ទាន់ហេតុការណ៍
សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច
0

”​ដី​ទួល​បុរាណ​”​ហៅ​”​ទួល​ធំ​”​ត្រូវ​​ឈ្មួញ​ដាក់​គ្រឿងចក្រ​ឈូសឆាយ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​នៅ​ឃុំ​បា​រុង​ស្រុក​ល្វាឯម​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កណ្ដាល​)៖ ដី​ទីទួល​សុវត្ថិភាព​ជា​ទួល​បុរាណ តាំងពី​ដូនតា ដែល​ពលរដ្ឋ​តែងតែ​អាស្រ័យ​ផល ។​ សម្រាប់​ចល័ត​ស្នាក់នៅ​បណ្ដោះអាសន្ន និង​ចល័ត​សត្វពាហនៈ គោ ក្របី ទ្រព្យសម្បត្តិ​ផ្សេងៗ ពេល​ទឹកជំនន់​លិច​ភូមិ​ម្ដងៗ​។​ ឥឡូវ​បាន​ក្លាយ​ជា​កម្ម​សិទ្ធ​ឯកជន​.​ក្រុមហ៊ុន​.​ស្ទើរ​ទាំងស្រុង ក្រោមរូបភាព​ប្រមូល​ទិញ​ពី​ពលរដ្ឋ​អាស្រ័យ​ផល​។​

​ដី​ទួល​បុរាណ​នេះ​អ្នកភូមិ​តែងតែ​ហៅថា​”​ទួល​ធំ​”​ស្ថិតនៅ​ខាងលិច​ភូមិ​បា​រុង ក្នុងភូមិ​បា​រុង ឃុំ​បា​រុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ដែល​មាន​ទំហំ​ប្រមាណ​ជាង​៤​ហិកតា​។​
​កណី​នេះ​អាជ្ញាធរ​មូលដ្ឋាន​អះអាងថា​៖ គេ​ទិញ​លក់​មាន​លិខិតស្នាម​ត្រឹមត្រូវ​។​

​ប្រជាពលរដ្ឋ​បាន​អះអាង​ប្រាប់​«​សារព័ត៌មាន​»​នៅ​ព្រឹក​ទី​២៤.០១.២០២២​ថា​៖​ដី​”​ទួល​ធំ​”​គឺជា​ទួល​សុវត្ថិភាព​ដ៏​មាន​សារៈសំខាន់​បំផុត​។​
​សម្រាប់​ពលរដ្ឋ​ចល័ត​គោ​ក្របី​ទ្រព្យសម្បត្តិ​ពេល​ទឹកជំនន់​លិច​ភូមិ​ម្ដងៗ ហើយ​ដី​នេះ​ពុំមែន​ជា​ដី​កម្ម​សិទ្ធ​បុគ្គល​ណា​ម្នាក់​ឡើយ​ពោល​គឺជា​ដី​ទួល​បុរាណ​។​

​ក្នុងនោះដែរ ពលរដ្ឋ​មួយចំនួន​តូច​បាន​អាស្រ័យ​ផល​កសិកម្ម​ជុំវិញ​”​ដី​ទួល​ធំ​”​និង​មាន​ការលក់ដូរ​ខ្លះៗ​។​
​ប៉ុន្តែ​ពួកគាត់ ពុំ​បាន​លក់​ចូលដល់​ដី​”​ទួល​ធំ​”​នោះឡើយ ខណៈ​ទួល​នេះ​ពីមុនមក​ល្បី​ថា​”​ស័ក្ដិ​សិទ្ធ​ណាស់​”​។​

​លុះ​ថ្មីៗ​នេះ​ស្រាប់តែ​លេច​ឈ្មោះ សិដ្ឋ ជា​អ្នកគួ​កជេរ​ដី បាន​មក​ប្រមូល​ទិញ​ដី​ពី​ពលរដ្ឋ​ដែល​នៅ​ជាប់​និង​ដី​”​ទួល​ធំ​”​ត្រង់​ចំណុច​ខាងលើ​។​

​រហូត​ដល់​ថ្ងៃ​ទី​២០.២២​និង​ទី​២៣ ខែ​មករា ឆ្នាំ​២០២២​នេះ ស្រាប់តែ​ក្រុមហ៊ុន ត្រូវ​ជា​ថៅកែ​របស់​ឈ្មោះ សិដ្ឋ​។​
​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​”​ដី​ទួល​ធំ​”​ស្ថិតនៅ​ខាងលិច​ភូមិ​បា​រុង ក្នុងភូមិ​បា​រុង ឃុំ​បា​រុង ស្រុក​ល្វាឯម បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ជាខ្លាំង​!​។​

​ជា​ការឆ្លើយតប​៖ អ្នកគួ​កជេរ​ដី​និង​ជា​អ្នក​មើល​ខុស​ត្រូវ​ដី​ឈ្មោះ សិដ្ឋ បាន​អះអាង​ថា ដី​នោះ​ខ្លួន​ទិញ​ឱ្យ​ថៅកែ​ក្នុង​១​ហិកតា​តម្លៃ​១៨​ម៉ឺន​ដុល្លារ​។​
​លោក​បន្តថា​៖ រាល់​លិខិត​ទិញ​លក់​ធ្វើ​ត្រឹម​ភូមិ​.​ឃុំ​.​ដែល​មាន​ទំហំ​ជាង​១​ហិកតា ចំពោះ​ថៅកែ​ឈ្មោះ​អ្វី​..?​លោក​មិន​ប្រាប់​ឡើយ​។​

​រីឯ​លោក រស់ សា​រ៉េ​ម អតីត​មេភូមិ​បា​រុង​.​បាន​ប្រាប់​«​សារព័ត៌មាន​»​ថា​”​ដី​ទួល​ធំ​”​គឺ​ពិតជា​ដី​សាធារណៈ​ពិតប្រាកដ​មែន​។​
​លោក​បន្តថា​៖ កាល​ជំនាន់​លោក​ជា​មេ​ភូមិ​គឺ​ពុំ​មាន​លក់​ដូរ​ទេ ខណៈ​លោក​ឈប់​ធ្វើ​មេភូមិ តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ​។​

​លោក លាស់ មាស មេភូមិ​បា​រុង បាន​លើកឡើង​ថា​៖ ដី​នោះ​ជា​ដី​កម្ម​សិទ្ធ​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ទិញ​លក់ មាន​គណៈកម្មការ​ចុះ​វាស់វែង លិខិត​ស្នាម​ដល់​ស្រុក បង់ពន្ធ​ត្រឹមត្រូវ​។​

​ចំណែក​លោក នួន ចក់ មេឃុំ​បា​រុង បានលើកឡើង​ស្រដៀង​គ្នា​និង​លោក​មេភូមិ​បា​រុង​.​ដែរ​។​

​ចំពោះ​លោក អ៊ុក ឌៀប ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​ស្រុក​ល្វាឯម បាន​និយាយថា​៖ លោក​មិន​ច្បាស់​ទេ បើ​ចង់​ច្បាស់​សូម​សួរ​ទៅ​រដ្ឋបាល​ស្រុក​ល្វាឯម​។​

​ចំណែក​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម បាន​ថ្លែងថា​៖ ករណីនេះ លោក​បាន​ចេញ​លិខិត​បញ្ជា​បេសកម្ម​ឱ្យ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​នៅ​ថ្ងៃទី​២៥.០១.២០២២​ស្អែក​នេះ​។​

​ទោះជា​យ៉ាងណា​ក៍ដោយ​ពលរដ្ឋ​នៅ​ឃុំ​បា​រុង សូម​ស្នើ​យ៉ាងទទូច​ដល់​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​រួម​និង​លោក កន សុខកាយ អភិបាល​ស្រុក​ល្វាឯម​ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ មេត្តា​ពិចារណា​ឡើងវិញ​នូវ​រាល់​សកម្មភាព​ខាងលើ ។​ ​ដោយ​ពលរដ្ឋ​ទាមទារ​ឱ្យ​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ ដើម្បី​រក្សា​”​ដី​ទួល​បុរាណ​”​ខាងលើ សម្រាប់​ចល័ត​គោ​ក្របី​ទ្រព្យសម្បត្តិ​ពេល​ទឹកធំ​លិច​ភូមិ​ម្ដងៗ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល