ទាន់ហេតុការណ៍
គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​
0

បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ក្លែមសម្ដី​គ្នា​បាន​ផ្ទុះ​ហិង្សា​ទាញ​កាំបិត​ផ្កាក់​កាប់​គ្នា បណ្ដាលឱ្យ​រងរបួស​នៅ​ស្រុក​សំរោង​ទង !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២)
​ខេត្ត​កំពង់ស្ពឺ​÷ នៅ​ថ្ងៃ​អង្គារ ១៣​រោច ខែភទ្របទ​ឆ្នាំខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង​២៣ និង ៤០ នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វីរៈ​សេនីយ៍​ឯក ឃុត សុផល អធិការ​ស្រុក​សំរោង​ទង បាន​ចាត់ឲ្យ​កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី អំពើ​ហិង្សា​មួយ​រវាង​បុរស​ម្នាក់​ឈ្មោះ ព្រាប ហ៊ឹម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ផឹកស៊ី​ស្រវឹង និង មាន​ទំនាស់​ពាក្យសំដី ហើយ​បាន​យក​កាំបិតផ្គាក់​កាប់​ទៅលើ​ឈ្មោះ វន និត ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា បណ្ដាលអោយ​រងរបួស​កំភួនដៃ​ខាងឆ្វេង នៅ​ចំណុច​តាម​ផ្លូវ​លើ​ស្ពាន​មុខ​ផ្ទះ​របស់​ឈ្មោះ ត្រា លីន ( ប្ដី​ប្រពន្ធ ) ភូមិ​ចំការ​វាល ឃុំ​ក្រាំង​អំពិល ក្រោយមក​ក្រុម​គ្រួសារ​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​កំពង់ស្ពឺ​។​

​ករណី​ឈានដល់​ផ្ទុះ​ហិង្សា​នេះ​បាន​កើតឡើង​មូលហេតុ​ខឹង​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​បង​របស់​ខ្លួន​ឈ្មោះ ព្រាប អ៉ឹម ភេទ​ស្រី អាយុ ៥០​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។​
​លុះ​នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ ២០២២ វេលា​ម៉ោង ១១.០០ នាទី កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ប៉ុស្តិ​ក្រាំង​អំពិល បាន​ឃាត់​ឈ្មោះ ព្រាប ហ៊ឹម ប្រុស ៣៩ ឆ្នាំ ធ្វើការ​សាកសួរ ។​

​ដោយឡែក ករណី​ទី​២ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​ឈ្មោះ ហន គង្គា ហៅ គា ប្រុស ១៩ ឆ្នាំ នៅ​ភូមិ​អង្វែ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ពាក់​ពន្ធ័​ករណី​គាស់​នឹង​កាត់សោរ​បន្ទប់​ទីចាត់កា​រ​សាលា​អនុ​វិទ្យា​លយ័​កំណប់ ស្ថិតនៅ​ភូមិ​ចំកា​វាល ឃុំ​ក្រាំង​អំពិល កាលពី​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ ២០២២ ។​

​សរុប​ជា​រួម សមត្ថកិច្ច​បាន​បាន​ឃាត់​មនុស្ស ២ នាក់ ក្នុងនោះ ដកហូត​វត្ថុតាង​មាន ៖
~​វត្ថ​តាង​ហឹង្សា​
~​ម៉ាស៊ីន​ព្រីម​ចំនួន​២
~​កង្ហា​ចំនួន ១
~​ខ្សែភ្លើង​ចំនួន​២​ដុំ​
~​រណា​កាត់​ដែក​ចំនួន​១
~​ឌុយ​សាក​កុំព្យូទ័រ​ចំនួន​១

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្ដិ​កំពុង​ធ្វើ​ការស្រាវជ្រាវ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល