ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម

អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា សហការ​ជាមួយ សហការ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦ លោក​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ រួមជាមួយ​លោក សន ស៊ីន ចៅសង្កាត់​គោក​រកា លោក​មេ​ភូមិ​ទាំង ៤ ភូមិ រួមមាន ភូមិ​កប់​ស្រូវ​ធំ ភូមិ​កប់​ស្រូវ​តូច ភូមិ​ព្រៃធំ និង​ភូមិ​ស្វាយចេក បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ភូមិ ប្រជា​ការពារ​សង្កាត់​គោក​រកា ព្រមទាំង​ភ្នាក់ងារ​សង្កាត់​គោក​រកា ចូលរួម​ក្នុង​សកម្មភាព​សម្អាត​បរិស្ថាន និង​ប្រមូល​សំរាម​។​

​សកម្មភាព​នេះ​មាន​ការចូលរួម​សហកា​រ​ពី​អង្គ​ការចីភាព​បរិស្ថា​ន​កម្ពុជា ដឹកនាំ​ដោយ​លោក បណ្ឌិត ឃីម រដ្ធា និង​ក្រុមហ៊ុន 800 Super ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​រដ្ឋបាល​សង្កាត់​គោក​រកា ក្នុង​ការចុះ​ធ្វើ​ពលកម្ម​សម្អាត​បរិស្ថាន និង​ប្រមូល​សំណល់​តាម​ដងផ្លូវ ៣០​ម៉ែត្រ​ហៅ​ផ្លូវ​ឌី​ប៉ុក ស្ថិតក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​យុទ្ធនាការ​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ការថែរក្សា​អនាម័យ បរិស្ថាន និង​ការគ្រប់គ្រង​សំណល់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រួមចំណែក​កសាង​សហគមន៍​ស្អាត បៃតង និង​មាន​សោភ័ណភាព​ល្អ​។

​សកម្មភាព​សម្អាត​បរិ​ស្ថាន​បែប​នេះ​ក៏​ជា​ការបង្ហាញ​ពី​ស្មារតី​សាមគ្គីភាព និង​ការចូលរួម​ទទួលខុសត្រូវ​រួម​គ្នា​រវាង​អាជ្ញាធរ អង្គការ ក្រុមហ៊ុន​ឯកជន និង​ប្រជាពលរដ្ឋ ក្នុងការ​ថែរក្សា​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​សហគមន៍ និង​មនុស្ស​ជំនាន់​ក្រោយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល