ទាន់ហេតុការណ៍
សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​(​ជល់​មាន់​)​មួយ​កន្លែង​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៣​នាក់​នៅ​ស្រុក​សំរោង​ទង​..!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២)
​ខេត្ត​កំពង់ស្ពឺ​÷ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង បាន​ចុះ​ឆ្មក់​បង្ក្រាប​ទីតាំង​កន្លែង​លេង​ល្បែងស៊ីសង (​ជល់​មាន់​) មួយ​កន្លែង​នៅ​ចំណុច​ដី​ឡូតិ៍ ស្ថិតនៅ​ភូមិ​អង្គ​ទន្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១៤​នឹង​២០​នាទី ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ក្នុង​ប្រតិបត្តិការ​ចុះ​ឆ្មក់​បង្ក្រាប​កន្លែង​ល្បែងស៊ីសង​(​ជល់​មាន់​)​ខាងលើនេះ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង និង​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជន​អ្នកញៀន​ល្បែង​បាន​ចំនួន​០៣​នាក់​÷
១/​ឈ្មោះ ធឹ​ម សីហា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ភូមិ​អង្គ​ទន្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
២/​ឈ្មោះ ស្រស់ ពុ​ទ្រា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ភូមិ​អង្គ​ទន្លាប់ ឃុំ​សំរោង​ទង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​
៣/​ឈ្មោះ ហាក់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​

​សម្ភា​រះ​វត្ថុតាង​ដែល​បាន​ដកហូត​រួមមាន ៖
~​មាន់​ជល់​ចំនួន ២ ក្បាល​
~​សង្វៀន​ជល់​មាន់​ចំនួន ១
~​បំពង់​ទឹក​ក្ដៅ​ចំនួន ១
~​កន្ធ​ន់​ដែក​ចំនួន ១
~​ផ្តឹល​ដែក​ចំនួន ១
~​លុយ​ខ្មែរ​៥៧៩៥០០៛(​ហាសិប​ប្រាំពី​រមឺន​ប្រាំបួ​បពាន់​ប្រាំ​រយរៀល​) លុយ​ដុល្លារ​២០$(​ម្ភៃ​ដុល្លារ​)

​បច្ចុប្បន្ន ជន​អ្នកញៀន​ល្បែង​ទាំង ០៣ នាក់ ខាង​លើ​កម្លាំង​ជំនាញ កំពុង​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល