ទាន់ហេតុការណ៍
ស្រុក​វើន​សៃ រៀបចំ​យុទ្ធនាការ​ដាំ​កូនឈើ ១០០​ដើម និង​សម្អាត​អនាម័យ​បរិស្ថាន ដើម្បី​ជំរុញ​ការ​អភិរក្ស​ធនធានធម្មជាតិ​ - ICRC ប្ដេជ្ញា​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា បន្ថែមទៀត​ - សម្ដេច​ធិបតី​៖ ភាពជោគជ័យ​របស់​អ្នក​ដឹកនាំ​អង្គភាព​មួយ គឺ​ការធានា​ឱ្យ​អង្គភាព​នោះ​មាន​សមត្ថភាព​បន្ត​ដំណើរការ និង​ការរីកចម្រើន ទោះបីជា​ក្នុង​ពេល​អវត្តមាន​របស់​ខ្លួនក៏​ដោយ​ - កំពង់ចាម​៖ រៀបចំ​យុទ្ធនាការ «​និយាយថា ទេ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ប្រកបដោយ​ការទទួលខុសត្រូវ​ - ក្រុមការងារ​សប្បុរស​ធម៌​ដឹកនាំ​ដោយ​លោក​បណ្ឌិត ឃីម រដ្ឋា នាំយក​អំណោយ​ជូន​លោកយាយ​វ័យ ៨៥​ឆ្នាំ ដែលមាន​ជីវភាព​ខ្វះខាត និង​រស់នៅ​តែម្នាក់ឯង​ - ប្រជាពលរដ្ឋ រង​ផលប៉ះពាល់​ដោយសារ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់ ចំនួន ១៦​គ្រួសារ នៅ​ក្រុង​អរិយ​ក្សត្រ ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កណ្ដាល - ​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កណ្ដាល កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​រួមចំណែក​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន បាន​ទាន់ពេលវេលា មាន​ភាពត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ - ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​យោបល់​នៃ​គម្រោង​ទេសន្តរប្រវេសន៍​ការងារ​ប្រកបដោយ​យុត្តិធម៌ និង​ប្រសិទ្ធភាព​ក្នុង​តំបន់​អាស៊ាន - សង្កាត់​គោក​រកា បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​បរិស្ថាន តាម​បណ្តោយ​ផ្លូវ​លេខ ២០១១ ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ - សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ​,​ប្រជាជន​, ទឹកដី និង ឯករាជ្យភាព​ជាតិ​
0

​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កណ្ដាល កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​រួមចំណែក​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន បាន​ទាន់ពេលវេលា មាន​ភាពត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់

​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កណ្ដាល កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក្រោម​ឱវាទ ដែល​បាន​រួមចំណែក​អនុវត្ត​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន បាន​ទាន់ពេលវេលា មាន​ភាពត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ថ្លែង​ក្នុង​ឱកាស បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ឆមាស​ទី​១ ឆ្នាំ​២០២៦ និង​លើក​ទឹសដៅ​ដើម្បី​អនុវត្ត​បន្ត សំរាប់​ឆមាស​ទី​២ ឆ្នាំ​២០២៦ របស់​មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៣០ មិថុនា នេះ លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​កណ្តាល បាន​កោតសរសើរ វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់ ដែល​សំរេចបាន​លទ្ធផល​ល្អប្រសើរ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ការងារ ភារកិច្ច​របស់​ខ្លួន ។ ទន្ទឹមនឹងនេះ លោក​ប្រធាន​មន្ទីរ បាន​ជំរុញ​ឲ្យ​គ្រប់​បណ្តា​ការិយាល័យ ត្រូវ​គោរព​វិន័យ​និង ពង្រឹងសមត្ថភាព​ការងារ ព្រមទាំង​ពង្រីក​ការផ្សព្វផ្សាយ​ព័ត៌មាន ឲ្យបាន​ទាន់​ពេលវេលា មាន​ភាពត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ លើកឡើងថា ការអភិវឌ្ឍ​បច្ចេកវិទ្យា បញ្ញា​សិប្ប​និមិត្ត AI កំពុង​ក្លាយជា​ឧបករណ៍​ដ៏​មាន​សារៈសំខាន់ ក្នុង​វិស័យ​ព័ត៌មាន និង​ជួយ​អ្នកសារព័ត៌មាន​បាន​ច្រើន ក្នុង​ការសំរួល​ដល់​ការរៀបចំ​ខ្លឹមសារ ការ​សង្ខេប​ឯកសារ និង​ការកែសំរួល​អក្ខរាវិរុទ្ធ និង​ការបង្កើន​ប្រសិទ្ធភាព​ការងារ ។​

​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កណ្ដាល ក៏​បាន​ណែនាំ ដល់​មន្ត្រី​ព័ត៌មាន​ទាំងអស់ ត្រូវ​បង្កើន​សមត្ថភាព ក្នុង​ការប្រើប្រាស់ អនុវត្ត​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និមិត្ត AI ក្នុង​ការផលិត​ព័ត៌មាន ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវត្តន៍ នៃ​បច្ចេកវិទ្យា​ឌីជីថល ស្រប​តាម​គោលការណ៍ របស់​រដ្ឋបាល​ខេត្ត ទិសដៅ របស់​ក្រសួង​ព័ត៌មាន និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល