ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​បាត់ដំបង និង​ប៉ៃលិន​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​គ្រួសារ​ខ្វះខាត និង​ជនពិការ នៅ​ខេត្ត​កំពង់ស្ពឺ​ - វត្ត​អង្គ​ក្តី ប្រារព្ធ​ពិធី​បុណ្យ​ឡើង​សាលា និង​ពុទ្ធា​ភិ​សេក ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិសណ្តាន បុព្វការី​ជន ដែល​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​ - រឿង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ (​យក​លុយ​ពី​រោងចក្រ​) នៅ​មិនទាន់​ចប់​ទេ​! ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ណែនាំ​ទៅ​ប្រធាន​មន្ទីរ ឲ្យ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ - ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា - សកម្មភាព​មនុស្សធម៌ ចែករំលែក​ក្ដី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដល់​គ្រួសារ​ខ្វះខាត​ - លោក​បណ្ឌិត ឃីម រដ្ឋា ចូលរួម​យុទ្ធនាការ កម្ពុជា​ស្អាត ខែ្មរ​ធ្វើបាន ជាមួយ​សាលា​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​ - លោក សន ស៊ិន ចៅសង្កាត់ គោក​រកា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​លូ​រំដោះ​ទឹក និង​ស្តារ​សំអាត​ប៊ី​ហ្គាលូ ដែល​មាន​ការកកស្ទះ នៅ​ភូមិ​កប់​ស្រូវ​ធំ​..! - ឯកឧត្តម នេត្រ ភ​ក្ត្រា អញ្ជើញ​បើក​វេទិកា​ពិភាក្សា​មហា​អនុ​តំបន់​មេគង្គ ស្តី​ពី​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ក្រោម​ប្រធានបទ​«​ការកសាង​ទំនុកចិត្ត​ក្នុង​តំបន់ ភាព​ធន់​នឹង​ប្រព័ន្ធ​ឌីជីថល និង​ការចែករំលែក​ព័ត៌មាន​ដោយ​ការទទួលខុសត្រូវ​» - លោក បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព គេហទំព័រ រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក អ៊ិន យឿន ទីប្រឹក្សា លោក បណ្ឌិត ហោ គន្ធា អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ដង្ហែ​អង្គ​ផ្កា សាមគ្គី មក​ប្រគេន​ព្រះសង្ឃ នៅ​វត្ត​ព្រះឥន្ទ្រ​ទេព​
0

លេខ​ទូរស័ព្ទ​បន្ទាន់ 1291 របស់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

១២៩១ គឺជា​លេខ​ទូរស័ព្ទ​បន្ទាន់ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ផ្តួចផ្តើម​បំពាក់​ឡើង​ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ទទួល​ការអនុញ្ញាតឲ្យ​ដាក់​ដំណើរការ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​គោលបំណង​បម្រើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់ ឬ បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​

​ក្នុង​រយៈកាល​កន្លងមក ពេល​បាន​ទទួល​សេចក្តីរាយការណ៍ និង​បណ្តឹង​ប្រចាំថ្ងៃ តាមរយៈ​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ហើយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បាន​ចុះជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ ទាន់​សភាពការណ៍​ប្រកប​ដោយ​ភាព កក់ក្តៅ​បំផុត​។ ជាក់ស្តែង ហេតុការណ៍​បន្ទាន់​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ជួយ​សម្របសម្រួល និង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ សេចក្តីរាយការណ៍ និង​បណ្តឹង​តាម​លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ក្នុង​មួយ​ខែៗ មិនតិច​ជាង​៣០០​ករណី ក្នុងនោះ​មានដូចជា​៖ ករណី​ហិង្សា​, ករណី​បែក​ថ្នាំ​អុកឡុក​គ្រួសារ​, ករណី​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​, ករណី​គ្រោះថ្នាក់​ចរាចរណ៍​, ករណី​អគ្គីភ័យ​, ករណី​ចាក់​ធុងបាស​រំខាន​អ្នកជិតខាង​នា​ពេល​អាធ្រា​ត​, ករណី​លួច​, ករណី​ទំនាស់​អ្នកជិតខាង​, ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន និង​មាន​ករណី​ផ្សេងៗ​ទៀត​ជាច្រើន ដែល​ជា​កង្វល់​របស់ ប្រជាពលរដ្ឋ ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ​១២៩១ ឬ អាច​ទាក់ទង​តាម​បណ្តាញ Telegram, WhatsApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​លេខ 031 5555 669 ឬ​អាច​ឆាត​ទៅកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​អភ័យទោស​ផងដែរ ប្រសិន​បើ​បងប្អូន​ពុំ​មាន​ការចាំបាច់​ជាក់ស្តែង​អ្វី​ទេ សូមមេត្តា​កុំ​ហៅ​ទូរស័ព្ទ​ទៅ​រំខាន​ក្រុមការងារ ដើម្បី​ទុក​ពេលវេលា​ឲ្យ​ក្រុមការងារ បម្រើ​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​ត្រូវការ​ជំនួយ​បន្ទាន់​ពិតប្រាកដ​៕ សូម​អរគុណ​!

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល