ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​

សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ នេះ លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់​និង​លោក អ៊ិន យឿន ទីប្រឹក្សា របស់​លោក​បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ចូលរួម​សហការ​ជាមួយ​លោក ហូ ពឿ​ន មេភូមិ​ទួល​សេរី បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ចែកជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ចំនួន ៥​គ្រួសារ ស្ថិតនៅក្នុង​ភូមិ​ទួល​សេរី ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​នៅក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នោះ ថ្នាក់ដឹកនាំ និង​ក្រុមការងារ បាន​សម្តែង​នូវ​ការគិតគូរ និង​ក្តីអាណិតអាសូរ​ជា​ពន់ពេក​ចំពោះ​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ជាពិសេស​លោកយាយ លោកតា ចាស់ជរា និង​ស្ត្រី​មេម៉ាយ ដែល​កំពុង​ជួប​ការលំបាក​។​
​គ្រួសារ​ក្រីក្រ​ទាំង ៥ ដែល​បាន​ទទួល​អំណោយ​រួមមាន​៖
១. គ្រួសារ​ទី​១៖ លោកតា សុខ សេង អាយុ ៨១​ឆ្នាំ និង​ភរិយា​ឈ្មោះ ពៅ វន អាយុ ៧០​ឆ្នាំ (​ក្នុងបន្ទុក​មាន​ចិញ្ចឹម​កូនចៅ​តូចៗ​ចំនួន ៣​នាក់​)​។​
២. គ្រួសារ​ទី​២៖ លោកយាយ សៀង មិន អាយុ ៦៩​ឆ្នាំ (​រស់នៅ​ម្នាក់ឯង​)​។​
៣. គ្រួសារ​ទី​៣៖ លោកយាយ ទុំ សារី​ម អាយុ ៧៦​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ រស់នៅ​ម្នាក់ឯង​)​។​
៤. គ្រួសារ​ទី​៤៖ អ្នកស្រី សែម សាវ៉ាត អាយុ ៤០​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​)​។​
៥. គ្រួសារ​ទី​៥៖ អ្នកស្រី សែម សារឿ​ន អាយុ ៤៧​ឆ្នាំ (​ជា​ស្ត្រី​មេម៉ាយ​)​។​

​ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​មួ​យ​ភ្នែក ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អំណោយ​ឧបត្ថម្ភ​រួមមាន​៖
​អង្ករ ៣០ គីឡូក្រាម​, មី ១ កេះ​, ប៊ីចេង​១​កញ្ចប់​, ទឹកត្រី ១ យួរ​, ទឹកស៊ីអ៊ីវ ១ យួរ​, ទឹក​សុទ្ធ ៥ យួរ សារុង ១, ចាន ១០ គ្រាប់​, ថវិកា​ចំនួន ៥០,០០០ រៀល (​ប្រាំ​ម៉ឺន​រៀល​) ។​

​សកម្មភាព​មនុស្សធម៌​ដ៏​ប្រពៃ​នេះ បាន​ធ្វើឡើង​ដោយ​ក្តីស្រឡាញ់ និង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​សង្គ្រោះ និង​សម្រាល​បន្ទុក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្វះខាត មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​ឡើយ​។​

​ជាមួយគ្នានេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៥​គ្រួសារ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ជូន​ចំពោះ លោក​បណ្ឌិត ឃីម រដ្ឋា​, លោក អិន យឿន​, លោក​បណ្ឌិត ហោ គន្ធា និង​ក្រុម​ការងារ​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា និង​ថវិកា​ផ្ទាល់ខ្លួន នាំយក​អំណោយ​មក​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​នេះ និង​បាន​ជូនពរឲ្យ​ក្រុម​ការងារទទួល​បានជោ​គ​ជ័យ​គ្រប់​ភារកិច្ច​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល