ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍ សាខា​ក្រុង​តាខ្មៅ បើក​ដំណើរការ​កម្មវិធី​កាត់​ខ្សែបូ ពិ​ព័​រណ៌​អប់រំ​វិទ្យាសាស្ត្រ​លើក​ទី​៧

សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍ សាខា​ក្រុង​តាខ្មៅ បើក​ដំណើរការ​កម្មវិធី​កាត់​ខ្សែបូ ពិ​ព័​រណ៌​អប់រំ​វិទ្យាសាស្ត្រ​លើក​ទី​៧

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល​៖ ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត​កណ្ដាល តំណាង​ឯកឧត្តម គង់​  សោភ័ណ្ឌ អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​កាត់​ខ្សែបូ ពិ​ព័​រណ៌​អប់រំ​វិទ្យាសាស្ត្រ​លើក​ទី​៧ នៅ​សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍ សាខា​ក្រុង​តាខ្មៅ​។​

​លោក ថន សុក​លីម នាយក​សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍ បានអោយដឹងថា​៖ សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍​គឺ​ជា​គ្រឹះស្ថាន​ចំណេះ​ទូទៅ​ឯកជន​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​តាម​ប្រកាសក សួង​អប់រំ​យុវជន និង​កីឡា​លេខ ២១៧២​ចុះ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១១ ។​សាលា​អន្តរជាតិ​វេសួ​លែន​ដ៍ ចាប់ផ្ដើម​ធ្វើ​ការសាងសង់​អគារ​ទី​១ នៅ​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ ២០០៩​។ សាលា​អន្តរជាតិ​វេស្ទ​លែន​ដ៍ បាន​បើក​ដំណើរការ​ថ្នាក់​ភាសា ភាសា​អង់គ្លេស​ទូទៅ​នៅ​ដើមឆ្នាំ ២០១០ ដោយ​មាន​ជាង ៣០​បន្ទប់ ។ បន្ទាប់មក​នៅ​ឆ្នាំ​សិក្សា ២០១៣ – ២០១៤ សាលា ចាប់ផ្តើម ដំណើរការ​ថ្នាក់​ចំណេះ​ទូទៅ​ខ្មែរ​នៅ​អគារ​ទី​១ ។

​ដោយ​មាន​ការគាំទ្រ និង​មាន​ជំនឿ​ជឿជាក់​លើ​គុណភាព​អប់រំ​នៅ សាលា​អន្តរជាតិ វេស្ឋ​លែន​ដ៍ អាណាព្យាបាល​សិស្ស​បាន​មក​ធ្វើ​ការចុះឈ្មោះ​ឱ្យ​បុត្រ​ធីតា​ចូលរៀន​យ៉ាងច្រើន​ហួស​ពី​ការរំពឹង​ទុក​។ ឆ្លើយតប​ទៅនឹង កំណើន​សិស្ស​យ៉ាងគំហុក​នេះ គណៈ​គ្រប់គ្រង​សាលា​ក៏​សម្រេច​សាងសង់​អគារ​ទី​២​បន្ថែម​ទៀត​នៅ​ផ្លូវជាតិ ២១A ក្រុង​តាខ្មៅ ដែល​មាន​ជាង​៣០​បន្ទប់​នៅ​ឆ្នាំ ២០១៦ ។ អគារ​ទី​២​នេះ​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ ។​សាលា​អន្តរជាតិ​សូ​លែ​ន​ដ៍​មាន​កម្មវិធីសិក្សា​ធំៗ​ចំនួន​៣​ដែល​កំពុ​ដំណើរការ នាពេល បច្ចុប្បន្ន​គឺ​៖
​កម្មវិធីសិក្សា​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​មត្តេយ្យ កម្មវិធីសិក្សា​ចំណេះ​ទូទៅ​អន្តរជាតិ (IK-12) ដល់​ថ្នាក់​ទី​១២ (​ស្រប​តាម​កម្មវិធីសិក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​) ) (​កម្មវិធី​សិក្សា​របស់​រា​ជ​រដ្ឋាភិបាល​អូស្ត្រាលី​) កម្មវិធីសិក្សា​ភាសា​អង់គ្លេស​ទូទៅ (​ពេញ​ម៉ោង និង​ក្រៅ​ម៉ោង​ពី​ថ្នាក់​មត្តេយ្យ ដល់​មនុស្ស​ពេញវ័យ​)​។​

​លោកនាយក​សាលា​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ ដើម្បី​ចូលរួម​ចំណែក​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ី​ជំរៅ​ក្នុងការ​ពង្រឹងគុណភាព​អប់រំ​ថ្នាក់មធ្យមសិក្សា សាលា​អន្តរជាតិ វេស្ទ​លែនដ៍បាន​ពង្រឹង​លើ​ការ​ធ្វើ​តេ​ស្តសិ​ស្ស​យ៉ាង​តឹងរឹង​ឈរលើ​គោលការណ៍ យុត្តិធម៍ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន ដោយ​ផ្អែក​លើ​ពាក្យស្លោក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​ឃ្លា “​អ្នកចេះ គឺ​ជាប់ និង​បាន​រៀបចំ​កម្មវិធីសិក្សា​ផ្សារភ្ជាប់ ទ្រឹស្តី ទៅ​នឹង​ការអនុវត្ត​ជាក់ស្តែង រួម​មាន​ការធ្វើ​ពិសោធន៍​វិទ្យាសាស្ត្រ​មុខវិជ្ជា ជីវវិទ្យា រូបវិទ្យា និង​គីមីវិទ្យា នៅ​ក្នុង​ថ្នាក់រៀន​ដោយផ្ទាល់ ។​

​លោកជំទាវ ហ៊ុន កុស​នី អភិបាល​រក​ខេត្ត​កណ្ដាល បាន​សម្ដែង​នូវ​មនោសញ្ចេតនា​អបអរ​ស្វាគ​ម​ន៏​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​សាលា​ដែល​បាន​រៀបចំ​កម្មវិធី​ពិ​ពណ៌​អប់រំ​វិទ្យាសាស្ដ្រ​របស់​សិស្ស​ដ៏​មាន​សារៈសំខាន់​នា​ឱកាស​នេះ ស្របពេល​ដែល​ប្រជាជន​កម្ពុជា ក៏​ដូចជា​យុវជន និង​កុមារ​កម្ពុជា​ទាំងអស់​កំពុង​បាន​រស់ នៅក្នុង សេចក្តីសុខក្សេមក្សាន្ត មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ដំបូល​សន្តិភាព​ដែល​បានមកពី​ការបូជា​កម្លាំងកាយ ចិត្ត រួម​នឹង​យក​ជីវិត​ធ្វើ​ជា​ដើមទុន​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន របស់​យើង​ដើម្បី​ប្តូរ​មក​ជូន​ប្រជាជន​កម្ពុជា​យើង​នូវ​ក្តី​សុខ និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​។ ក្នុងចំណោម​ការអភិវឌ្ឍ ជា​ច្រើន​រាប់​មិន​អស់​នេះ ក្នុង​នោះ​វិស័យ​អប់រំ យុវជន និង​កីឡា ក៏​ជា​វិស័យ​អទិភាព និង​លេចធ្លោ​មួយ និង​មាន​សារៈសំខាន់ បំផុត​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ជា​វិស័យ​អទិភាព និង​បាន​ប្ដូរ​មក​ជា​វិស័យ​នាំមុខ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គុណ​បក្ស​ប្រជាជន​កម្ពុជា​ចំនួន ២​អាណត្តិ​មកហើយ និង​អាណត្តិ​បន្ត​ទៀត​គឺ​មនុស្ស​នៅ​តែ​នាំមុខ​បន្ត បន្ទាប់​
​មក​គឺ ផ្លូវ ទឹក ភ្លើង ។​

​លោកជំទាវ​អភិបាលរង​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖ រាជរដ្ឋាភិបាល​បានអនុញ្ញាត ឱ្យ​វិស័យ​ឯកជន ចូលរួម​ក្នុង​ការកសាង​ធនធានមនុស្ស​សម្រាប់​ប្រទេសជាតិ​យើង ក្នុងចំណោម​នោះ​ក៏​មាន​សាលា​វេស្ទ​លែន​ដ៍ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្លួន គ្រប់​គោលការណ៍​ទាំងឡាយ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា​ក្នុងការ​ប្រែក្លាយ​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យ ឈានទៅដល់ “​បដិវត្ត​កម្ម​ឌីជីថល ” នៅក្នុង​អេកូ​ស៊ី​ផ្ដើម​នៃ​ការអប់រំ​នៅ​កម្ពុជា​។ ដូច្នេះហើយ​បានជា​ក្រសួង​អប់រំ យុវជន​និង​កីឡា លើកទឹកចិត្ត​នឹង​ជំរុញ​ឲ្យធ្វើ​សកម្មភាព​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយ​បាន​ប្រកាស​ពី​ការរៀបចំ​ធ្វើ​ពិសេស​លើ​ការអប់រំ​ឌីជីថល យុទ្ធនាការ​គាំទ្រ​ការអប់រំ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​នៅ​គ្រឹះស្ថាន​មធ្យមសិក្សា​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខែ​កក្កដា ឆ្នាំ​២០២៣​នេះ នៅ​គ្រប់​វិទ្យាល័យ​រដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ សុ​ម្រាប់​សាកល្បង កម្មវិធី​អប់រំ​ឌីជីថល​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល