ទាន់ហេតុការណ៍
ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ - ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្វាយរៀង​
0

ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​

ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៦​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដើម្បី​ចាត់វិធានការ​ជាថ្មី ក្នុង​ការបង្ការ​ទប់ស្កាត់​កុំ​ឱ្យ​បាក់​បន្តទៀត ក្រោយពេល​ច្រាំងទន្លេ​មួយ​កន្លែង​នេះ​បាន​បាក់​ម្តង​ហើយ​កាលពី​ដើមឆ្នាំ​២០២៥​ម​កន្លងទៅ​។​

​លោក ព្រាប មុន្នី ចៅសង្កាត់​ព្រែកលៀប​បានឱ្យដឹងថា​៖ ច្រាំង​ទន្លេ​មេគង្គ​នេះ បាន​បាក់ស្រុត​កាលពី​រាត្រី​ទៀបភ្លឺ​ថ្ងៃ​ទី​១៥ តុលា ដែល​មាន​ទទឹង ៦​ម៉ែត្រ និង​បណ្តោយ ៣០​ម៉ែត្រ នៅ​ចំណុច​ផ្សារ​ក្រមួន តាម​បណ្តោយ​ផ្លូវ​ទន្លេមេគង្គ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ ។​
​បើ​ទោះបី​កំពុង​បំពេញ​ទស្សនះកិច្ច​នៅ​ក្រៅ​ប្រទេ​សក្ដីក្រោយ​ទទួល​បានសេ​ក្ដី​រាយ​ការ​ភ្លាម​ថា​ច្រាំង​ទន្លេ​មេគង្គ​នេះ បាន​បាក់ស្រុត​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ ឯកឧត្ដម ឃួ​ង ស្រេង បាន​ចាត់​ឱ្យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ភ្លាមៗ ដើម្បី​ត្រៀម​ចាត់វិធានការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​ឡើង​វិញ​សំដៅ​ធានា​សុវត្ថិភាព និង​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក ព្រាប មុន្នី បានបញ្ជាក់​ថា ទីតាំង​ខាងលើនេះ​បាន​បាក់ស្រុត​ម្តង​ហើយ កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភះ ឆ្នាំ​២០២៥​កន្លងទៅ ហើយ​នៅ​រាត្រី​ទៀបភ្លឺ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៦​នេះ ក៏​បាន​បាក់​បន្តទៀត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ពាក់ព័ន្ធ​និង​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់ ពោល​គឺ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ភ្លាមៗ​តែម្តង​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​គ្រឿងចក្រ​ជាបន្ទាន់ ដោយ​ចាក់​ដី​លុប​ដើម្បី​ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ ជាមួយ​និង​ការធ្វើ​លិខិតស្នើ​ទៅ​ក្រសួង​ធនធានទឹក​និង​ឧត្តុនិយម សុំ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ចុះ​មក​សិក្សា​នៅ​ទីតាំង​ទាំង​ខាង​លើ​បន្តទៀត​ដើម្បី​បង្វែ​ផ្លូវទឹក​កុំ​ឲ្យ​ទឹក​ហូរ​បុក​ទីតាំង​នេះ​បណ្តាលឱ្យ​បាក់​ស្រុត​បន្តទៀត​។​
​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​យកចិត្តទុកដាក់ និង​ជួយ​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការចាត់វិធានការ​ស្ថាបនា​ផ្លូវ​ដែល​រង​ការបាក់​ស្រុត​ឡើងវិញ នៅ​ចំណុច​ផ្សារ​ក្រមួន ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ដើម្បី​សម្រួល​ការធ្វើដំណើរ និង​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។​

​ក្រោយ​បញ្ចប់​ការចុះពិនិត្យ​ទីតាំង​បាក់​ច្រាំង​ទន្លេ​ខាងលើ​ហើយ នា​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​បន្ត​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​ដែល​ទឹកភ្លៀង​លិច​ផ្លូវ​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ បន្តទៀត ដើម្បី​រិះរក​វិធានការ​ដោះស្រាយ​បញ្ហា​កុំឱ្យ​មាន​ការលិចលង់​នៅពេល​មាន​ភ្លៀង​ខ្លាំង​លើ​ក​ក្រោយ​ទៀត​៕
​ប្រភព​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល