ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង
0

មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កោះធំ ដែល​បាន​ទទួល​រង​គ្រោះថ្នាក់​ច​រាចរ​ណ៍ ទទួលបាន​ជំនួយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តណ្ដាល​

មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កោះធំ ដែល​បាន​ទទួល​រង​គ្រោះថ្នាក់​ច​រាចរ​ណ៍ ទទួលបាន​ជំនួយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចាត់​ឱ្យ​លោក ទៀង សុគន្ធ នាយក​សាខា ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា ចុះសួរសុខទុក្ខ និង​នាំ​យក​ជំនួយ​មនុស្សធម៌​ទៅ​ឧបត្ថម្ភ​ជូន​ដល់​លោក សេង ម៉េង មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កោះធំ ដែល​បាន​ទទួល​រង​គ្រោះថ្នាក់​ច​រាចរ​ណ៍ ដោយសារ​រថយន្ត​បើក​កៀរ​ម៉ូតូ​របស់​គាត់​ដែល​កំពុង​ជិះ​ស្រប​ជាមួយ​គ្នា​ក្នុង​ពេល​ចុះ​បេសកកម្ម​ការងារ ប​ណ្ឱ្យ​ដួល​ទៅ​លើ​ចិញ្ចើមថ្នល់ ហើយ​ទទួល​រងរបួស​ជើង​ទាំង​ពីរ​ជា​ទម្ងន់ កាលពី​ពេល​សប្តាហ៍​កន្ល​ង​ទៅ សព្វថ្ងៃ​កំពុងតែ​សម្រាក​ព្យាបាល​របួស នៅ​គេហដ្ឋាន​ក្នុង​ភូមិ​ព្រែកបិ ឃុំ​កោះ​ធំ​៉​(​ខ​) ស្រុក​កោះធំ ខេត្ត​កណ្តាល ។

​មានមតិ​សំណេះសំណាល​នា​ឱកាស​នោះ លោក ទៀង សុគន្ធ ក្នុងនាម​ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធាន​គណៈកម្មាធិការ​សាខា បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទ​ក្ខពីស​ម្តេចកិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្តី​នឹករឭក​បំផុ​ត ។

​លោកនាយក​បាន​បន្តថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​មាន​ការគិតគូ​រ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ និង​អ្នក​ងាយ​រងគ្រោះ​បំផុត​ដូចជាៈ ចាស់ជរា​ឥត​ទីពឹង ជនទីទ័លក្រ ជនពិការ​ក្រីក្រ កុមារកំព្រា អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាដើម ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ សាសនា ប្រពៃណី ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​ជំនួយ​មនុស្សធម៌​បាន​ផ្តល់​ជូន​រួមមាន ៖ អង្ករ ៥០​គ​ឡូ​ក្រាម ,​មី ១​កេស ,​ត្រីខកំប៉ុង ៥​យួរ ,​ទឹកត្រី ១​យួរ ,​ទឹកស៊ីអ៊ីវ ១​យួរ ,​ទឹក​សុទ្ធ ១​កេស ,​ម៉ាស ១​ប្រអប់ ,​ជែល​លាងដៃ ១​ដប និង​ថវិកា​ចំនួន ២​លាន​រៀល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល