ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ផ្សព្វផ្សាយ និង​ដាំ​កូន​ឈើ​នៅ​ទីតាំង «​គម្រោង​អភិវឌ្ឍ​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ចុង​ក្រោយ​កម្រិត​តំបន់​ប្រកបដោយ​អនាម័យ សម្រាប់​រាជធានី​ភ្នំពេញ​»

ឯកឧត្តម សាយ សំ​អាល់ អញ្ជើញ​ផ្សព្វផ្សាយ និង​ដាំ​កូន​ឈើ​នៅ​ទីតាំង «​គម្រោង​អភិវឌ្ឍ​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ចុង​ក្រោយ​កម្រិត​តំបន់​ប្រកបដោយ​អនាម័យ សម្រាប់​រាជធានី​ភ្នំពេញ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

កណ្តាល ៖ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ផ្សព្វផ្សាយ និង​ដាំ​កូន​ឈើ​នៅ​ទីតាំង «​គម្រោង​អភិវឌ្ឍ​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ចុង​ក្រោយ​កម្រិត​តំបន់​ប្រកបដោយ​អនាម័យ សម្រាប់​រាជធានី​ភ្នំពេញ​» ដែល​ស្ថិតនៅ​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ទួល​ព្រិច មាន​ទីតាំង​ផ្លូវជាតិ​លេខ​៥១ ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២៣ ។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ជាច្រើន​នាក់​ផងដែរ ។​

​បើ​តាម​របាយការណ៍​បានឲ្យដឹងថា ហេ​ដ្ឋ​ច​នា​សម្ព័ន្ធ​នៃ​គម្រោង​រួមមាន ៖
1 – អគារ​សម្រាប់​ប្រតិបត្តិការ អគារ​បុគ្គលិក អគារ​រោង​ជាង ឃ្លាំង ចំណត​មធ្យោបាយ​
2 – ស្ថានីយ​ថ្លឹង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ប្រព័ន្ធ​ទឹកភ្លៀង
3 – អគារ​កំប៉ុស្ត អគារ​សម្រាប់​ញែក​សំណល់​
4 – រណ្តៅ​ចាក់​សំណល់​៖ ការសាងសង់​ចែកជា​៥​ដំណាក់កាល ដោយ​ក្នុង​មួយ​ដំណាក់កាល​មាន​ពី​៣-៤​រណ្ដៅ (​ជម្រៅ​ពី​៣-៥​ម៉ែត្រ​) ដែល​គ្រោង​ប្រើប្រាស់​បាន​រយៈពេល​សរុប ២០​ឆ្នាំ​
5 – ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្តិកម្ម​ទឹក​សម្អុយ​
6 – ប្រព័ន្ឋ​ប្រមូល​ឧស្ម័ន​ទីលាន​
7 – តំបន់​ទ្រនាប់​ដែល​មាន​ការ​ដាំ​ដើមឈើ​(​គគីរ ឈើទាល អាកាស្យា​)
8- ដី​បម្រុង​ទុក​សម្រាប់​ហេដ្ឋរចនាសម្ព័ន្ធ​ផ្សេងទៀត​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល បានអនុញ្ញាត​ឲ្យ​សាងសង់​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​ខ្នាត​តំបន់​មួយ ស្ថានីយ​ស្តារ និង​ផ្សព្វផ្សាយ​ព្រៃឈើ​ទួល​ព្រេច ដែល​បម្រើ​ឲ្យ​ការគ្រប់គ្រង​សំណល់ សំរាម របស់​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ក្រុង ស្រុក មួយចំនួន នៃ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល​។ ជាមួយគ្នានេះ ទីលាន​ដែល​មាន​បទដ្ឋាន​បច្ចេក​ទេស​ត្រឹមត្រូវ បាន​សាងសង់​រួច​ហើយ​ដែរ នៅតាម​បណ្ដា​ខេត្ត ក្រុង មួយចំនួន ដូចជា ខេត្ត​ព្រះសីហនុ ខេត្ត​កំពត ខេត្ត​កែប ខេត្ត​កំពង់ឆ្នាំង ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​កំពង់ធំ ខេត្ត​ស្វាយរៀង ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល