ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​ - ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ តំណាង​អចិន្ត្រៃយ៍​របស់​ថៃ​ប្រចាំ​នៅ អ​.​ស​.​ប បាន​គេច​ពី​ក្រុម​អ្នកសារព័ត៌មាន​ - ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជា ប្រមាណ ៣៧​ ៦៣៥ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា - លោកស្រី វណ្ណ ឡុច ចោទថា លោក មុត សុផល បាន​រំលោភ​បំពាន​យក​ដី​គាត់​ហើយ ធ្វើកា​រ៉ាស់​សាំង​បិទ​ផ្លូវទៀត ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ​
0

ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​កំពុងតែ​បើក​លេង​យ៉ាង​រំភើយ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​ក្រុង​ច្បារមន​.​មិន​ចុះ​បង្ក្រាប​សោះ​

ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​កំពុងតែ​បើក​លេង​យ៉ាង​រំភើយ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​ក្រុង​ច្បារមន​.​មិន​ចុះ​បង្ក្រាប​សោះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷ ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្ក្រុង​ច្បារមន ពួកគាត់​គ្មាន​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​អាជ្ញាធរ​ពាក់ព័ន្ធ នៅក្នុង​ខេត្ត​កំពង់ស្ពឺ​នោះឡើយ ខណៈ​ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​អាជ្ញាធរ​និង​សមត្ថកិច្ច មិន​បាន​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ និង​មិន​គោរព​តាម​ចរាច​រណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី ការ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ​ល្បែងស៊ីសង​ខុសច្បាប់ នោះឡើយ​។​

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥ ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ធ្វើដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤៤ មកដល់​ចំណុច​ភូមិ​តា​ម៉ុល សង្កាត់​ច្បារ​មន ក្រុម​ច្បារមន បាន​សង្កេតឃើញ​ក្រុម​អ្នកញៀន​ល្បែង​ចូល​ទៅ​លេង​យ៉ាង​ច្រើន ភ្លាល់​ដាក់លុយ​ចាញ់ឈ្នះ​រាប់​រយ​ដុល្លារ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប (​សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ត្រូវ​ថ្នាំ​សណ្តំរ​អស់ហើយ ទើប​មិន​មាន​វិធានការ​បង្ក្រាប​ទាល់តែសោះ​)​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​កន្លងទៅ​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​៩ ត្រូវ​បង្កើន​ប្រសិទ្ធិភាព នៃ​ការផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ​ពី​ផលប៉ះពាល់ នៃ​ការ​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​ត្រូវ​បន្ត​ពិនិត្យ​តាមដាន​នូវ​រាល់​សកម្មភាព ទីតាំង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទាំង​ល្បែង​អន​ឡាញ ល្បែង​នៅ​តាម​ផ្ទះ និង​ចាត់វិធានការ​ឱ្យបាន​តឹងរឹង​លើ​ការទប់ស្កាត់​បង្ក្រាប​ឱ្យបាន មិនតែប៉ុណ្ណោះ​ឯកឧត្តម បាន​សង្កត់ធ្ងន់ថា មន្ត្រី​តុលាការ​ត្រូវដាក់​ទោសទណ្ឌ​ឱ្យបាន​ធ្ងន់ធ្ងរ ដល់​អ្នកលេង​ល្បែង​ទាំងអស់នោះ ដើម្បី​ឱ្យ​មាន​ការ​រាងចាល ក៏ប៉ុន្តែ​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើនេះ​កំពុងតែ​បើក​ទទួល​ក្រុម​អ្នកញៀន​ល្បែង​ឲ្យចូល​មក​លេង​ដោយ​មិន​ខ្លាច​ញញើត​ច្បាប់​បន្តិច​សោះ ឬមួយ​មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ទេ​ដឹង​.? ។​

​ហេតុដូច្នេះ​ហើយ ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន ទូទៅ សំណូមពរ​ទៅ​ដល់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុ​ខៃ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ជាពិសេស​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ សូម​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ឲ្យស្រប​តាម​គោ​នយោបាយ​ភូមិ​.​ឃុំ​.​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ផង​ទាន ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល