ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! - ​ប្រជា​ការពារ​សង្កាត់​គោក​រកា ចុះ​សម្អាត​សំរាម និង​សម្រួល​ប្រព័ន្ធ​លូ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​បង្ការ​ការកកស្ទះ និង​ទឹក​លិច​ផ្លូវ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចិត្រ​បុរី អមដំណើរ​ដោយ អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ស្តុក​ទឹក ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​ចិត្រ​បុរី - ឯកឧត្តម ស៊ូ​ម សារឿ​ន អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​ទិសដៅ​ការងារ​បន្ត​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ រ៉េ​ឡែន ស្យ៉ា​ល់ តា​ហ្គាឡ័​រ លៀវ​ហ្វា​ឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប និង​ប្រគល់​សារតាំង​ - គ​.​ជ​.​ប​. រៀបចំ​វគ្គ​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់ដឹង ស្តី​ពី​សារៈសំខាន់​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​ - សកម្មភាព​សួរសុខទុក្ខ និង​ចូលរួម​ជួយ​សម្រាល​ការលំបាក​ - sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ
0

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​កណ្តាល និង​គ្រួសារ​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ នៃ​ការ​លិច​ទូកដ​ទទឹង សូម​ក្រាបបង្គំ​ទូលថ្វាយ​ថ្លែង​អំណរ ព្រះរាជ​មហា ករុណា​ទិ​គុណដ៏​ជ្រាលជ្រៅ​បំផុត​

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​កណ្តាល និង​គ្រួសារ​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ នៃ​ការ​លិច​ទូកដ​ទទឹង សូម​ក្រាបបង្គំ​ទូលថ្វាយ​ថ្លែង​អំណរ ព្រះរាជ​មហា ករុណា​ទិ​គុណដ៏​ជ្រាលជ្រៅ​បំផុត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ នៃ​រដ្ឋបាល​ខេត្ត​កណ្តាល និង​គ្រួសារ​រងគ្រោះ​ដោយ​ឧប្បទ្ទវហេតុ នៃ​ការ​លិច​ទូកដ​ទទឹង សូម​ក្រាបបង្គំ​ទូលថ្វាយ​ថ្លែង​អំណរ ព្រះរាជ​មហា ករុណា​ទិ​គុណដ៏​ជ្រាលជ្រៅ​បំផុត ប្រកប​ដោយ​សមានចិត្ត​សោមនស្ស រីករាយ ជា​អតិបរមា​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល ។​

​ព្រះករុណា​ថ្លៃ​វិសេស​ដែល​ទ្រង់​សព្វ​ព្រះរាជ​ឫ​ទ័យ ប្រោស​ប្រទាន​នូវ​ព្រះ​រាជអំណោយ និង​ព្រះរាជសារ​រំលែក​ទុក្ខ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ បំផុត របស់​ព្រះអង្គ​ទាំង​ទ្វេរ ដែល​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២ ព្រះអង្គ បាន​ចាត់​ព្រះរាជតំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ នាំយក​នូវ​ព្រះ​រាជអំណោយ​ដ៏​ថ្លៃថ្លា​បំផុត ផ្តល់ជូន​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ ដែល​រងគ្រោះ​ពី​ឧប្បទ្ទវហេតុ នៃ​ការ​លិច​ទូកដ​ទទឹង ដែល​ដឹក​សិស្ស​មក​ពី​សាលា​ភាសា​អង់គ្លេស​ឯកជន ស្ថិតនៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២​។​

​សូម​ព្រះករុណា ជា​អម្ចាស់​ជីវិត​លើ​ត្បូង និង​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ប្រោស ព្រះរាជ មេត្តា​ទទួល​នូវ​អភិវន្ទន​កិច្ច និង​កតញ្ញូ កតវេទិតា​ធម៌ ដ៏​ខ្ពង់ខ្ពស់ បំផុត​អំពី​ទូលព្រះបង្គំ​ពី​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល