ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សម្ពោធ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ស្ថិត​នៅក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​អញ្ជើញ​មក​សម្ពោធ​អគារ​ទីតាំង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​: និង​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ជ័យលាភី​នា​ព្រឹក​នេះ​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​រំលឹក​អំពី​ការ​កកើត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ក្រោយ​ពេល​ងើប​ពី​សង្គ្រាម​គឺ​សាកលវិទ្យាល័យ​នេះ​មិន​មាន​ឡើយ​។ តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ សាកលវិទ្យាល័យ​ត្រូវបាន​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ផ្នែក​សិល្បៈ តន្ត្រី​ឡើងវិញ​ជា​បន្តបន្ទាប់​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោកជំទាវ​រដ្ឋមន្ដ្រី​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុមការងារ​ក្រសួង ដែល​បាន​រៀបចំ​ក្រុម​សិល្បៈ​ចូលរួម​សម្ដែង​ដ៏​អស្ចារ្យ​ក្នុង​ឱកាស​ពិធី​បើក​-​បិទ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នា​ពេល​កន្លងទៅ​នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​នេះ សម្តេច​បាន​អញ្ជើញ​សម្ពោធ​សមិទ្ធផល​សំខាន់ៗ​ចំនួន​៣ ក្នុងនោះ​មាន​សមិទ្ធផល និង​រោក​ចក្រ​ផលិត​សំបក​កង់​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ​,​មាន​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស «​អគារ​តេជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត និង​សម្ពោធ​ទីតាំង​ថ្មី​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​:​នាពេលនេះ​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​សារ​ជា​ថ្មី​ទៀត ថា អ្វីៗ​ទាំងអស់​គឺ​ត្រូវ​រស់នៅ​ក្រោម​សន្ដិភាព​ទាំង​អស់ បើ​គ្មាន​សន្ដិភាព គឺ​ត្រូវរ​ត់​ក្រោម​គ្រាប់ផ្លោង​ហើយ​។ ដូច្នេះហើយ ទោះ​ស្ថិតនៅ​ក្នុង​តម្លៃ​ណាក៏ដោយ ក៏​សម្ដេច​ត្រូវ​រក្សា​សន្ដិភាព​ឱ្យ​បាន​ដែរ កុំ​ឱ្យ​ដល់​ពេល​បាត់បង់​សន្ដិភាព​ទើប​នាំ​គ្នា​សោកស្ដាយ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​គណៈសង្ឃ​អោយ​មាន​ការស្រុះស្រួល​គ្នា និង​ដោះស្រាយ​គ្នា​ដោយ​ឈរលើ​គោលការណ៍​សុខដុម​នីយកម្ម​សាសនា កុំ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដើម្បី​រិះគន់​គ្នា និង​ដោះស្រាយ​បញ្ហា​នោះ​។​សម្ដេច​តេជោក៏បាន​ស្នើ​ឱ្យ​មានកា​រ​សម្របសម្រួល​គ្នា ឬ​លុប​សេចក្ដីថ្លែងការណ៍​ចោល​វិញ ក្នុង ករណី​រឿង​ហួសចិត្ត​មួយ​កាលពី​យប់​ម៉ិញ​នេះ ដែល​មាន​គណៈ​សង្ឃនាយក​មួយអង្គរ បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​សម្ដេច​សង្ឃ សៅរ៍ ចាន់ថុល្ល ព្រះចៅអធិការ​វត្ត​លង្ការ ខណៈ​ព្រះអង្គ​សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​សង្ឃ​។​
​នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​រិះគន់​ចំៗ​ចំពោះ​ក្រុមហ៊ុន Internet ដែល​ឈ្មោះ​ថា HOME INTERNET ដែល​សម្ដេច​ចាត់ទុកថា ជា​ក្រុម​អត់​បំផុត​ក្នុង​ការផ្តល់​សេវាកម្ម Internet ។ សម្ដេច​តេជោ ក៏​បាន​ណែនាំ​ដល់​បណ្ដា​ក្រុមហ៊ុន អ៉ីន​ធឺ​ណេត ទាំងអស់ ត្រូវ​ផ្ដល់​សេវា​ដល់​ពលរដ្ឋ​ឱ្យបាន​ល្អ​តាម​ការណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ជាមួយគ្នា​នោះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បន្ត​ណែនាំ​ដល់​ក្រុមហ៊ុន​លក់​ផ្ទះល្វែង ឬ​បុរី​ទាំងអស់​ត្រូវ​បើក​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត អាច​ចូល​ទៅ​ភ្ជាប់​បណ្ដាញ​នៅតាម​ទីតាំង​របស់​ខ្លួន​បាន គឺ​មិន​ត្រូវ​លក់​ផ្ដាច់មុខ​ឱ្យ​ក្រុមហ៊ុន​ណា​មួយ​នោះទេ​។

​ជាមួយនឹង​ការប្រកាស​ដាក់ឲ្យ​ដំណើរការ​ទីតាំ​ង​ថ្មី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​អបអរសាទរ​និស្សិត​ជ័យលាភី​ទាំងអស់​នា​ថ្ងៃនេះ និង​បាន​ជូនពរឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​។ បន្ទាប់មក​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី អមដំណើរ​ដោយ​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួនទៀត ក៏​បាន​អញ្ជើញ​ទស្សនា​ក្នុង​សាល​ពិព័ណ៍​សិល្បៈ វប្បធម៌ នៅក្នុង​ទីតាំង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នេះ​។ នៅ​ក្នុង​សាល​ពិព័ណ៍នេះ មាន​តាំង​បង្ហាញ

​អំពី​កម្រង​ស្នាដៃ​របស់​បុព្វបុរស ជា​ពិសេស​ទាក់ទង​ទៅនឹង​ទម្រង់​សិល្បៈ វប្បធម៌​ផ្សេងៗ​ជាច្រើន​ដែល​ជា​ស្នាដៃ​ចងក្រង​របស់​ក្រសួង​វប្បធម៌ និង​ស្នាដៃ​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ និង​វិចិត្រសិល្បៈ​នា​ពេល​កន្លង​មក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល