ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល សូម​ឆ្លើយតប​បំភ្លឺ​ជូន​សាធារណជន​ទៅនឹង​គេហទំព័រ​សារព័ត៌មាន កងមាស បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២២​មាន​ខ្លឹ​សារថា​បែកធ្លាយ​ទៀតហើយ​! កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម ចាប់​ឃាត់ខ្លួន​ជនសង្ស័យ និង​គ្រឿងញៀ រួច​ដោះ​លែង​វិញ​ជា​ថ្នូរ​ទឹកប្រាក់​ជាង​មួយ​ពាន់​ដុល្លារ​ក្នុង​ការដោះលែង​ជនសង្ស័យ​ម្នាក់​»​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ ភ្លាម​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​លោក​អធិការនគរបាល​ស្រុក​ល្វាឯម ចំណាត់ការ​ឆ្លើយតប​ក​រ​ណី​ខាងលើ​។​

​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង គឺ​ពុំ​មាន​ករណី​ដូច​ការចុះផ្សាយ​របស់​គេ​ហ​ទំព័រ កងមាស នោះឡើយ​។​

​ដោយឡែក​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់ ករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កើតហេតុ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង ១៧​និង​៣០​នាទី នៅ​ចំណុច​ផ្លូវ កែង​ស្ថិតនៅ​ភូមិ កោះ​រះ​លើ ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ចំនួន​០២​នាក់​៖
១.​ឈ្មោះ យ៉ុន ប៊ុន​ណាក់ ហៅ ក្របី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ ពិតប្រាកដ ទីកន្លែង​កំណើត​នៅ​ភូមិ កោះ​រះ​លើ ឃុំ កោះ​រះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​) ។​
២.​ឈ្មោះ រដ្ឋា តុលា ហៅ ឃ្មុត ភេទ​ប្រុស​អាយុ ២១ ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ ពិតប្រាកដ ទីកន្លែង​កំណើត​នៅ​ភូមិ កោះ​រះ​លើ ឃុំ កោះ​រះ ស្រុក​ល្វាឯម ខេត្ត​កណ្តាល​(​ឃាត់ខ្លួន​) ។​

​វត្ថុតាង​ដកហូត​រួមមាន​៖
១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០១​កញ្ចប់​តូច​។
២. ម៉ូតូ​ម៉ាក សង់​ប៊ិច ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1BH-0729 ០១​គ្រឿង​។
​ចំពោះ​ជនសង្ស័យ រួម​ជាមួយ​វត្ថុ សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

​អាស្រ័យ​ហេតុ​នេះ​សូម​សាធារណជន​មេត្តា​ជ្រាប និង​កុំ​មាន​ការភាន់ច្រឡំ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល