ទាន់ហេតុការណ៍
sអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ផ្ញើ លិខិត​ចូលរួម​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ចំពោះ​មរណភាព ឧបាសិកា អ៊ាង សុផាត ដោយ​ជរាពាធ​ - តំណាង​អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្វាយ​រំពារ អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​នាំយក​អំណោយ​សប្បុរសធម៌​ជូន​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន​ - តំណាង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង អង្គភាព​ព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» អញ្ជើញ​ចូលរួម​សម្តែង ការសោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត ជាមួយ​គ្រួសារ​សព លោកនាយ​ចក្របាលទោ អ៊ួច ម៉ុន ដែល​បាន​ទទួលមរណភាព​ដោយ​រោគាពាធ - ក្រសួង​ព័ត៌មាន និង JCA ចាប់ផ្តើម​កិច្ចសហការ​អភិរក្ស​បណ្ណសារ​វីដេអូ​ប្រវត្តិសាស្ត្រ ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ - គណៈប្រតិភូ​សភា​ពាណិជ្ជកម្ម​អាមេរិក​-​កម្ពុជា បង្ហាញ​ចំណាប់អារម្មណ៍​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​សំខាន់ៗ នៅ​កម្ពុជា​ - សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ផ្ដល់​អំណោយ​ជា​សម្ភារ និង​បរិក្ខា​បម្រើ​ឱ្យ​ការសិក្សា ជូន​ដល់​វិទ្យាល័យ​កំបូល​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​អ៊ុយ​រូ​ហ្កាយ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - សមាគម JCA ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បណ្តុះបណ្តាល​, កសិកម្ម និង​ឧស្សាហកមុ្ម​ឌីជីថល​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង - លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​
0

អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​

អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ឆ្នាំ ២០២៦ ស្មារតី​សាមគ្គីភាព និង​ការចែករំលែក បាន​ស្ដែងឡើង​យ៉ាងច្បាស់ តាមរយៈ​សកម្មភាព​ចុះ​ជួយ​សង្គម​ផ្ទាល់​ដល់​លំនៅដ្ឋាន ដោយ លោក បណ្ឌិត ឃឹម រដ្ឋា ប្រធាន​អង្គភាព «​រដ្ឋា រស្មី​ស្ទឹងត្រង់​»​ដឹកនាំ​ក្រុម​ការងារ រួមជាមួយ លោក អ៊ិន យឿន តំណាង លោក បណ្ឌិត ហោ គន្ធា ប្រធាន​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា បាន​ដឹកនាំ​ក្រុមការងារ ចុះ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ លោក អ៊ូច សុខ​អាន ប្រធាន​សាខា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ស្ពឺ​, លោក យ៉ឹម រិន អនុប្រធាន និង​លោក ម៉ិញ សាវឿន សមាជិក​ក្រុមប្រឹក្សា ដើម្បី​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ប្រគល់​ជូន​គ្រួសារ​ខ្វះខាត​។​

​អំណោយ​ទាំងនេះ ត្រូវបាន​នាំយក​ទៅជូន លោកស្រី ធុន ច្រឹប អាយុ ៤៣ ឆ្នាំ ដែល​ជា​ជនពិការ​ជើង និង​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​ប្រចាំកាយ រស់នៅ​ក្នុង​ភូមិ​ត្រពាំងធ្នង ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព និង​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​គាត់​ឱ្យ​ប្រសើរឡើង​។​
​សម្ភារ និង​ថវិកា​រួមមាន​៖
​រទេះរុញ​សម្រាប់​ជនពិការ​៖ ១ គ្រឿង​
???? អង្ករ​៖ ១០០ គីឡូក្រាម​
????️ គ្រែ​៖ ២ ព្រមទាំង មុង កន្ទេល និង​ភួយ​
????️ សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះបាយ​៖ ចានបាយ​, ចាន​សម្ល​, វែក​, ស្លាបព្រា​, ជ្រុញ​, កាំបិត និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ​ទៀត​
???? ថវិកា​ឧបត្ថម្ភ​បន្ថែម​៖ ២០ ម៉ឺន​រៀល​
​សកម្មភាព​មនុស្សធម៌​ដ៏​មាន​ន័យ​នេះ អាច​សម្រេច​ទៅ​បាន​ដោយសារ​ការចូលរួម​ចំណែក​យ៉ាងសកម្ម និង​ទឹកចិត្ត​សប្បុរសធម៌​ពី​៖
១. ព្រះ​តេជគុណ បញ្ញោ​សុភារៈ គង់នៅ​វត្ត​អង្គ​ក្តី​
២. ម្ចាស់​ហាង​កាហ្វេ «​ដា​លី​កាហ្វេ​» (​ផ្លូវ ១៤៥ ទល់មុខ​សាលា​ទ័ព​មាន​ជ័យ ភ្នំ​ក្អែក​ទុំ​)​ជា​អ្នក​ឧបត្ថម្ភ​ប្រទេស​រុញ​
៣. លោកយាយ ហាក់ ពៅ (​ភូមិ​អង្គ​ក្តី​)
៤. ព្រមទាំង​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើនរូប​ទៀត ដែល​បាន​រួមគ្នា​លះបង់​ទ្រព្យធន និង​កម្លាំងកាយ​ចិត្ត ដើម្បី​ជួយ​សម្រួល​ទុក្ខលំបាក​របស់​បងប្អូន​ជនរួមជាតិ​។​
​ក្រុម​ការងារ​ទាំងអស់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រប់​ភាគី និង​សប្បុរសជន​ទាំងអស់ ដែល​បាន​លះបង់ និង​រួមចំណែក​ក្នុង​សកម្មភាព​ដ៏​ថ្លៃថ្លា​នេះ ហើយ​សង្ឃឹម​ថា​សកម្មភាព​ល្អៗ​បែបនេះ នឹង​បន្ត​រីក​សាយភាយ​នៅក្នុង​សង្គម​យើង​ជា​និច្ច​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល