឋបាល​សាលាស្រុក ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាព​ចំណុះ​រដ្ឋបាល​ស្រុក មេបញ្ជាការ​កងកម្លាំង​ទាំងបី ប្រធានការិយាល័យ​សុខាភិបាល​ស្រុក និង​មេឃុំ​គ្រប់​ឃុំ​។​

​របៀប​វ​រះ​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​រួមមាន​៖
១-​ផ្សព្វផ្សាយ​វិធានការ​អនុវត្ត​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​ខេត្ត​កណ្តាល ព្រមទាំង​វិធានការ​អនុវត្ត​នូវ​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ។
២-​ផ្សព្វផ្សាយ​ការដាក់​ឱ្យ​អនុវត្ត​យន្តការ​ច្រកចេញចូល​តែ​មួយ​នៅ​រដ្ឋបាល​ឃុំ​ទាំង​៨
៣-​ផ្សព្វផ្សាយ​ការត្រៀម​រៀបចំ​ទូក ទៅ​ចូលរួម​ប្រណាំង​នៅ​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ​
៤-​បញ្ហា​ផ្សេងៗ​

​មានប្រសាសន៍​ក្នុង​កិច្វប្រជុំ​លោក​អភិបាលស្រុក បានបញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​ដាក់បទបញ្ជា​ដល់​គណៈបញ្ជាការ​ឯកភាព​ក្រុង​-​ស្រុក​ទាំង​១១ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត និង​ត្រូវ​បង្ក្រាប​ឱ្យបាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ជាពិសេស ល្បែង​លេង​តាម Online ឱ្យអស់​ពី​មូលដ្ឋាន​របស់​ខ្លួន ក្រៅពីនេះ​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ដែល​កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្តាល ដោយ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​មិនមាន​ការលើកលែង​ជា​ដាច់​ខាត់​។

​បន្ថែម​ពីលើ​នេះ​ឯកឧត្តម ក៏​បាន​ជម្រុញ និង​លើ​ទឹកចិត្ត​បន្ថែមទៀត ដល់​អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​ការខិតខំ​យកចិត្តទុកដាក់​បន្តទៀត លើ​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ពិធី​ភ្ជុំបិណ្ឌ និង​ពិធី​ប្រណាំងទូក​ក្នុង​ក្រុង​តាខ្មៅ ត្រូវ​សំអាត​អនាម័យ​បរិស្ថាន តុបតែង​លម្អ​ឱ្យបាន​សមរម្យ អាជ្ញាធរ​ក្រុង​-​ស្រុក ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ឱ្យបាន​ល្អ​ប្រសើរ ត្រូវ​បន្ត​កិច្ចខិតខំ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ មន្ទីរ​ជំនាញ​ត្រូវ​ពន្លឿន​ការចុះ​បណ្ណ័​ជា​ប្រព័ន្ធជូន​ប្រជាពល​ដ្ឋ ដើម្បី​កាត់បន្ថយ​ទំនាស់​ដីធ្លី​។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល