ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក ដែល​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម ពី​កងកម្លាំង​ទាំង​៣ មន្ទីរ​អង្គភាព និង​មន្ត្រីរាជការ​សាលា​ស្រុក​លើកដែក​។​

​ឯកឧត្តម នុត ពុធ​ដា​រ៉ា អភិបាលរង​ខេត្ត​កណ្តាល បាន​មានប្រសាសន៍ថា ការតែងតាំង ផ្លាស់ប្តូរ បញ្ចប់​ភារកិច្ច គឺជា​រឿង​ធម្មតា​របស់​មន្ត្រីរាជកា​រ​មុខងារសាធារណៈ ហើយ​វា​ក៏ ជា​ការឆ្លើយតប​ទៅនឹង​កំណែទម្រង់​កាន់តែ​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នៃ​នីតិកាល​រដ្ឋសភា​។ ក្នុងនោះ ដោយ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​កន្លងមក ទើប​រដ្ឋបាលខេត្ត បាន​លើក​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ​លើកសំណើ​បន្ត​ជូន​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​ផ្ទេរ​ភារកិច្ច​លោកស្រី សែម ចាន់​ថូ ពី​អភិបាលរង​ស្រុក​ស្អាង មក​ជា​អភិបាលរង​ស្រុក​លើកដែក​ជំនួស​លោក​ស្រី ផល គុយ​នី ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច ជា​អភិបាលរង​ស្រុក​ស្អាង​វិញ​។​

​ឯកឧត្តម អភិបាលរង​ខេត្ត ក៏​បាន​សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​លើកដែក ដែល​បាន​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត កម្មវិធី​នយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ជំរុញ​ការអភិវឌ្ឍ​ស្រុក​លើកដែក ឲ្យសម្រេចបាន សមិទ្ធផល និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។ ទន្ទឹមនេះ អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ក៏​បាន​ខិតខំ​រួម​សាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការដឹកនាំ គ្រប់គ្រង និង​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ រួម​មាន​ការផ្តល់​សេវា​សាធារណៈ ការអភិវឌ្ឍ​មូលដ្ឋាន ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ គ្រោះ​ថ្នាក់​នានា ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​បាន​យកចិត្តទុកដាក់​ចូលរួម​យ៉ាងសកម្ម និង​ប្រកបដោយ ភាពម្ចាស់ការ ក្នុង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ស្រុក​លើកដែក ត្រូវ​បន្ត​ថែរក្សា និង​ពង្រឹង​សន្តិសុខ ជំរុញ និង​បំផុល​ចលនា​ឱ្យមាន​ការចូលរួម​អនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​-​សង្កាត់​មាន សុវត្ថិភាព​” របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ទាំងមូល ពិសេស​ការបង្ការ និង​ការបង្ក្រាប​បទល្មើស​លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង​ខុសច្បាប់ និង បទល្មើស​គ្រប់​ប្រភេទ និង​ត្រូវ​បោសសំអាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scam ដោយ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​ច្បាប់​ស្តីពី​ការប្រឆាំង​ការ​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា និង​សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ស្រុក អភិបាល អភិបាលរង​ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋ​ទាំងអស់​នៃ​រដ្ឋបាល​ស្រុក​លើកដែក សូម​ផ្តល់​ការគាំទ្រ និង​រួម​សហការ​ជាមួយ​លោកស្រី សែម ចាន់​ថូ អភិបាលរង ស្រុក​លើកដែក ដែល​ទើប​ផ្ទេរ​ភារកិច្ច​នា​ថ្ងៃនេះ ដើម្បី​រួមគ្នា​ថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ខិតខំ​រួម​សាមគ្គី​គ្នា​ធ្វើ​ការអភិវឌ្ឍ​ស្រុក​លើកដែក ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល