គេហទំព័រ រស្មី ស្ទឹងត្រង់ សូមថ្លែងអំណរអគុណដល់បង នី និងក្រុមគ្រួសាររស់នៅភូមិអង្គរនាង ឃុំ ទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានទឹកចិត្តល្អចូលរួមចំណែកក្នុងមូលនិធិគាំទ្រ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរតែមួយមានដូចជា÷ មី 10កេះ , ត្រីខ 100កំប៉ុង , ទឹកសុទ្ធ 10កេះ ទឹកស៊ីអ៊ីវ10យួ ទឹកត្រី 10 យួ ប្រេងឆា 10 ដប អង្ករ 100 គីឡូក្រាម និងទឹកប្រាក់ចំនួន 40 ម៉ឺនរៀល តាមរយៈអង្គភាពគេហទំព័រ រស្មី ស្ទឹងត្រង់ ដើម្បីបន្ដនាំយកទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥