ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆមាស​ទី​២ ប្រចាំឆ្នាំ​២០២៦ - កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​អនុវត្ត​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​តម្រង់​ទិសលើ​កិច្ច​ការងារ​សម្របសម្រួល​អង្គការ សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ - រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​! - តំណាង​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង ព្រះ​តេជគុណ ឆាយ សុភារៈ (​គ្រូសូត្រ​ឆ្វេង​) និង ព្រះ​តេជគុណ សុខ សាវិន (​គ្រូសូ​ត្រស្តាំ​) ដែល​ជា​តំណាង ព្រះគ្រូ ហែម អ៊ឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្តី និង ព្រះគ្រូ​សាធុ​សីល​វឌ្ឍន៍ ឈៀង គន ព្រះចៅអធិការ​វត្ត​ដំណាក់​ពង្រ បាន​ដឹកនាំ​នាំយក​បច្ច័យ និង​ទ័យ​ទាន​មួយចំនួនធំ នាំយក​បច្ច័យ និង​ទេយ្យទាន​មួយចំនួនធំ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​គ្រួសារ​សព ឧបាសិកា ទែន ផា ដែល​បាន​ទទួលមរណភាព ដោយ​រោគ​ជរាពាធ​ - រដ្ឋបាល​ឃុំ​តា​គ្រាម សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ជាង ២,៣០០​នាក់ បើក​យុទ្ធនាការ​អនាម័យ​បរិស្ថាន រើស​សំរាម​ប្រមូល​បាន​ជាង ៣​តោន​ - ​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កណ្តាល អញ្ជើញ​សួរសុខទុក្ខ​វរៈ​កងទ័ព​ជួរមុខ​នៅ​ព្រៃ​ចាន់ កំពុង​សម្រាក​ព្យាបាល ជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ក្រុង​តាខ្មៅ​ - ព្រះចៅអធិការ​វត្ត​ឥ​ន្ធ​មុនី​វន្ត និង​សប្បុរសជន នាំយក​អំណោយ​ធម្មទាន​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន ៩ គ្រួសារ ព្រមទាំង​ចែក​សម្ភារៈ​សិក្សា និង​អាហារ​ដល់​ពុទ្ធបរិស័ទ និង​សិស្សានុសិស្ស​ - យុទ្ធនាការ «​ពន្លក​បៃតង​»៖ កូនឈើ​ចម្រុះ ១,៦០០​ដើម ត្រូវបាន​ដាំ​នៅក្នុង​បរិវេណ​វត្ត​ឥ​ន្ធ​មុនី​វន ក្នុង​ខេត្ត​កំពង់ចាម​ - ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​ - ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ឈ្មោះ សាម ម៉ី​ជូ បណ្ដាលឱ្យ​ជនរងគ្រោះ គួច លឹម​ហាន ស្លាប់ បាន​សម្របសម្រួល​គ្នា​ចប់​ហើយ​!
0

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មហា​គ្រួសារ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​កម្ពុជា ក្នុងឱកាស​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម លើក​ទី​៣ នៅ​រាជធានី​ភ្នំពេញ​។​

​ថ្លែង​ក្នុង​ពិធី​នោះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការសម្រេច​ឱ្យ​មាន​ការ​ប្រារព្វ​ទិវា​ជាតិ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) គឺជា​សាក្ខីភាព​នៃ​ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន និយាយ​ជា​រួម និង​សម្រាប់​សហគ្រាស MSMEs និង​សិប្បកម្ម​កម្ពុជា និយាយ​ដោយឡែក​។ ការកំណត់​រៀបចំ​ទិវា​ជាតិ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​បង្កើតជា​វេទិកា​រាជរដ្ឋាភិបាល និង​សហគ្រាស MSMEs ក្នុង​ការពិភាក្សា​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​ដាក់​ចេញ​នូវ​វិធានការ គោលនយោបាយ និង​ការលើកទឹកចិត្ត កាន់តែ​មាន​លក្ខណៈ​ប្រាកដនិយម​, រឹតចំណង​សាមគ្គីភាព​, មិត្តភាព និង​កិច្ចសហការ​រវាង​ម្ចាស់​សហគ្រាស និង​ក្រសួង​ស្ថាប័ន​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​, ដៃគូ​អភិវឌ្ឍ​, សមាគម និង​វិស័យ​ឯកជន ក្នុងន័យ​ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស MSMEs និង​សិប្បកម្ម និង​តាំង​បង្ហាញ​ផលិតផល​ជាតិ​។​

​សម្តេច​ធិបតី បាន​ថ្លែងថា ក្នុង​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ឆ្លងកាត់​វិញ្ញាសា​ធំៗ​ចំនួន​៣ គឺ ទី​១. សង្គ្រាម​ឈ្លានពាន​ព្រំដែន​និង​អធិបតេយ្យភាព​, ទី​២. បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សម័យថ្មី​, និង ទី​៣. ការរក្សា​លំនឹង​ម៉ាក្រូសេដ្ឋកិច្ច​។ សម្តេច​ធិបតី បាន​បន្តថា គោលដៅ​អាទិភាព​ធំ​បំផុត​ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងនេះ គឺ​ដើម្បី​ជាតិ​និង​ប្រជាជន​, ទឹកដី និង​ឯករាជ្យភាព​, ព្រមទាំង​ស្ថិរភាព​ជីវភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ការពារ​បូរណភាព​ទឹកដី​, កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​នូវ​យន្តការ​ចរចា​ដោយ​សន្តិវិធី និង​ការអត់ធ្មត់​ខ្ពស់ ដោយ​ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ជា​មូលដ្ឋាន ឱ្យ​អស់​លទ្ធភាព​។ ការណ៍​នេះ គឺ​ដើម្បី​បញ្ចៀស​នូវ​ការប្រើប្រាស់​កម្លាំង​យោធា ដែល​អាច​បង្ក​ផលប៉ះពាល់​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ជាតិ​។ បទពិសោធន៍​បានបង្ហាញ​ថា សង្គ្រាម​ព្រំដែន​មិន​ត្រឹមតែ​បំផ្លាញ​ឱកាស​នៃ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ខំ​ឱ្យ​រដ្ឋ​ត្រូវ​បង្វែរ​ថវិកា​ជាតិ​ទៅលើ​ការទិញ​អាវុធយុទ្ធភណ្ឌ ជំនួស​ឱ្យ​ការវិនិយោគ​លើ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជាតិ​ទៅ​វិញ​។​

​ក្នុងឱកាស​នោះ​ដែរ​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែម​ដែរ​ថា ដើម្បី​រក្សា​និរន្តរភាព​នៃ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាម​ជា​វិនិយោគិន​ត្រូវ​ប្រកាន់​គោលជំហរ ពង្រឹង​ខ្លួនឯង និង​ឈាន​ទៅរក​ភាព​ជា​ម្ចាស់ការ​លើ​ខ្លួនឯង ដែល​នេះ​ទើប​ជា​ចីរភាព​ពិតប្រាកដ តាមរយៈ​ការពង្រឹង​សមត្ថភាព​, ពង្រឹង​គុណភាព ជាមួយ​តម្លៃ​សមរម្យ ទើប​យើង​អាច​ធានា​បាន​ការជឿជាក់ និង​ការគាំទ្រ​ពី​សំណាក់​អតិថិជន​, ពិសេស​ពី​ប្រជាពលរដ្ឋ​យើង​ផ្ទាល់​តែម្តង​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ការរក្សា​បាន​គុណភាព​ល្អ គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់ ព្រោះ​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ដែលជា​អ្នក​ប្រើប្រាស់​។ ភាពច្បាស់លាស់​, ការទទួលខុសត្រូវ និង​គុណភាព ត្រូវ​ដើរ​ទន្ទឹម​គ្នា ដែល​ជា​កត្តា​ស្លាប់​រស់​នៃ​ការបង្កើត​ការជឿជាក់ និង​ការគាំទ្រ​យ៉ាង​ស្មោះត្រង់​រវាង​អ្នកលក់ និង​អ្នកទិញ​។ ក្នុងន័យនេះ​, សហគ្រាស MSMEs ត្រូវដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ​ខ្លួនឯង ដោយ​មិន​ត្រូវ​នៅ​ត្រឹមតែ​ជា​សហគ្រាស MSMEs ជា​រៀងរហូត​នោះទេ តែ​ត្រូវ​ដាក់​ទិសដៅ​ពង្រឹង និង ពង្រឹក​ខ្លួនឯង ពី​តូច​ទៅ​ធំ ដោយ​រីកចម្រើន​, ដោយ​ឈរ​លើ​ការជឿ​ទុកចិត្ត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។​

​ជាមួយគ្នានេះ​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល សង្ឃឹម​ថា​ចលនា​នៃ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​នេះ នឹង​នៅតែ​បន្ត និង​បាន​យូរអង្វែង តទៅទៀត​។ រាជរដ្ឋាភិបាល នៅតែ​បន្ត​ផ្ដល់​អាទិភាព និង​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​សហគ្រាស MSMEs សម្រាប់​ទាំង​នីតិកាល​នេះ និង​បន្ត​ទៅ​ដល់​នីតិកាល​បន្តបន្ទាប់​ទៀត ដែល​នេះ ជា​ការជួយ​សម្រួល​, ការលើកទឹកចិត្ត និង​ការ​បង្កលក្ខណៈ​អំណោយផល ដើម្បី​ឱ្យ​សហគ្រាស MSMEs កាន់តែ​រីកចម្រើន​លូតលាស់ ត​ទៅ​មុខ បន្ថែមទៀត​។​

​ជាទី​បញ្ចប់​, សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បានដាក់​ទិសដៅ​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សិក្សា និង​រៀបចំ​ពង្រឹងសមត្ថភាព​មន្ទីរពិសោធន៍​គុណភាព​ផលិតផល​ឱ្យ​កាន់តែ​មាន​ផលិតភាព​, គុណភាព និង​សមត្ថភាព​ខ្ពស់ ក្នុង​ការត្រួតពិនិត្យ និង​វាយតម្លៃ​លើ​មុខ​ផលិតផល ឱ្យបាន​ល្អ និង​ឆាប់រហ័ស ដើម្បី​ធានា​គុណភាព និង​ឈាន​ទៅ​សម្រេច​ឱ្យ​មាន​ការចុះបញ្ជី ព្រមទាំង​កាត់​បន្ថយ​ភាពស្មុគស្មាញ និង​បង្ក​ភាពងាយស្រួល​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល