ទាន់ហេតុការណ៍
​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី
0

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

​សម្តេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Lan Tianli អភិបាល​តំបន់​ស្វយ័ត​ជនជាតិ​ជាំ​ង ខេត្ត​ក្វាង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ឯកឧត្តម Lan Tianli បាន​គោរព​ជូនពរ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សូម​ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​តាម​ជួយ​បីបាច់​ថែរក្សា​សម្ដេច និង​ក្រុមគ្រួសារ និង​ប្រសិទ្ធពរ​ជ័យ​បវរ​មហាប្រសើរ ជូន​ដល់​សម្ដេច​តេជោ និង​សូម​ឲ្យ​សម្ដេច​តេ​ជោ មាន​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​មាំមួន ជន្មាយុ​យឺនយូរ និង​ជួប​តែ​សេចក្តីសុខ សេចក្តីចម្រើន​។

​ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​របស់​កម្ពុជា ដោយ​ឯកឧត្តម​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ឯកឧត្តម​បាន​មក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៦ ហើយ​ពេលនេះ កម្ពុជា​កាន់តែ​មាន​ការ​រីកចម្រើន​ទ្វេ​ឡើង​បន្ថែមទៀត ដោយ​ក្នុង​នោះ​មាន​អាគារ​ខ្ពស់ៗ​ជាច្រើន និង​ប្រជាជន​មាន​ជីវភាព​ធូរធារ​ច្រើន​។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្តថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកា​ន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​មាន​គោលបំណង​៣ ដែល​ទី​១ គឺ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​កន្លងមក​តែងតែ​គាំទ្រ​តំបន់​ស្វយ័ត​ក្វាង​ស៊ី ជាពិសេស​គាំទ្រ​ការរៀបចំ​ពិ​ពណ៌ ចិន​-​អាស៊ាន នៅ​ទីក្រុង​ណាន​នី​ង ,​ទី​២ គឺ​ការជំរុញ ការអនុវត្ត​កិច្ចព្រមព្រៀង រវាង​ថ្នាក់ដឹកនាំ​កំពូល របស់​ចិន និង​កម្ពុជា ជាពិសេស​ការកសាង​សហគមន៍​ជោគវាសនា រួម ចិន​-​កម្ពុជា​។ និង​គោលបំណង​ទី​៣ គឺ​គោរព​សុំ​អនុសាសន៍​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព និង​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ លើ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ប្រទេស​ចិន​។ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​ឯកឧត្តម Lan Tianli បន្ត​កិច្ច​សហប្រតិបត្តិការ ដែល​មាន​ស្រាប់ ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​អនុវត្ត​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​ដែរ​នោះ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល