ទាន់ហេតុការណ៍
លោក​បណ្ឌិត ហោ គន្ធា អញ្ជើញ​ជួប​សំណេះសំណាល ចាងហ្វាង​ការផ្សាយ និង​អ្នកសារព័ត៌មាន ១២៥ នាក់​ - រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត និង​បៃតង​នៅក្នុង​មូលដ្ឋាន​យើង​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​គ្រូ​បង្គោល​អនុវត្ត​ការងារ​កាតព្វកិច្ច​យោធា និង​ផ្សព្វផ្សាយ​ការអនុវត្ត តួនាទី ភារកិច្ច នៃ​កងរាជអាវុធហត្ថ ដែល​ត្រូវ​អនុវត្ត​ចំពោះមុខ​! - សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​អា​ស៊ែ​បៃ​ហ្ស​ង់ តាម​ប្រព័ន្ធ​វីដេអូ​ - គណៈប្រតិភូ​នៃ​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ «​សន្និសីទ​ប្រធានសភា​នៃ​អន្តរ​សភា លើក​ទី​២» នៅ​កម្ពុជា​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព ដើម្បី​ពិភាក្សា និង​ឆ្លង​លើ​របៀបវារៈ​ចំនួន​៥ - គណៈប្រតិភូ​សមាជិកសភា​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​គាំទ្រ​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ឱ្យ​កាន់តែ​រីកចម្រើន និង​ទូលំទូលាយ​បន្ថែមទៀត​ - ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន រួម​ទាំង​ក្រុម​ការងារ​ថ្នាក់​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត និង​លោក​មេឃុំ​ថ្ម​គ្រែ ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ផ្ទះ​លិច​ទឹក និង​គ្រួសារ​សព​កុមារី​រងគ្រោះ​ដោយ​លង់ទឹក​ទន្លេ - អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​
0

ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​

ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​ក្រុមការងារ បាន​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ប្រគេន​ព្រះសង្ឃ​ចំនួន ៤​វត្ត ក្នុង​ឃុំ​ព្រៃ​វិហារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ ៖ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែ​ទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៦ ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​មូលដ្ឋាន​ឃុំ​ព្រៃ​វិហារ និង​លោកជំទាវ ម៉ម សោភ័ណ្ឌ រួម​ជាមួយ​លោកស្រី សៀក សុខ​កល ប្រធាន​ក្រុមការងារ​ស្រុក​ចុះជួយ​ឃុំ​ព្រៃ​វិហារ លោក មោគ ង៉ែត ព្រមទាំង​លោក លោកស្រី ជា​សមាជិក សមាជិកា ក្រុមការងារ​ថ្នាក់កណ្ដាល និង​ថ្នាក់​ស្រុក បាន​អញ្ជើញ​នាំយក​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស​ក្នុង​វត្ត​ចំនួន ៤ ក្នុង​ឃុំ​ព្រៃ​វិហារ​។​

​វត្ត​ទាំង ៤ ដែល​ទទួលបាន​ទេយ្យវត្ថុ និង​បច្ច័យ​រួមមាន​៖
១. វត្ត​អង្គមន្ត្រី​ម៉ី​
២. វត្ត​អង្គ​ក្ដី​
៣. វត្ត​អង្គ​ដូន​ទេព​
៤. វត្ត​ព្រះពុទ្ធ​ដំណាក់​លក្ខណា​រ៉ា​ម (​ហៅ​វត្ត​ដំណាក់​ពង្រ​)

​សម្ភារ និង​ថវិកា​ដែល​បាន​ប្រគេន​ដល់​វត្ត​នីមួយៗ​រួមមាន​៖
​ទៀន​ព្រះវស្សា ១​គូ​, ស្លា​ដក់ ១, អង្ករ ៧៥ គីឡូក្រាម​, មី ២ កេស​, ទឹកត្រី ២ យួរ​, ទឹកស៊ីអ៊ីវ ២ យួរ​, ត្រីខ ២ យួរ​, ទឹក​ផ្លែឈើ ២ កេស​, ទឹក​សុទ្ធ ២ កេស​, ស្ករស ២ គីឡូក្រាម​, ទឹកដោះគោ​ខាប់ ១០ កំប៉ុង​, បច្ច័យ​ចំនួន ៥០០,០០០ រៀល ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ស៊ុំ​សត្ថាក៏​បាន​អញ្ជើញ​ចូលរួម​ដាំ​កូន​ឈើ​នៅ​វត្ត​អង្គ​ក្តី សហការ​ជាមួយ​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា ព្រមទាំង​បាន​អំពាវនាវ និង​ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួម​គ្នា​ចូលរួម​ថែរក្សា​កូនឈើ​ទាំងនោះ ដើម្បី​រួមចំណែក​បង្កើន​ភាព​បៃតង និង​គាំពារ​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​បាន​បញ្ចប់​ពិធី​ប្រគេន​ទេយ្យវត្ថុ ទៀន​ព្រះវស្សា និង​បច្ច័យ​រួចមក ឯកឧត្តម​សាស្ត្រាចារ្យ និង​ក្រុមការងារ ក៏​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យផ្កា​សាលាបឋមសិក្សា​អង្គ​ខ្ជាយ​ពិសី ដោយ​បាន​ចូលរួម​បច្ច័យ​កសាង​ចំនួន ៤០០,០០០​រៀល ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចំណាយ​សរុប​ក្នុង​សកម្មភាព​មនុស្សធម៌ និង​បុណ្យទាន​ខាងលើនេះ មាន​ចំនួន ៥,៦៩២,០០០​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម​សាស្ត្រាចារ្យ ស៊ុំ សត្ថា និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល