ទាន់ហេតុការណ៍
អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!
0

ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​

ដំរីព្រៃ​ផ្អើល​ចេញពី​ព្រៃ​ចូលទៅ​ក្នុង​ភូមិ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផលដំណាំ​ពលរដ្ឋ​នឹង​ធ្វើឲ្យ​មនុស្ស​២​នាក់​រងរបួស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ព្រះវិហារ​៖ ហ្វូង​ដំរីព្រៃ​ប្រមាណ​ជា​៦​ក្បាល បាន​រត់​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា ចូល​ក្នុង​ភូមិឋាន​របស់​ពលរដ្ឋ ហើយ​បាន​ជាន់​ពលរដ្ឋ​របួស​២​នាក់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ ព្រមទាំង​ផលដំណាំ របស់​ពួកគាត់​នៅ​ចំណុច​ភូមិ​ពោធិ៍​ខៀន ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។​

​លោក​ឃី​ន រស្មី អភិបាល​ស្រុក​ត្បែងមានជ័យ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ខែ​សីហា​ឆ្នាំ​២០២៦​នេះ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ស្រុក​ត្បែងមានជ័យ ដែល​ដឹកនាំ​ដោយ​លោក​ហុក សុផល អភិបាលរង​ខេត្ត​ព្រះវិហារ ដឹកនាំ​រៀបចំ​ធ្វើ​ពិធី បញ្ជាន់​អារក្ខ និង​ថ្វាយ​ភ្លេង បែប​ទំនៀម​ទំលាប់​ប្រពៃណី​តំណ​ពី​ដូនតា ដើម្បី​ចង់​ដឹង​មូលហេតុ​អ្វី បានជា​ហ្វូង​សត្វ​ដំរីព្រៃ​មក​ចូល​ក្នុង​ភូមិដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​បង្ក​ការភ័យខ្លាច ស្ថិតនៅ​ភូមិ ពោធិ​ខឿន ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ​។​

​លោក​បន្តថា នៅ​អំឡុង​ថ្ងៃទី​១៥​ខែ​សីហា ឆ្នាំ​២០២៦ មាន​ហ្វូង​ដំរី​បាន​ចូល​រុករាន​ផ្ទះសម្បែង​ក៏​ដូចជា​ដំណាំ​របស់​កសិករ​ក្នុង​ភូមិ​ពោធិ៍​ខឿន ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ហើយ​បាន​ជាន់​ពលរដ្ឋ​របួស​ចំនួន​២​នាក់ បំផ្លាញ​ផលដំណាំ និង​ខ្ទម​របស់​ពលរដ្ឋ​។​

​លោក ឃី​ន រស្មី អភិបាល​ស្រុក​ត្បែងមានជ័យ បន្ថែមថា អាជ្ញាធរ​ពាក់ព័ន្ធ​ប្រមាណ​ជា​៤០​នាក់ មាន​ប្រជា​ការពារ​ភូមិ នគរបាល អាវុធហត្ថ យោធា បានរួម​គ្នា​ចុះ​ទៅ​ភូមិសាស្ត្រ​ខាងលើ ដើម្បី​រក​វិធី​គៀង​ដំរី​ទាំងនោះ​ឲ្យចូល​ព្រៃ​វិញ​ផង​ដែរ​។​

​លោក​អភិបាលស្រុក​បញ្ជាក់ទៀតថា មូលហេតុ​នៃ​ការចាកចេញ​ពី​ក្នុង​ព្រៃ​របស់​ហ្វូង​ដំរី​ទាំងនេះ គឺ​អាច​មក​ពី​កង្វះ​ស្បៀងអាហារ​ទើប​ពួកគេ​ដើរ​ស្វែងរក​ស្បៀង​រហូតដល់​ចូល​ក្នុង​ភូមិ​របស់​អ្នកស្រុក ។​

​សូមបញ្ជាក់​ថា​÷​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​បរិស្ថាន​កាលពី​កន្លងទៅ​ថា សត្វ​ដំរីព្រៃ នៅ​ដែនជម្រកសត្វព្រៃ​ឆែ​ប​-​ព្រះ​រការ មាន​ចន្លោះ​ពី​១៥​ក្បាល ទៅ ២០​ក្បាល ដែល​ត្រូវបាន​យកចិត្តទុកដាក់ និង​អភិរក្ស​ខ្លាំង​បំផុត​។ ដំរី​អាស៊ី ជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក តែ​នៅ​បន្ត​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​ទិន្នន័យ​ពី​ការស្រាវជ្រាវ​រប​សើ​មន្ត្រី​ជំនាញ ក្រសួង​បរិស្ថាន​និង​ដៃគូ​ពាក់ព័ន្ធ នៅក្នុង​តំបន់ការពារធម្មជាតិ​នានា បាន​រកឃើញថា ដំរី​អាស៊ី​ឬ​ដំរីព្រៃ បាន​រស់នៅ​ជា​ហ្វូង ហើយ​មាន​ឃើញ កូនតូចៗ​ជាច្រើន​ថែមទៀត ដែល​មាន​ប្រមាណ​ចន្លោះ​ពី​៤០០​ទៅ​៦០០​ក្បាល​។ ការបង្ហាញ​វត្តមាន​ហ្វូង​ដំរី​ជា​បន្តបន្ទាប់ គឺជា​ក្តី​សង្ឃឹម​របស់​ក្រុម​អ្នក​អភិរក្ស​បរិស្ថាន​ដែល​បាន​បង្ហាញ​ពី ប្រសិទ្ធភាព​នៃ​ការការពារ និង​អភិរក្ស​ព្រៃឈើ​ទី​ជម្រក​សត្វ​ដំរី និង​ការថែរក្សា​បាន​នូវ​ប្រភេទ​ពូជ​ដំរី ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ក៏ដូចជា​ជួយ​ថែរក្សា​លំនឹង​បរិស្ថាន និង​ការពារ​កេរដំណែល​ធម្មជាតិ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល