ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

មហាជន​ដាក់​ការសង្ស័យថា ហេតុ​អ្វី​លោក លែង សំ​អេត មិន​កសាង​សំណុំរឿង​ទៅវិញ​ករណី ឈូសឆាយ នៅ​ចំណុច​អូរ​ចាប់​ប្រាំង និង​ចំណុច​ថ្ម​បណ្តើត ទំហំ​រហូតដល់​២០​ទៅ​៣០ ហិកតា ថែម​ទាំង​លេចលឺ​ថា ស្គាល់​ជនសង្ស័យ​អស់​ហើយ​ថែម​ទៀត !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​៖ ថ្មីៗ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង បាន​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី ១២​ខែ មេសា​ឆ្នាំ ២០២២ ត្រូវបាន​មហាជន​យល់ ឃើញ​ថា​គឺជា​ការ​ថ្លែង បែប​មិន​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​របស់​ខ្លួន ហើយ​ថែមទាំង​ជួយ​បិទ បាំង​ការពារ​ជនល្មើស ឲ្យ​រួចផុត​ពី​សំណាញ់​ច្បាប់​ថែមទៀត​ផង​។​

​កន្លងមក​គេ​សង្កេតឃើញថា​លោក លែង សំ​អេត រូបនេះ និង​បក្សពួក តែងតែ​សកម្ម​បំផុត ក្នុងការ​ធ្វើ​របាយការណ៍ និង​កសាង​សំណុំរឿង​បញ្ជូនមក​តុលាការ ជាក់ស្ដែង​ដូច​ជា​របាយការណ៍​កាល​ពី​ថ្ងៃ​ទី ១១ ខែ មិថុនា​ឆ្នាំ​២០២០​ជាដើម​។​

​ទោះ​បី​ជា​រឿង​ខ្លះ គ្មាន​ភស្តុតាង​ពិតប្រាកដ​ក៏​ដោយ និង​រឿង​ខ្លះ​ប្រជាពលរដ្ឋ​បាន​ប្រគល់​ដី​ឲ្យ​រដ្ឋ​វិញ​ដូច​គ្នា តែ​លោក​លែង សំ​អេត នៅតែ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ រហូតដល់​មាន​ប្រជាពលរដ្ឋ​ជាប់ ពន្ធនាគារ ដោយសារ​តែ​មន្ត្រី​រូប​នេះ​ថែម ទៀតផង ចម្ងល់​មហាជន ថា​តើ​ច្បាប់ បរិស្ថាន​នៅ​ប្រទេស​កម្ពុជា មាន​ស្តង់ដារ​ពីរ​មែន​ដែរឬទេ​?

​ចុះ​ហេតុ​អី្វការ​ឈូសឆាយ នៅ​ចំណុច​អូរ​ចាប់​ប្រាំង និង​ចំណុច​ថ្ម​បណ្តើត ទំហំ​រហូតដល់​២០​ទៅ​៣០ ហិច​តា និង ស្គាល់​ជនសង្ស័យ​អស់ហើយ បែរ​ជា​លោក លែង សំ​អេត មិន​កសាង​សំណុំរឿង​ទៅវិញ​។​

​ចំណុច​មិន​ប្រក្រតី​ទាំងនេះ សូម​ឯកឧត្តម ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មេត្តា​ស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់​ដើម្បី ឲ្យ​មន្ត្រី​ទាំង​នោះ​ទទួល ខុស​ត្រូវ ចំពោះ​តួនាទី​របស់​ខ្លួន​ផង ព្រោះ​មាន​តែ​ថ្នាក់ដឹកនាំ​ទេ ទើប​ធ្វើ​បាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល