ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួម​រំលែក​ទុក្ខ និង​ចាត់​មន្ត្រី​នាំយក​បច្ច័យ​-​សម្ភារ​ចូល​បុណ្យ ជូន​ដល់​គ្រួសារ​កុមារ​រងគ្រោះ (​លិច​ទូកដរ​ទទឹង​) នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល …!!

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួម​រំលែក​ទុក្ខ និង​ចាត់​មន្ត្រី​នាំយក​បច្ច័យ​-​សម្ភារ​ចូល​បុណ្យ ជូន​ដល់​គ្រួសារ​កុមារ​រងគ្រោះ (​លិច​ទូកដរ​ទទឹង​) នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល …!!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ១៤ ខែតុលា ឆ្នាំ​២០២២​នេះ បាន​ចាត់​ឱ្យ​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា ព្រមទាំង​សហការី ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព​កុមារ​រងគ្រោះ​ក្នុង​ឧប្បទ្ទវហេតុ (​លិច​ទូកដរ​ទទឹង​) កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ​២០២២ ស្ថិតនៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​សព​កុមារ​រងគ្រោះ​ទាំង ១០​នាក់ ដែល​បាន​រកឃើញ បាន​ធ្វើ​បុណ្យ និង​បូជា​នៅក្នុង​វត្ត​កំពង់​ភ្នំ​ក្នុង ស្ថិតក្នុង​ស្រុក​លើកដែក ខេត្ត​កណ្តាល​។ ដោយឡែក សព​កុមារ​ម្នាក់​ទៀត​ដែល​បាត់​ខ្លួន​ចុងក្រោយ កំពុង​បន្ត​រុករក​ដោយ​កម្លាំង​ចម្រុះ​នៅឡើយ ។

​ស្ថិត​ក្នុង​វេលា​ដ៏​សោកសង្រេង​នេះ លោកជំទាវ អគ្គលេខាធិការ បាន​ពាំនាំ​នូវ​ការរំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​បាន​ផ្តាំផ្ញើ​ចូលរួម​សម្តែង​នូវ​ស​មានទុក្ខ​ដ៏​ក្រៀមក្រំ និង​សោកស្តាយ​យ៉ាង​ក្រៃលែង​បំផុត ប្រកប​ដោយ​សេចកី្តស​ង្វេ​គ​អាណិតអាសូរ​ជា​ពន់ពេក ជាមួយ​ក្រុម​គ្រួសារ​សព និង​សាច់ញាតិ​ទាំងអស់ ដែល​បាន​បាត់បង់​កូនៗ ក្មួយៗ និង​ចៅៗ​ជា​ទី​ស្រឡាញ់​នៅក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ និង​សូម​ឧទ្ទិស​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទាំងអស់ បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។

​ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ​សម្រាប់​ចូល​បុណ្យ​សព​ទាំង​១១ (​រួម​ទាំង​សព ១ ដែល​កំពុង​ស្វែងរក​) ដោយ​ក្នុង​គ្រួសារ​នីមួយៗ​រួមមាន ៖ អង្ករ ១០០​គីឡូក្រាម​, មី ៥​កេស​, ត្រីខ ៥០​កំប៉ុង​, ទឹកក្រូច ៥​កេស និង​ថវិកា ៥​លាន​រៀល​។

​បន្ទាប់ពី​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សព​ខាងលើ​រួច​មក លោកជំទាវ​អគ្គលេខាធិការ និង​ក្រុមការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​ផ្លែ​ឈើជូន​ដល់​កងកម្លាំង​ចម្រុះ​ទាំងអស់​ដែល​កំពុង​បំពេញ​ប្រតិបត្តិ​ការស្វែងរក​កុមារ​ដែល​បាត់​ខ្លួន​ចុងក្រោយ និង​សូម​ជូនពរ​កងកម្លាំង​ទាំងអស់​មាន​សុវត្ថិភាព ហើយ​រកឃើញ​កុមារ​នោះ​ក្នុងពេល​ឆាប់ៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល