ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

អភិបាលខេត្ត​ស្ទឹងត្រែង ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ស្ទឹងត្រែង ៖ ឯកឧត្តម សរ សុ​ពុត្រា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង បាន​ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បង្កើន​ការលែង​កូន​ត្រី និង​ត្រី​មេ​ពូជ​បន្ថែមទៀត ទៅក្នុង​ទីជម្រក​ធម្មជាតិ​។​

​ការណែនាំ​របស់ ឯកឧត្តម សរ សុ​ពុត្រា អភិបាលខេត្ត​ស្ទឹងត្រែង នា​ឱកាស​អញ្ជើញ​ជា​អធិបតី​រួមជាមួយ ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​ទិវា​មច្ឆា​ជាតិ ១​កក្កដា នៅ​អាងទឹក វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នា​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​លែង​កូន​ត្រី និង​ត្រី​មេ​ពូជ ក្នុង​គោលបំណង​បង្កើន​ផល​ជលផល​ធម្មជាតិ​។​

​ព្រឹត្តិការណ៍​នេះ មាន​ការចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​-​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ សហគមន៍​នេសាទ ប្រជាពលរដ្ឋ យុវជន​កាកបាទក្រហម​កម្ពុជា សមាជិក ស​.​ស​.​យ​.​ក តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​សិស្សានុសិស្ស សរុប​ប្រមាណ ៤៥០​នាក់​។​

​លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ស្ទឹងត្រែង បាន​គូសបញ្ជាក់ថា ក្នុង​ឱកាស​នេះ អាជ្ញាធរ​បាន​លែង​កូន​ត្រី​ពូជ​ចំនួន ១០០,០០០​ក្បាល ព្រមទាំង​ត្រី​ចម្រុះ​មេ​ពូជ​ទម្ងន់ ១៥០​គីឡូក្រាម ចូលទៅ​ក្នុង​អាងទឹក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ក្នុងនោះ រួម​មាន​ត្រី​ឆ្ពិន​ចំនួន​៦០,០០០​កូន​កូន​ត្រី​ប្រា​ចំនួន​២០,០០០​កូន​(​ពីរ​ម៉ឺន​) និង​កូន​ត្រី​ពោ​ចំនួន​២០,០០០​កូន​(​ពី​ម៉ឺន​) ដើម្បី​ស្ដារ និង​បង្កើន​បរិមាណ​ពូជ​ត្រី​ឱ្យ​កាន់តែ​សម្បូរ​បែប​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ​ដែរ ឯកឧត្តម សរ សុ​ពុត្រា អភិបាលខេត្ត​ស្ទឹងត្រែង បាន​ដាក់ចេញ​នូវ​បទបញ្ជា និង​ទិសដៅ​ការងារ​សំខាន់ៗ​ជាច្រើន​ដល់​មន្ទីរ និង​ស្ថាប័ន​ពាក់ព័ន្ធ​។ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ឱ្យ​បន្ត​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រី​មេ​ពូជ និង​សត្វ​ងាយ​រងគ្រោះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​បង្កើន​ការលែង​កូន​ត្រី និង​ត្រី​មេ​ពូជ​បន្ថែម​ទៀត​ទៅ​ក្នុង​ទីជម្រក​ធម្មជាតិ​។​

​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បាន​ចាត់​ឱ្យ​មន្ទីរ​កសិកម្ម សហការ​ជាមួយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី ជំរុញ​ការចុះបញ្ជី​ដី​រដ្ឋ កន្លែង​សហគមន៍​នេសាទ តំបន់​ការពារ​ជលផល និង​ដី​ព្រៃ​លិច​ទឹក ព្រមទាំង​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។
​បន្ថែម​ពី​នេះ ត្រូវ​ពង្រឹង​ការបង្ក្រាប​បទល្មើស​នេសាទ ជាពិសេស​ក្នុង​រដូវ​បិទ​នេសាទ និង​ចាត់វិធានការ​លើ​ការផលិត លក់ ឬ​ចែកចាយ​ឧបករណ៍​បំផ្លិចបំផ្លាញ ព្រមទាំង​ពង្រឹង​សមត្ថភាព​សហគម​ន៍​នេសាទ ជំរុញ​ទេសចរណ៍ធម្មជាតិ និង​ការងារ​វារីវប្បកម្ម ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​សម្ពាធ​លើ​ធនធាន​ជលផល​ធម្មជាតិ​៕
​ប្រភព ៖ រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល