ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

មន្ត្រី​បរិស្ថាន​ចាប់​បង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹក​ឈើដុល ទា​លុយ​រាប់រយ​ដុល្លារ ជា​ថ្នូរ​និង​ការដោះលែង ពលរដ្ឋ​ថា​រថយន្ត​ដឹក​ឈើ​និង​រថយន្ត​ដឹក​ធ្យូង​ជាច្រើន​គ្រឿង​ទៀត​មិន​បង្ក្រាប ស្ថិតនៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​..!(​វគ្គ​១)

មន្ត្រី​បរិស្ថាន​ចាប់​បង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹក​ឈើដុល ទា​លុយ​រាប់រយ​ដុល្លារ ជា​ថ្នូរ​និង​ការដោះលែង ពលរដ្ឋ​ថា​រថយន្ត​ដឹក​ឈើ​និង​រថយន្ត​ដឹក​ធ្យូង​ជាច្រើន​គ្រឿង​ទៀត​មិន​បង្ក្រាប ស្ថិតនៅ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​..!(​វគ្គ​១)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ កាល​ពី​កន្លងទៅ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ចេញ​សេចក្តីជូនដំណឹង និង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ត្រូវ​បន្ត​អនុវត្ត​ច្បាប់​១០០% ដោយ​គ្មាន​ការលើក លែង​ជា​ដាច់ខាត និង​បញ្ចប់​នូវ​វប្បធម៌ ធ្វើ​កិច្ចសន្យា​ហើយ​ដោះលែង​ជន​ប្រព្រឹត្ត​បទល្មើស​។​

​បើ​តាម​ប្រភព​បែកធ្លាយ​មក​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៤ មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ចំណុច ស្នាក់ការ តេ​ទឹក​ពុះ ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បាន​បង្ក្រាប គោយន្ត​កន្ត្រៃ​ដឹក​ឈើដុល ចំនួន​៣​គ្រឿង យក​មក​រក្សាទុក នូវ​ស្នាក់ការ ដើម្បី​អនុវត្ត​តាម​ផ្លូវច្បាប់ ក៏ប៉ុន្តែ​ការបង្ក្រាប​គោយន្ត​ខាងលើនេះ​ធ្វើ​ឡើង​មិន​ទាន់​បាន​បាត់​ស្ងៀម​ផ្សែង​ម៉ាស៊ីន​គោយន្ត​ផង ក៏​ធ្វើ​ការដោះលែង​វិញ​ជា​ថ្នូរ​និង​លុយ​រាប់​រយ​ដុល្លារ​អាមេរិក ដែល​ផ្ទុយ​ទៅ​និង​បទបញ្ជា​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​មហាជន និង​ប្រជាពលរដ្ឋ មាន​ការចាប់អារម្មណ៍​នោះ​គឺ​ជា​រៀងរាល់ថ្ងៃ យប់​មាន​រថយន្ត​ដឹកឈើ រ៉ឺម៉ក​ដឹក​ធ្យូង និង​រថយន្ត​ដឹក​ធ្យូង រថយន្ត​ដឹកអុស​ការ៉េ ជាច្រើន​គ្រឿង​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្នាក់ការ​រង​តេ​ទឹ​កពុះ និង​ឆ្លងកាត់​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់ នៅ​ខាងលិច​រង្វង់​មូល​ផ្សារ​កន្តួត​ជាច្រើន​គ្រឿង មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ចាប់​ឬ​បង្ក្រាប​ទាល់តែសោះ ឬ​មួយ​ក៏​ក្រុម​រថយន្ត​ដឹកឈើ រ៉ឺម៉ក​ដឹក​ធ្យូង និង​រថយន្ត​ដឹក​ធ្យូង រថយន្ត​ដឹកអុស​ការ៉េ ទាំងអស់​នោះ​បង់លុយ​ជាប្រចាំ ឬ​បង់លុយ​ជា​ខែ​ទើប​ដំណើរការ​បានរ​លូន​បែបនេះ​?​។​

​បើ​តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​÷​ការបង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹក​ប្រភេទ​ឈើដុល​ចំនួន​៣​គ្រឿង ទាំង​យប់​នេះ​ធ្វើឲ្យ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មន្ត្រី​បរិស្ថាន​ដែល​ចុះ​អនុវត្ត​តាម​ផ្លូវច្បាប់​។ ប៉ុន្តែ​ពួកគាត់​ឆ្ងល់​ថា​ការបង្ក្រាប​នេះ​ធ្វើបាន​តែ​មួយ​ចំអិន​កំពឹស​(​មួយ​ដង្ហើមចង្រិត​)​តែប៉ុណ្ណោះ ក៏​ត្រូវបាន​ដោះលែង​គោយន្ត​កន្ត្រៃ​ដឹកឈើ​ទាំង​៣​គ្រឿង​នោះ​ទៅ​វិញ​ជា​ថ្នូរ​និង​លុយ​រាប់​រយ​ដុល្លារ​ឯ​ណុះ​។​

​បើ​យោង​តាម​ម្ចាស់​គោយន្ត​បាន​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹងថា កាលពី​យប់​ថ្ងៃ​ទី​៦ ឈានចូល​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៤ ពូក​គាត់​ដឹកឈើ​ប្រភេទ​ឈើដុល (​ហៅ​ឈើ​គ្រា​ក់​)​បន្តិចបន្តួច ត្រូវបាន​កម្លាំង​មន្ត្រី​បរិស្ថាន​ចាប់​បង្ក្រាប​គោយន្ត យក​មក​ទុក​នៅ​ស្នាក់ការ​រង តេ​ទឹក​ពុះ និង​ទា​លុយ​ពូក​គាត់​ក្នុង​មួយ​គោយន្ត​ចំនួន​១​លាន​រៀល ជា​ថ្នូរ​និង​ការដោះលែង​គោយន្ត​ដឹកឈើ​នោះ​វិញ​។

​ម្ចាស់​គោយន្ត​បាន​បន្តទៀតថា ពួកគាត់​គ្មាន​លុយ​នោះទេ ហើយ​ពួកគាត់​បាន​សុំ​អង្វរ ក ស្ទើរ តែ​ទន់​ខ្លួន​អស់​ជាច្រើន​ម៉ោង​ដើម្បី​សុំ​គោយន្ត​វិញ ប៉ុន្តែ​មន្ត្រី​បរិស្ថាន បាន​ទារលុយ​ពួក​គាត់​ក្នុង​គោយន្ត​មួយ ៨០​ម៉ឺន​រៀល រហូតមក​ដល់​រសៀល​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៤ គោយន្ត​ដែល​មន្ត្រី​បរិស្ថាន ចាប់​បង្ក្រាប​នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ ដោយ​ម្ចាស់​បាន​ចំណាយ​លុយ​ក្នុង​មួយ​នាក់ៗ ៨០​ម៉ឺន​រៀល​តាម​ការទាមទា​ររ​បស់​មន្ត្រី​បរិស្ថាន​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​ខាងលើ​នេះ​អ្នកយកព័ត៌មាន​យើង​បាន​ផ្ញើ​សារ​តាម​ប្រព័ន្ធ តេ​ឡេ​ក្រាម​ទៅ​លោក ស៊ុន សុ​លាង ប្រធានការិយាល័យ​ស្ដីទី​នៃ​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​សុំ​ការបកស្រាយ​បំភ្លឺ​បន្ថែម​ឃើញ​លោក​ចូល​មើល​ហើយ​មិន​មាន​ការឆ្លើយតប​។​

​ដោយឡែក​លោក ច័ន្ទ​ថេត ថា​នរៈ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ អ្នកយកព័ត៌មាន​យើង​បាន​ធ្វើ​សេចក្តីរាយការណ៍​ជូន​លោក​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម និង​ស្នើសុំ​លោក​ជួយ​បញ្ជាក់បន្ថែម​ជុំវិញ​ការលើកឡើង​ខាងលើ​នេះ ឃើញ​លោក​ចូល​មើល​ហើយ តែ​លោក​មិន​បាន​បកស្រាយ​អ្វី​ទេ​។​

​ដូច្នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ​បាន​គោរព​ស្នើសុំ​ទៅ​ដល់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដាក់​កម្លាំង​អធិការកិច្ច បើក​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​លើ​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ស្រុក​ឱ​រ៉ា​ល់ ដែល​បាន​ទា​លុយ​ពី​ម្ចាស់​គោយន្ត​ដឹក​ជញ្ជូន​ប្រភេទ​ឈើដុល​ជា​ថ្នូរ​និង​ការដោះលែង ដោយ​មិន​បាន​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ឲ្យបាន​តឹងរឹង​នោះ​ផង​។​

​អ្នកសារព័ត៌មាន​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ​ពី​ប្រជាពលរដ្ឋ​ជួន​ដល់​ប្រមុខ​ថ្នាក់ដឹកនាំ អោយ​លោក​បាន​ជ្រាប​! និង​នាំសារ ឬ​ដំណឹង​ពី​ប្រមុខ​ថ្នាក់​ដឹកនាំ​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង និង​រិះគន់​ក្នុងន័យ​ស្ថាបនា ពុំ​មាន​ចេតនា​ណាមួយ មួលបង្កាច់ ឬ​ជាន់ពន្លិច ស្ថាប័ន​ណាមួយ​ឡើយ​។ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​រងចាំ​ទទួល​ការបកស្រាយ ពី​ស្ថាប័ន​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់ ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕(​នៅ​មាន​ត​)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល