ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងព័ត៌មាន បានរៀបចំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រធានសមាគមអ្នកសារព័ត៌មានជាច្រើនរូប ៕








