ទាន់ហេតុការណ៍
ក្រុមការងារ​គេហទំព័រ រស្មី ស្ទឹងត្រង់ បាន​នាំយក​អំណោយ​សម្បុរ​ជន ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក ក្នុង​ខេត្ត​ព្រះវិហារ​ - ​តើ​ពិត​ទេ​លោក ចាន់ ឃុង មេបញ្ជាការរង​ខេត្តសៀមរាប ថា​បាន​ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់​ជា​មេការ ខារ៉ាអូខេ បណ្ដាលឲ្យ​រងរបួស​ផ្ទៃ​មុខ និង​ភ្នែក ខណៈ​ពេល​នេះ​ស្ដ្រី​រងគ្រោះ​រៀបចំ​បណ្ដឹង​តាម​ផ្លូវច្បាប់​ - លោក ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​គោរព​ជូន​ពរ សម្ដេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ចម្រើន​ជន្មាយុ​ - ​ឯកឧត្ដម ឃួ​ង ស្រេង ធ្វើការ​ណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ មន្ទីរ​ពាក់ព័ន្ធ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ ជូន បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ​ - ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ចក​ចុះ​ជួប​សំណេះសំណាល និង​ពិភាក្សា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចក រួម​ទាំង​ជួប​សំណះសំណាល​ពលករ និង​ជនភៀសសឹក និង ឧបត្ថម្ភ​ដល់​ជនភៀសសឹក​ - ​លោកស្រី ហ៊ាន​ពៅ លក់​ដី​ជា​ច្រើន​ហិកតា ឲ្យ​ជនរងគ្រោះ ដោយ​សន្យា​និង​ធានា​អះអាង​ធ្វើ​ប័ណ្ណ​(​ប្លង់រឹង​) តែ​ខុស​ការ​ពិត​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ ជា សុ​ផា​កន្នី ចូលរួម​ពិធី​បួងសួង​ដល់​វត្ថុ​សក្តិ​សិទ្ធ បារមី​មាន​ឬ​ទ្ធិ​ទាំងឡាយ ទាំងពួង ជួយ​ឃុំគ្រង​ការពារ​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ជួបតែ​សេចក្តីសុខ សុវត្ថិភាព - សូម​បងប្អូន​ប្រជាពលរដ្ឋ តាមដាន​ព័ត៌មាន​ផ្លូវការ ដើម្បី​ចៀសវាង​ព័ត៌មាន​ក្លែងក្លាយ​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​
0

លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​

លោក ហ៊ុន ម៉ា​នី បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អ៉ីស្រាអែល អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា  បទពិសោធន៍ ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ទើប​បញ្ចប់​កម្មសិក្សា និង​ត្រៀម​ទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​អុីស្រាអែល ក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣ របស់​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប​បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​ស​.​ស​.​យ​.​ក​. នៅ​ស្នាក់ការ ស​.​ស​.​យ​.​ក​. រាជធានី​ភ្នំពេញ អគារ​ខេមរា​នី នា​ថ្ងៃ​ទី​០៤ ខែតុលា ឆ្នាំ ២០២២ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ សមាជិក សមាជិកា និង​សិស្ស​និស្សិត​ប្រមាណ ៣៧០ នាក់​។

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​វិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ​ទាំងអស់ ដែល​បាន​ខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស ជាពិសេស​ផ្តល់ឱកាស​អោយ​សិស្ស​និស្សិត​ទៅ​ចុះ​កម្មសិក្សា​នៅ​ប្រទេស​អុីស្រាអែល​។ បន្ថែម​ពី​នេះ ឯកឧត្តម​បាន​ធ្វើ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ការតស៊ូ និង​ការ​ជំនះ​ពុះពារ​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត និង​ការ​តាំងចិត្ត​ខ្ពស់​របស់​ប្អូនៗ និស្សិត​រហូត​ដល់​ទទួល​បានការ​ជ្រើសរើស​ឱ្យ​ចុះ​កម្មសិក្សា​។ ឯកឧត្តម ក៏​បាន​ឆ្លៀត​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ឯកឧត្តម​ធ្លាប់ជា​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​មួយ​រូប​ផងដែរ​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​បាន​ធ្វើ​ការផ្តែផ្តាំ​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​ទៅ​បន្ត​កម្មសិក្សា អោយ​ខិតខំ​ក្រេប​យក​ចំណេះវិជ្ជា និង​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត​ដែល​បាន​បញ្ចប់​កម្មសិក្សា​អោយ​យក​បទពិសោធន៍ និង​ចំណេះដឹង​ដែល​ទទួលបាន មក​ប្រើប្រាស់​ដើម្បី​ជួយ​ខ្លួនឯង គ្រួសារ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល