ទាន់ហេតុការណ៍
អបអរសាទរ ទិវា​នារី​អន្តរជាតិ ៨​មីនា លេីក​ទី​១១៥ បន្ដ​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ក្រោម​ប្រធានបទ​«​ស្ត្រីដេ​ី​ម្បី​បរិស្ថាន​ស្អាត​» ក្នុង​ស្រុក​អូររាំងឪ​ - សង្ស័យ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​លេងល្បែង​សង​មួយ​កន្លែង​នេះ​ទេ​ដឹង​.! - ឯកឧត្ដម ឃួ​ង ស្រេង​៖ បុរស​គ្រប់រូប កុំ​គោរព និង​លើកកម្ពស់​ស្ត្រី​ត្រឹមតែ​មួយ​ថ្ងៃ (៨​មីនា​) គឺ​ត្រូវ​គោរព និង​លើកកម្ពស់​ស្ត្រី​ជា​រៀងរហូត និង​ជា​ប្រចាំ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​
0

​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​

​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ព្រះវិហារ ៖ ដោយ​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្ដម ឆេង គឹម​ស៊ុន និង​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងបរិស្ថាន និង​តំណាង​សប្បុរសជន នាំ​យក​គ្រឿង​ឧបភោគ បរិភោគ ព្រម​ទាំង​សម្ភារៈ ប្រើប្រាស់​ប្រគល់ជូន វីរៈ​កងទ័ព ជួរមុខ នៅ​ទីស្នាក់ការ​អគ្គ​ភស្តុភារ​ប្រចាំ​ទិស​ទី​១ យោធភូមិភាគ​ទី​៤ ខេត្ដ​ព្រះវិហារ និង​ទីតាំង ជនភៀសសឹក ចំនួន ២១៥ គ្រួសារ នា​ព្រឹក​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥​។

​សូម​បញ្ជាក់​ផង​ដែរ អំណោយ ដែល​យក​ទៅ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក​នាឱកាស​នេះ ជា​អំណោយ​ទទួលបាន​ពី ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន និង​សប្បុរសជន ក្នុងស្រុក អូររាំងឪ នឹង​បាន​ប្រគល់ជូន ឧត្ដមសេនីយ៍ទោ ស៊ិន ស៊ី ណាត នាយករង នាយកដ្ឋាន​ផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ ប្រចាំ​ទិស​ទី​១ យោធភូមិភាគ​ទី​៤ និង​ជនភៀសសឹក​ផ្ទាល់​ក្នុង ខេត្ត​ព្រះវិហារ ។

ស្មារតី ខ្មែរ​ជួយ​ខ្មែរ ជា​ខឿន​ការពារជាតិ ដ៏​រឹងមាំ ការណ៍​នេះ​សបញ្ជាក់​ឱ្យ​ឃើ​ញ​ថា ប្រជាជន​ខ្មែរ បាន​រួបរួម​សាមគ្គី ទាំង​កងកម្លាំង ជួរមុខ និង​អ្នក​នៅ​ជួរ​ក្រោយ ។

​សូម​រំឭក​ផងដែរ​ថា អំណោយ សប្បុរសជន ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជាការ​ស្ម័គ្រចិត្ដ ចូលរួម ពី​សំណាក់ មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជីវកម្ម និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​អូររាំងឪ ដែល​ត្រូវបាន​ដឹកនាំ​ដោយ លោក ជៀ​ប សំអាត អភិបាលរង តំណាង លោក ជា ណារ៉ុន អភិបាល នៃ​គណ​:​អភិបាល ស្រុក អូររាំងឪ និង តំណាង​សមាគម​ចិន​ផ្សារ​អូររាំងឪ លោក សេង គ្រី ផងដែរ​។​

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល