ទាន់ហេតុការណ៍
អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាប័ន​កម្លាំង​អនុវត្ត​ច្បាប់ ទាំង​កម្លាំង​នគរបាលជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ បន្ត​ស្រាវជ្រាវ បង្ក្រាប​ឱ្យ​បាន​សកម្ម និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​លើ​ករណី​អំពើ​ជួញដូរ​មនុស្ស​។ ក្នុងនោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​ជំរុញ​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន​សមុទ្រ និង​ជាប់​ព្រំដែន​ឡាវ ដែល​កំពុង​មាន​ការ​ប្រឈម ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​នេះ​ផងដែរ​។​

​ក្នុង​ថ្លែង​បែប​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆមាស​ទី​១ និង​លើក​ទិសដៅ​ឆមាស​ទី​២ ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ថ្លែង​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ណែនាំ​ដល់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខិតខំ​យកចិត្តទុកដាក់​សហកា​រ​ក្នុង​ភាព​ជា​ដៃគូ​ឱ្យបាន​ល្អ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ ជំរុញ​ការផ្សព្វផ្សាយ ការអប់រំ និង​ការបង្ការ​ទប់ស្កាត់​តាម​គោលដៅ​ប្រឈម​ខ្ពស់ រួមមាន​៖​មណ្ឌល​កម្សាន្ត​សម្រាប់​មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម​។​

​យោងតាម​របាយការណ៍​របស់​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ជ​.​ប​.​ជ​. ក្នុង​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០២៤ នេះ សមត្ថកិច្ច​នគរបាល​ជាតិ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​សរុប​ចំនួន ១០៤​ករណី កើន​ចំនួន ១៧​ករណី ស្នើ​នឹង ១៦,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២៣​។

​លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍ បានឱ្យដឹង​ទៀត​ថា ក្នុង​កិច្ចប្រតិបត្តិការ​ទាំងនោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស ចំនួន ១៣៤​នាក់ បញ្ជូនទៅ​តុលាការ និង​សង្គ្រោះ​ជនរងគ្រោះ បាន​ចំនួន ២៩០​នាក់ ក្នុងនោះ​ករណី​ជួញដូរ​មនុស្ស​មាន​ជន​រងគ្រោះ ចំនួន ២២​ករណី កើនឡើង ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣៤​នាក់ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​មាន​ចំនួន ៨២​ករណី កើន ៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០០​នាក់​។

​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​នេះ​ដែរ លោកជំទាវ ជូ ប៊ុន​អេង បានឱ្យ​ដឹង​ដែរ​ថា ឆ្លង​តាម​បទពិសោធ​នៃ​ការអនុវត្ត​ការងារ​នេះ ជា​ពិសេស​តាមរយៈ​ការកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​គឺ​មាន​ករណី​ភាគច្រើន​ត្រូវបាន​រកឃើញ​ថា​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ជា​បទល្មើស​ឆបោក ទំនាស់​ការងារ ការធ្វើការងារ​ខុសច្បាប់ អន្តោប្រវេសន៍​ខុសច្បាប់ ឬ​ការបន្លំ​ធ្វើ​ជា​ជនរងគ្រោះ ដើម្បី​គេច​ចេញពី​សំណាញ់​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល