ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​

ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​ផ្ទាល់​នូវ​ក្រុមការងារ​អាជ្ញាធរខេត្ត និង​អាជ្ញាធរ​ស្រុក ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ខ្សែ​ផ្លូវ​លេខ ១៤៥ (​ចាប់ពី​ចំណុច​ស្លាប​លែង ទៅ​ដល់​ផ្សារ​ប៉ាង​កា​សី​) ដែល​ស្ថិតនៅ​ចន្លោះ​ស្រុក​គងពិសី និង​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​

​ការចុះពិនិត្យ​ដោយផ្ទាល់​នេះ ធ្វើឡើង​បន្ទាប់​ពី​ទទួលបាន​ព័ត៌មាន និង​ការ​រអ៊ូរទាំ​ពី​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ​នេះ ដែល​កន្លងមក​មាន​កា​រ​ខូចខាត​ខ្លាំង បង្កើត​ជា​ជម្រុ​ក បង្ក​ការ​ហុយ និង​រំខាន​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត បានបង្ហាញ​ជំហរ​ម៉ឺងម៉ាត់ និង​បាន​បញ្ជាក់ថា រដ្ឋបាល​ខេត្ត​នឹងមាន​វិធានការ​ច្បាប់​តឹងរ៉ឹង​បំផុត ទៅ​លើ​ក្រុមហ៊ុន​មួយចំនួន​ដែល​បាន​និង​កំពុង​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​នេះ ដឹកជញ្ជូន​ទំនិញ ឬ​សម្ភារៈ​លើស​ទម្ងន់​កម្រិត​កំណត់ ដែលជា​មូលហេតុ​ចម្បង​បង្ក​ឱ្យ​ផ្លូវ​ឆាប់​ខូចខាត បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​បង្ក​ការលំបាក​ដល់​រាស្ត្រ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុម​ការងារ​បច្ចេកទេស ត្រូវ​ពន្លឿន​ការស្វែងរក​ដំណោះស្រាយ ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងនោះ ឱ្យ​ចូលរួម​ទទួលខុសត្រូវ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការដឹកជញ្ជូន​លើស​ទម្ងន់ ដើម្បី​ថែរក្សា​គុណភាព​ផ្លូវ​ឱ្យបាន​យូរអង្វែង និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ងាយស្រួល​ឡើងវិញ​។​

​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​គ​ង​ពិសី និង​ស្រុក​បរសេដ្ឋ បាន​សម្តែង​នូវ​ក្តី​ត្រេកអរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្តទុកដាក់​ខ្ពស់ និង​ការចុះ​អន្តរាគមន៍​ទាន់​ពេលវេលា​របស់​ឯកឧត្តម​អភិបាលខេ​ត្ត ព្រមទាំង​ក្រុម​ការងារ​ទាំងអស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល