ទាន់ហេតុការណ៍
ស្រុក​វើន​សៃ រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ ១០០​ដើម និង​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ជំរុញ​ការ​អភិរក្ស​ធនធានធម្មជាតិ​ - ICRC ប្ដេជ្ញា​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា បន្ថែមទៀត​ - សម្ដេច​ធិបតី​៖ ភាពជោគជ័យ​របស់​អ្នក​ដឹកនាំ​អង្គភាព​មួយ គឺ​ការធានា​ឱ្យ​អង្គភាព​នោះ​មាន​សមត្ថភាព​បន្ត​ដំណើរការ និង​ការរីកចម្រើន ទោះបីជា​ក្នុង​ពេល​អវត្តមាន​របស់​ខ្លួនក៏​ដោយ​ - កំពង់ចាម​៖ រៀបចំ​យុទ្ធនាការ «​និយាយថា ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ប្រកបដោយ​ការទទួលខុសត្រូវ​ - ក្រុមការងារ​សប្បុរស​ធម៌​ដឹកនាំ​ដោយ​លោក​បណ្ឌិត ឃីម រដ្ឋា នាំយក​អំណោយ​ជូន​លោកយាយ​វ័យ ៨៥​ឆ្នាំ ដែលមាន​ជីវភាព​ខ្វះខាត និង​រស់នៅ​តែម្នាក់ឯង​ - ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ចំនួន ១៦​គ្រួសារ នៅ​ក្រុង​អរិយ​ក្សត្រ ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល - ​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កណ្ដាល កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​រួមចំណែក​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន បាន​ទាន់ពេលវេលា មាន​ភាពត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​យោបល់​នៃ​គម្រោង​ទេសន្តរប្រវេសន៍​ការងារ​ប្រកបដោយ​យុត្តិធម៌ និង​ប្រសិទ្ធភាព​ក្នុង​តំបន់​អាស៊ាន - សង្កាត់​គោក​រកា បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន តាម​បណ្តោយ​ផ្លូវ​លេខ ២០១១ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​
0

ស្រុក​វើន​សៃ រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ ១០០​ដើម និង​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ជំរុញ​ការ​អភិរក្ស​ធនធានធម្មជាតិ​

ស្រុក​វើន​សៃ រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ ១០០​ដើម និង​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ជំរុញ​ការ​អភិរក្ស​ធនធានធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​រតនគិរី​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៤ រោច ខែ​បឋមាសាឍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២៦ រដ្ឋបាល​ស្រុក​វើន​សៃ ខេត្ត​រតនគិរី បាន​រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ​ចំនួន ១០០​ដើម ក្រោម​ប្រធានបទ «​ពន្លក​បៃតង និង​ការសម្អាត​អនាម័យ​បរិស្ថាន​» ក្នុង​គោលបំណង​បង្កើន​គម្រប​ព្រៃឈើ លើកកម្ពស់​គុណភាព​បរិស្ថាន និង​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​អភិរក្ស​ធនធាន​ធម្មជាតិ​។​

​យុទ្ធនាការ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​របស់​លោក សុវណ្ណ ធិន អភិបាល​នៃ​គណៈ​អភិបាលស្រុកវើន​សៃ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរ​បរិស្ថាន លោក ស៊ី មួយ ប្រធាន​សាខា​អង្គការ​ជីរ​ភាព​បរិស្ថាន​កម្ពុជា មន្ត្រីរដ្ឋបាល​ព្រៃឈើ អាជ្ញាធរ​មូលដ្ឋាន នាយក​សាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោក​មេ​ភូមិ​ទាំង ៩​ភូមិ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ សរុប​ចំនួន ១៤៥​នាក់​។​

​ក្នុងឱកាស​នោះ អ្នកចូលរួម​បានរួម​គ្នា​ដាំ​កូន​ឈើ និង​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​បង្កើន​ភាព​បៃតង ភាព​ស្អាត និង​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​ដល់​យុវជន និង​ប្រជាពលរដ្ឋ​។​

​យុទ្ធនាការ​នេះ​បាន​បង្ហាញ​ពី​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​រវាង​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​ជំនាញ ស្ថាប័ន​អប់រំ និង​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការជំរុញ​ការដាំ​ដើមឈើ ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ការកសាង​បរិស្ថាន​ស្អាត បៃតង និង​ប្រកបដោយ​និរន្តរភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល