ទាន់ហេតុការណ៍
សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច
0

ក្រុមចោរឆក់​វ័យក្មេង​០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

ក្រុមចោរឆក់​វ័យក្មេង​០៣​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ក្រុមចោរឆក់ ដែល​ទើបតែ​ពេញវ័យ ០៣​នាក់ ក្នុងចំណោម​បក្ខពួក​០៧​នាក់ រួមមាន​៖ ១.​ឈ្មោះ ផាត មករា (​ហៅ​អា​ពេជ្រ​) អាយុ​១៨​ឆ្នាំ​, ២.​ឈ្មោះ ពេជ្រ សីហា អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ សំ វិសាល (​ហៅ​សាន់​) អាយុ​១៨​ឆ្នាំ ដែល​តែងតែ​ធ្វើ​សកម្មភាព​ឆក់​យ៉ាងសកម្ម ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​, ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ត្រូវបាន​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំបូល សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ខណៈ​ពួកគេ​រៀប​គម្រោង​ចេញ​ឆក់​ទូរស័ព្ទ និង​កាបូប ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ​។​

​តាម​ចម្លើយសារភាព​របស់ ជនសង្ស័យ​ទាំង​០៣​នាក់ បានឲ្យ​ដឹង​ដូចៗ​គ្នា​ថា កន្លង​មក​ពួក​ខ្លួន​រួម​ជាមួយ​បក្ខពួក ០៤​នាក់​ផ្សេង​ទៀត មានឈ្មោះ អាចូ​វ​, អា​ចាក់​ជ្រូក​, អា​ឆាយ និង អា​ស៊ុយ​ទ្រី ធ្លាប់បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ និង​កាបូប​ជាច្រើន​ដង​មក​ហើយ ទាំង​នៅ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ រួមមាន​ដូចជា​៖ ឆក់​នៅ​ម្តុំ​ផ្សារ​ជម្ពូ​វ័ន្ត​, ឆក់​នៅ​ចំណុច​មុខ​ក្លោងទ្វារ​បុរី​សែន​មនោ​រម្យ​, ឆក់​នៅ​ចំណុច​ផ្សារ​បែក​ចាន ខេត្ត​កណ្តាល​, ឆក់​នៅ​ចំណុច​ផ្សារ​ថ្នល់ទទឹង ខេត្ត​កំពង់ស្ពឺ​, ឆក់​នៅ​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិសាស្ត្រ​ខេត្ដ​កណ្តាល​, ឆក់​នៅ​ចំណុច​មុខ​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ​, ឆក់​នៅ​ចំណុច​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​, ឆក់​នៅ​ចំណុច​ភ្នំ​បាសិត ភូមិសាស្ត្រ​ខេត្ត​កណ្តាល​, ឆក់​នៅ​ចំណុច​ជិត​ស្ពាន​ស្ទឹងមានជ័យ​, ឆក់​នៅ​ចំណុច​ផ្សារ​ដើម​គរ​, ឆក់​នៅ​ចំណុច​មហាវិថី​ឈ្នះៗ​, ឆក់​នៅ​ចំណុច​ផ្សារ​ឈូក​មាស​, ឆក់​នៅ​ចំណុច​ផ្លូវវេង​ស្រេង​, ឆក់​នៅ​ចំណុច​ទីរួមស្រុក​អង្គ​ស្នូល ខេត្ត​កណ្តាល​, និង​ចុងក្រោយ​នេះ កំពុង​នាំ​គ្នា​រៀបចំ​ចេញ​ឆក់​ក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់ខ្លួន​តែម្តង​។ មុនពេល​ចេញ​ឆក់​ម្ដងៗ ពួក​ខ្លួន​តែងតែ​ប្រមូលផ្ដុំ​គ្នា​ប្រើប្រាស់​សារធាតុ​ញៀន​ជា​មុន​ទើប​ចេញ​ធ្វើ​សកម្មភាព​។ តាម​ការទទួល​ព័ត៌មាន ក៏​នៅ​មាន​ទីតាំង​ជាច្រើន​ផ្សេង​ទៀត ដែល​ក្រុម​ទាំងនេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​០៤​នាក់​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល