ទាន់ហេតុការណ៍
ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

មរណៈភាព​របស់ សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់ បាន​រំជួល​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម វេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា តំណាង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សហការី បាន​នាំយក ថវិកា​ចំនួន ៥,០០០,០០០​រៀល និង​គ្រឿងឧបភោគ បរិភោគ រួមមាន ៖ ត្រីខ ៥​យួរ មី ៥​កេស ភេសជ្ជៈ ៥​កេស អង្ករ ៤​កា​រ៉ុង ចូលរួម​បុណ្យសព លោក​ព្រិន្ទបាលឯក ឃួន វិសាល សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ពាំនាំ​នូវ​មតិ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​ម្តាយ​សព នៅ​គេហដ្ឋាន ភូមិ​តា​រាប ឃុំ​គគីរ ស្រុក កៀនស្វាយ ខេត្ត​កណ្ដាល​។​

​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​ផ្តាំផ្ញើ​នូវ​អារម្មណ៍​រំជួលចិត្ត ពេល​ដែល​បាន​ដឹងថា សព​សមាជិក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ម្នាក់​នេះ​មាន​ប្អូនស្រី​វិបល្លាស​ស្មារតី​ចាកចោល​ផ្ទះ ឪពុក​ទើបតែ​ទទួលអនិច្ចកម្ម​ថ្មីៗ ហើយ​ម្តាយ​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ក្រៀមក្រំ​មិនទាន់​អាច​ធ្វើ​ចិត្ត​បំភ្លេចប្តី​បាន ឯ​ខ្លួន​ឯង ខំ​ឆ្លៀត​សុំ​ច្បាប់​ប្រធាន​ក្រុម ដើម្បី​បាន​ទៅ​កំដរ​មើលថែ​លួងលោម​ម្តាយ តែ​មិន​នឹកស្មាន​ថា​បែរ​ក្លាយទៅជា​ជួប​រឿង​អកុសល គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់ តាម​ទៅ​កំដរ​ឪពុក​ដែល​ទើប​អនិច្ចកម្ម ធ្វើឲ្យ​អ្នក​ម្តាយ​កាន់តែខ្លោ​ចចិត្តខ្លាំ​ង​ទ្វេរ​ឡើង​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ទឹកចិត្ត​សណ្តោស​ប្រណី របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​ជានិច្ចកាល លោក​តែងតែ​គិតគូ​ពី​សុខទុក្ខ ដល់​កងកម្លាំង​គ្រប់​ប្រភេទ ជា​ពិសេស​បាន​ចាត់​តំណាង​នាំយក​ថវិកា និង​គ្រឿងឧបភោគ បរិភោគ មក​ចូលរួម​បុណ្យសព​សមាជិក អាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល