ទាន់ហេតុការណ៍
លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ - ឯកឧត្តម ទឹម សាវឿន និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ - ឯកឧត្តម ទឹម សាវឿន ដឹកនាំ​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម - កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ - អង្គភាព​សារព័ត៌មាន «​រដ្ឋា រស្មី​ស្ទឹងត្រង់​» សហការ​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រង់ សប្បុរសជន និង​ក្រុម​យុវជន ចុះ​នាំយក​អំណោយ​មនុស្សធម៌​ជួយ​សម្រាល​ទុក្ខ​លំបាក​ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ ក្នុង​ស្រុក​គងពិសី​ - កម្ពុជា​-​តួ​ក​គី​យ៉េ នឹង​បន្ត​ពូន​ជ្រំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ - ឯកឧត្តម ឃួ​ង ស្រេង អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ទីតាំង​បាក់​ច្រាំង​មួយកន្លែង​នៅ​ចំណុច ផ្សារ​ក្រមួន ស្ថិតនៅ​ភូមិ​ខ្ទរ​ - សកម្មភាព​មនុស្សធម៌​៖ ការ​នាំយក​អំណោយ​សប្បុ​រស​ធម៌ ជូន​គ្រួសារ​មាន​ជីវភាព​ទីទ័លក្រ ព្រមទាំង​ការអប់រំ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​ - ​ឯកឧត្តម ណាំ ទុំ​៖ "​សង្ឃឹម​ថា​អ្នកជំនាន់ក្រោយ​នឹង​រួមគ្នា​បំពេញ​បេសកកម្ម​ជាតិ​អោយ​ខាន​តែ​បាន​គឺ ការពារ​សន្តិភាព មាន​ជីវភាព​រស់នៅ​សមរម្យ និង​យុត្តិធម៌​សង្គម​"
0

លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ

លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​បក្ស​មូលដ្ឋាន​រាជធានី​ភ្នំពេញ និង​ក្រុមការងារ នាំយក​អំណោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​សមាជិក​គណបក្ស​ដែលមាន​ជីវភាព​ខ្វះខាត នៅ​ខណ្ឌ​ឫស្សីកែវ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២៦ ​លោក ជា ច័ន្ទ​ណា​រិទ្ធ អនុប្រធាន​ក្រុមការងារ​ចលនា​កសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ តំណាង ឯកឧត្តម ទឹម សាវឿន ប្រធាន​ក្រុមការងារ រួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក​ក្រុមការងារ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន និង សម្តេច បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ចែក​ជូន​ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ជីវ​ភាពខ្វះខាត​មួយ​គ្រួសារ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សកម្មភាព​មនុស្សធម៌​នេះ បាន​ធ្វើឡើង​ដោយ​មាន​ការយកចិត្តទុកដាក់ និង​ស្មារតី​អាណិត​ស្រឡាញ់​ចំពោះ​សមាជិក​គណបក្ស​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​ជីវភាព ស្រប​តាម​សេចក្តីស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​របស់​ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជន​ពិសេស​របស់​សម្ដេច​តេជោ ហ៊ុន សែន និង​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្តម ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​។​

​គ្រួសារ​ដែល​ទទួលបាន​អំណោយ​នេះ គឺ​អ្នក​មី ម៉ៃ រស្មី អាយុ​៥៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ទុរគត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​ជីវភាព​ខ្វះខាត​។​

​អំណោយ​ដែល​បាន​នាំយក​ទៅ​ប្រគល់ជូន​រួមមាន​៖
– អង្ករ ចំនួន​២៥​គីឡូក្រាម​
– មី ចំនួន​១​កេស​
– ត្រីខ ចំនួន​១​យួរ​
– ទឹកស៊ីអ៊ីវ ចំនួន​១​យួរ​
– ទឹកត្រី ចំនួន​១​យួរ​
– ប៊ីចេង ចំនួន​១០​កញ្ចប់​តូច​
– អំបិល ចំនួន​៥​គីឡូក្រាម​
– ទឹក​សុទ្ធ​អូ​គិថា​ណា ចំនួន​៣​កេស​
– ថវិកា​ចំនួន​៧០,០០០​រៀល​

​ការ​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​នា​ពេល​នេះ បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ស​មាជិក​គណបក្ស​ដែល​មាន​ការ​ខ្វះខាត ព្រមទាំង​ជា​ការចែករំលែក​ក្តីស្រឡាញ់ និង​ការលើកទឹកចិត្ត​ដល់​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក ឱ្យមាន​កម្លាំងចិត្ត​បន្ត​ប្រឹងប្រែង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​គាំទ្រ​ដល់​ការសិក្សា​របស់​កូនៗ​ក្នុង​គ្រួសារ​។​

​សកម្មភាព​នេះ​ក៏​ជា​ការបង្ហាញ​ពី​ស្មារតី​សាមគ្គីភាព ការចែករំលែក និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងសង្គម ដោយ​មិន​ទុក​ឱ្យ​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​ប្រឈមមុខ​នឹង​បញ្ហា​តែ​ម្នាក់ឯង​ឡើយ​។​

​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល