ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!

រដ្ឋបាល​ស្រុក​រលាប្អៀរ មិន​ដល់​មួយ​ខែ​ស្រួល​បូល​ផង កោះហៅ​លោក​សុខ សម បី​ដង​អោយ​ចូល​ខ្លួន​ដោះស្រាយ​វិវាទ​ដីធ្លី ទាំង​លោក សុខ សម ដាក់​លិខិត​សុំ​ពន្យា​ពេល​ដោយសារ​បញ្ហា​សុខភាព​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្តកំពង់ឆ្នាំង ៖ លោក សុខ សម ជា​ម្ចាស់​ដី​និង​បាន​កាន់កាប់​ព្រមទាំង​មាន​លំនៅឋាន​នៅ​លើ​ផ្ទៃដី​ចំនួន 8 ហិច​តា ស្ថិតនៅក្នុង​ភូមិ​ ​ស្ពក​រាជ្យ ឃុំ គោក​បន្ទាយ​ ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​!​ចាប់តាំងពី​ឆ្នាំ 2009 មកដល់​បច្ចុប្បន្ន​និង​មាន​លំនៅឋាន​ផ្ទះសំបែង​រស់នៅ​ចាប់តាំងពី​ពេលនោះ​មក​ដែរ​!

​តែ​មក​ដល់​ក្នុង​ឆ្នាំ 2025 ត្រូវបាន​បុគ្គល​មួយចំនួន​និង​បក្សពួក​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ធ្វើ​ប្លង់​គ្របដណ្ដប់​យក​ដី​របស់​លោក សុខ សម ធ្វើឲ្យ​លោក សុខ សម​ឈឺចាប់​ទទួលរង​ភាពអយុត្តិធម៌​និង​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​បក្ខពួក​បុគ្គល​ខិលខូច​មួយចំនួន​ដែល​មាន​មហិច្ឆតា​លេប​ត្របាក់​យក​ដី​របស់​លោក​ទាំង​ស្រស់ៗ​បែបនេះ​!?

​លោក សុខ សម បាន​គូសបញ្ជាក់ថា​: កាល​ពី​លោក​ចូល​ទៅ​សម្របសម្រួល​ជាមួយនឹង​មន្ត្រី​រដ្ឋបាល​ស្រុក​រលាប្អៀរ​ ​ក្នុងនោះ​លោក​បាន​សង្កេតឃើញថា​ ​មន្ត្រី​សាលាស្រុក​រលា​បៀរ​បានរៀបចំ​​ក្បួន​ក្នុងការ​បំភ័យ​ស្មារតី​និង​ឆន្ទៈ​របស់​លោក​ដោយ​មាន​សមាសភាព​របស់​រដ្ឋ​បាល​ស្រុក​ចូលរួម​ដូចជា​ប្រធាន​រដ្ឋបាល មន្ត្រី​កងរាជអាវុធហត្ថ ព្រមទាំង​មន្ត្រីនគរបាល​ជាតិ​ផងដែរ​!

​លោក សុខ សម បាន​ចោទសួរ​ទៅ​រដ្ឋបាល​ស្រុក​រលាប្អៀ​រថា​:​ហេតុអ្វី​ក្នុង​ការសម្របសម្រួល​ពាក់​ព័ន្ធ​នឹង​ករណី​ដីធ្លី​ បែរ​ជា​មាន​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​មក​អង្គុយ​ប្រគៀក​ស្មា​ជាមួយ​លោក​បែប​នេះ​ទៅវិញ​?​ឬ​នេះ​រដ្ឋបាល​ស្រុក​បាន​ចាត់ទុក​លោក សុខ សម ជា​ជនសង្ស័យ​រួច​ទៅ​ហើយ​ឬ​ក៏​ជាការ​គំរាម​សតិអារម្មណ៍​ផ្លូវចិត្ត​របស់​លោក​ទេ​ដឹង​!?

​លោក សុខ សម ក៍​បាន​បញ្ជាក់​បន្តទៀត​ថា​:​លោក​បាន​ទទួល​ព័ត៌មាន​ពី​រដ្ឋបាល​ស្រុក​រលាប្អៀ​រថា​:​មាន​បុគ្គល​ឈ្មោះ​ យង់ សៅ​វុទ្ឍី អតីត​ចៅហ្វាយស្រុក​ចាស់​ជា​អ្នក​ប្ដឹង​លោក​សុខ​សម​ដែល​ជា​ម្ចាស់​ដី​និង​កំពុងតែ​អាស្រ័យ​ផល​នៅលើ​ដី​ទំនាស់​សព្វថ្ងៃនេះ​!​លោក​បាន​បញ្ជាក់​តទៅទៀត​ថា​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​!​គឺ​មាន​បុគ្គល​ជា​មន្ត្រី​យោធា​មាន​អំណាច​ពាក់​ផ្កាយ​បី​ម្នាក់​! ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ឈ្មោះ​ យង់ សៅ​វុទ្ឍី នេះ​!

​លោក សុខ សម បាន​សំណូមពរ​ទៅ​ដល់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​មហា​បបរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​
​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រមទាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ​អភិបា ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ មេត្តា​ជួយ​រក​យុត្តិធម៌​និង​ដាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជួយ​ត្រួតពិនិត្យ​ដើម្បី​រក្សា​ការពារ​នៅ​ដី​ចំនួន 8 ហិច​តា​របស់លោក​! ​ឱ្យបាន​គង់វង្ស​និង​ឲ្យ​លោក​មាន​ឱកាស​រស់នៅ​លើ​ដី​មួយ​កន្លែង​នេះ​!​ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​!​និង​សូម​ជ្រក​ក្រោម​ម្លប់​សន្តិភាព​យ៉ាង​ពិតប្រាកដ​មួយ​នេះ​!៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល