ទាន់ហេតុការណ៍
កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​" - អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំយក​អំណោយ​សប្បុរស​ធម៌​ជូន​ប្អូនប្រុស​-​ស្រី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ - ​សកម្មភាព​មនុស្សធម៌​របស់​មូលនិធិ​វត្ត​អង្គ​ក្ដី ថ្ងៃ​ពុធ ៣ កើត ខែ​អ​ស្សជ ឆ្នាំ​មមី អដ្ធស័ក ពុទ្ធ​ស័ក​រាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២៦​ចែករំលែក​ក្តីមេត្តា​ករុណា ជួយ​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ - លោក​បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​សមាជិក​សមាជិកា អង្គភាព​សារព័ត៌មាន​គេហទំព័រ​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា នាំ​គ្នា​ចូលរួម​រាប់បាត្រ​នៅ​វត្ត​ជុំ​ - ​សកម្មភាព​មនុស្សធម៌ និង​ការចែករំលែក​ក្ដី​ស្រឡាញ់​ដល់​សហគមន៍​ - ​ថ្ងៃនេះ​ជា​ថ្ងៃទី​១ នៃ​ការចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​របស់​បងប្អូន ប្រជាពលរដ្ឋ នា​ឱកាស​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​យើង ដោយ​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​បណ្តា​ខេត្ត​ផ្សេងៗ​ទូទាំង​ប្រទេស - ឯកឧត្តម យូ សិរីវុឌ្ឍ និង​ឯកឧត្តម ភឺន ផល្លា ដឹកនាំ​ប្រតិភូ​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​~​ខេត្ត អញ្ជើញ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ជូន​វីរ​កងទ័ព​ជួរមុខ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​
0

កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ

កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល សាធារណរដ្ឋ​តួ​ក​គី​យ៉េ​។

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានាធិបតី​តួ​ក​គី​យ៉េ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តល់​បដិសណ្ឋារកិច្ច​ប្រកប​ដោយ​ភាតរភាព​ជូន​ចំពោះ សម្តេច​ធិបតី និង​គណៈប្រតិភូ ក្នុងឱកាស​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ នាពេលនេះ​។ ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ការជួបពិភាក្សាកា​រងារ​ជាមួយ​សម្តេច​ធិបតី ដែល​ជំនួប​នេះ​បាន​ឆ្លុះបញ្ចាំង និង​បើក​ទំព័រ​ថ្មី​បន្ថែមទៀត នៃ​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​កម្ពុជា​-​តួ​ក​គី​យ៉េ​។

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​របស់​តួ​ក​គី​យ៉េ ព្រម​ទាំង​តួនាទី​ដ៏​សំខាន់​របស់​តួ​ក​គី​យ៉េ​ក្នុង​ការលើកកម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី​បាន​បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ទស្សនកិច្ច​ការងា​ររ​បស់​សម្ដេច​នា​ឱកាស​នេះ នឹង​ផ្តល់​សម្ទុះ​ថ្មី​ដល់​ចំណង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​, ជាក់ស្តែង និង​គ្របដណ្តប់​លើ​វិស័យ​កាន់តែ​ច្រើន​បន្ថែមទៀត បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​កាលពី​ប្រាំបី​ឆ្នាំ​មុន​របស់ សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ។​

​ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រកបដោយ​ផ្លែផ្កា នា​ពេលកន្លងមក ព្រមទាំង​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ​ដើម្បី​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស៊ីជម្រៅ លើ​វិស័យ​សំខាន់ៗ ដូចជា​៖ នយោបាយ សន្តិសុខ និង​ការពារ​ជាតិ​, ពាណិជ្ជកម្ម ការវិនិយោគ និង​ការពង្រឹង​ភាព​ជា​ដៃគូ រវាង​វិស័យ​ឯកជន នៃ​ប្រទេស​ទាំង​ពីរ​, កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​តាមរយៈ​ទីភ្នាក់ងារ TIKA, និង​ការតភ្ជាប់​ប្រជាជន​និង​ប្រជាជន តាមរយៈ​ការជំរុញ​វិស័យ​ទេសចរណ៍ អប់រំ ការផ្លាស់ប្តូរ​វប្បធម៌ និង​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​រាជធានី​ភ្នំពេញ ជាដើម​។ បន្ថែម​ពី​នេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​ក៏​បាន​បន្ត​ពិភាក្សាគ្នា​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ សំដៅ​លើកកម្ពស់​សន្តិភាព​, ស្ថិរភាព​, ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ព្រមទាំង​ការគោរព​ច្បាប់​អន្តរជាតិ និង​គោលការណ៍​នានា ដែល​មានចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​ទ្វេភាគី​, សម្ដេច​ធិបតី និង​ឯកឧត្តម Recep Tayyip Erdoğan ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ ក៏​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ក្នុង​ក្របខ័ណ្ឌ​យោធា រវាង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ និង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​៕

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល