ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​ - ក្រោយ​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ តំណាង​អចិន្ត្រៃយ៍​របស់​ថៃ​ប្រចាំ​នៅ អ​.​ស​.​ប បាន​គេច​ពី​ក្រុម​អ្នកសារព័ត៌មាន​ - ការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា បានបង្ខំឱ្យជនស៊ីវិលកម្ពុជា ប្រមាណ ៣៧​ ៦៣៥ នាក់ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព ក្នុងនោះមានទាំងកុមារ ស្ត្រីមានផ្ទៃពោះ ចាស់ជរា - លោកស្រី វណ្ណ ឡុច ចោទថា លោក មុត សុផល បាន​រំលោភ​បំពាន​យក​ដី​គាត់​ហើយ ធ្វើកា​រ៉ាស់​សាំង​បិទ​ផ្លូវទៀត ស្នើសុំ​ថ្នាក់ដឹកនាំ​ជួយ​រក​ដំណោះស្រាយ​
0

នគរបាល​ខេត្ត​បន្ទាយមានជ័យ ពង្រឹង​និង​ពន្លឿន​ការផ្តល់សេវា​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​

នគរបាល​ខេត្ត​បន្ទាយមានជ័យ ពង្រឹង​និង​ពន្លឿន​ការផ្តល់សេវា​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

បន្ទាយមានជ័យ​៖ អនុវត្ត​តាម​ការណែនាំ និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ជំនាញ និង​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ បាន​ពង្រឹង​និង​ពន្លឿន​ការផ្តល់​សេវា​ការធ្វើអ​ត្ត​សញ្ញាណប័​ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ពួក​គាត់​យក​ទៅ​ប្រើប្រាស់ និង​ចុះឈ្មោះ​បោះឆ្នោត​។​

​ទន្ទឹមគ្នានេះ កម្លាំង​នគរបាល​គ្រប់​អង្គភាព​ចំណុះ បាន​ពង្រឹង​ការ​ប្រចាំការ និង​ការ​យាម​ល្បាត ២៤​ម៉ោង ត្រូល​សភាពការណ៍​តាម​ភូមិសាស្ត្រ​ដែល​ខ្លួន​ទទួលខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​រក្សា ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ត្រៀម​បង្ការ បង្ក្រាប បទល្មើស​គ្រប់​ប្រភេទ ដូចជា បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង​។ កម្លាំង​មួយ​ចំនួន​ត្រូវ​បាន​ត្រៀម អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ក្នុងករណី​មាន​គ្រោះ​អគ្គីភ័យ ឬ​គ្រោះធម្មជាតិ​នានា​។​

​ក្រៅ​ពី​ការងារ​ស្នូល លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត ឲ្យ​ចុះ​អប់រំ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​, ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ និង​ជួយ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្ស​តាម​សាលារៀន​ជាប្រចាំ ដើម្បី​បញ្ចៀស​ការកកស្ទះ​និង​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យនៅ​កម្រិត​ទាប​បំផុត​តាម​ដែល​អាច​ធ្វើបាន​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល