ទាន់ហេតុការណ៍
​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​ - ឯកឧត្តម​ គួច ចំរើន​ អភិបាល​ខេត្ត​កណ្ដាល​បាន ជំរុញ​អភិបាល​ថ្មី​មាន​ការអភិវឌ្ឍ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព​និង​តម្លាភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា សាខា​ខេត្ត​កំពង់ចាម ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ និង​បន្ត​យុទ្ធនាការ «​ពន្លក​បៃតង​» ដាំ​កូន​ឈើ​នៅ​វត្ត​ស្រែ​អំពៅ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​ប្រតិភូ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ !
0

​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​

​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ  ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខ្ញុំ​ព្រះករុណា អាត្មា​ភាព រួម​ជាមួយ​ព្រះមហា​សុខ សាវិន តំណាង​ឱ្យ​ព្រះ​គ្រូ​ធម្ម​បា​លោ ហែម អុឺន ព្រះចៅអធិការ​វត្ត​អង្គ​ក្ដី បាន​នាំយក​នូវ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ចាំបាច់​មួយ​ចំនួន ទៅ​ប្រគល់​ជូន​បងស្រី​ឈ្មោះ មាឃ រ៉េត ដែល​ស្ថិតនូវ ភូមិ​អង្គ​ក្ដី​ ​ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។​កំពុង​ជួបប្រទះ​នូវ​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ​យ៉ាងខ្លាំង​។​

​សម្ភារៈ​ដែល​បាន​នាំយក​ទៅជូន រួមមាន អង្ករ ទឹកត្រី គ្រឿងទេស ស្ករ អំបិល និង​សម្ភារៈ​ចាំបាច់​ផ្សេងៗ ព្រមទាំង​គ្រែ​មួយ និង​បច្ច័យ​មួយចំនួន ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជួយ​ដល់​ការទិញ​សង្ក​សី សម្រាប់​ប្រក់​ដំបូលផ្ទះ​។​

​បច្ចុប្បន្ន បងស្រី​មាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង ដោយ​ស្វាមី​បាន​បាត់​ខ្លួន មិន​ដឹង​នៅ​ទីកន្លែង​ណា ហើយ​បងស្រី​ត្រូវ​មើលថែ​កូន​តូចៗ​ចំនួន​ពីរ​នាក់ ព្រមទាំង​កំពុងមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ផងដែរ​។ ស្ថានភាព​នេះ​ធ្វើឱ្យ​គ្រួសារ​របស់​បងស្រី​ជួប​ការលំបាក​ជាច្រើន ទាំង​ស្បៀងអាហារ និង​ទី​ជម្រក​សម្រាប់​រស់នៅ​។​

​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​នេះ មូលនិធិ​វត្ត​អង្គ​ក្ដី​បាន​ចូលរួម​ចែករំលែក​នូវ​ទឹកចិត្ត​មេត្តាករុណា តាមរយៈ​ការផ្តល់ជូន​នូវ​ស្បៀងអាហារ សម្ភារៈ​ចាំបាច់ និង​បច្ច័យ​មួយចំនួន ដើម្បី​ជួយ​សម្រាល​បន្ទុកគ្រួសារ​របស់​បងស្រី និង​ផ្តល់​ក្តីសង្ឃឹម​ក្នុង​ការរស់នៅ​បន្ត​ទៅមុខ​។​

​សូម​អនុមោទនា​ចំពោះ​កុសលផល​បុណ្យ និង​សូម​ឱ្យ​អំណាច​នៃ​បុណ្យ​កុសល​នេះ ជួយ​ឱ្យ​បងស្រី និង​កូនៗ មាន​សុខភាព​ល្អ សុវត្ថិភាព​ក្នុង​ការរស់នៅ ជាពិសេស​សូមឱ្យ​ការ​សម្រាលកូន​ប្រព្រឹត្តទៅ​ដោយ​សុវត្ថិភាព និង​បាន​ជួបប្រទះ​នូវ​សេចក្តីសុខ សេចក្តីចម្រើន​ត​ទៅ​។​

​វត្ត​អង្គ​ក្ដី — រួមចំណែក​ចែករំលែក​ក្តីមេត្តា និង​សេចក្តីស្រឡាញ់ ដើម្បី​សង្គម​ប្រកប​ដោយ​សុខ​សាន​។​

 

​

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល