ទាន់ហេតុការណ៍
អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​ - ​នាយ​ឧត្តមសេនីយ៍ សៅ សុខា ឧបត្ថម្ភ​ជា​ថវិកា ១,២០០​លាន​រៀល ជូន​កម្លាំង​ជួរមុខ - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន បាន​អញ្ជើញ​ដឹកនាំ​ប្រជុំជួរ​ដើម្បី​ត្រួតពិនិត្យ កម្លាំង មធ្យោបាយ សម្ភារៈ បរិក្ខារ គ្រឿង​បំពាក់ និង​ផ្សព្វផ្សាយ បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ សៅ សុខា​
0

អភិបាលខេត្ត​កណ្ដាល បាន​ប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​គោលការណ៍ និង​នីតិវិធី នៃ​ការវាយតម្លៃ ទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ឆ្នាំ​២០២៥

អភិបាលខេត្ត​កណ្ដាល បាន​ប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​គោលការណ៍ និង​នីតិវិធី នៃ​ការវាយតម្លៃ ទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ឆ្នាំ​២០២៥

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ ស្តី​ពី​គោលការណ៍ និង​នីតិវិធី នៃ​ការវាយតម្លៃ ទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ឆ្នាំ​២០២៥ ដោយ​មាន​ការចូលរួម​ពី នាយក​-​នាយិកា​បឋមសិក្សា​-​អនុវិទ្យាល័យ ប្រធាន​មណ្ឌល​សុខភាព​ក្រុង​-​ស្រុក​ជាច្រើន​រូប​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ចាក់​ថា ការប្រកួតប្រជែង​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ទាំង​៣ រួមមាន​៖ សាលាបឋមសិក្សា អនុវិទ្យាល័យ និង​មណ្ឌល​សុខភាព មិន​ត្រឹមតែ​ជា​យន្តការ​មួយ​ក្នុង​ការជួយ​លើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នី​មួយៗ​ប៉ុណ្ណោះ​ទេ ការប្រកួតប្រជែង​នេះ​ក៏បាន​ផ្តល់​ភាព​ជា​គំរូ រួមជាមួយ​ការ​ផ្តល់​បទពិសោធន៍​ល្អៗ ដល់​អង្គភាព​ទាំង​៣ ដើម្បី​សិក្សា និង​ច្នៃប្រឌិត​បន្ថែម​លើ​ការអនុវត្ត​សម្រាប់​អង្គភាព​របស់​ខ្លួន​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​ផង​ដែរ នៅ​គ្រប់​ទីតាំង​ទាំង​អស់​ក្នុង​ខេត្ត​កណ្តាល​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ធ្វើ​ការជំរុញ និង​លើកទឹកចិត្ត​ដល់​គ្រប់​អង្គភាព​ផ្ដល់​សេវា ត្រូវ​ស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​សូចនាក​រទាំង​៨ ដែល​បាន​កំណត់​ក្នុង​ការប្រកួតប្រជែង​នេះ បើទោះបីជា​លទ្ធផល​ក្នុង​ការប្រកួត​យ៉ាងណាក៏ដោយ ការងារ​ដែល​សំខាន់​នោះ គឺ​ត្រូវ​យក​សូចនាករ​ទាំងនោះ​មក​តម្រង់​ទិស​ក្នុង​ការកែលម្អ ការគ្រប់គ្រង និង​ការផ្តល់​សេវា ត្រូវ​យក​ចំណុច​ទាំងនោះ​មក​អនុវត្ត​ជា​សកម្មភាព​ជាក់ស្ដែង​ក្នុង​អង្គភាព​របស់​ខ្លួន សំដៅ​រួមគ្នា​ធ្វើយ៉ាងណា​ខិតខំ​ផ្ដល់​សេវា​សុខាភិបាល និង​អប់រំ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្រប​ទៅ​តាម​ស្តង់ដា​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​គ្រប់​បឋមសិក្សា អនុវិទ្យាល័យ និង​មណ្ឌល​សុខភាព ក្នុង​ខេត្ត​កណ្ដាល​ទាំងមូល ត្រូវតែ​ចូលរួម​ក្នុង​ការប្រកួតប្រជែង​អង្គភាព​ផ្តល់​សេវា​គំរូ​សម្រាប់​ឆ្នាំ​២០២៥​នេះ​ឱ្យបាន​គ្រប់​អង្គភាព ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​បាន​កាន់តែ​ច្បាស់​អំ​ពី​ស្តង់ដារ និង​សូចនាករ​ដែល​ក្រសួង​បាន​កំណត់ ហើយ​បើ​ទោះបីជា​មិន​បាន​ជាប់​ជា​ចំណាត់ថ្នាក់​ល្អ​ក៏ដោយ ក៏​គ្រប់​អង្គភាព​ទាំង​៣ ត្រូវតែ​ខិតខំ​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ដែល​ខ្វះខាត​របស់​ខ្លួន ការងារ​ដែល​សំខាន់​នោះ​គឺ​ត្រូវខិតខំ​កែតម្រូវ​ឱ្យស្រប​ទៅតាម​ស្តង់ដារ និង​សូចនាករ សំដៅ​បំពេញ​ការផ្ដល់​សេវា​របស់​ខ្លួន​បាន​កាន់តែ​ល្អ​ប្រសើរ​និង​មាន​ប្រសិ​ទ្ធភាព​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។​

​លោក លាង ច័ន្ទ​រង្សី ប្រធាន​មន្ទីរ​មុខងារ​សារ​ធា​រណៈ​ខេត្តកណ្ដាល បាន​បញ្ជាក់​ឱ្យដឹងថា ក្នុង​ឆ្នាំ ២០២៤ ខេត្ត​កណ្តាល​បាន​ទទួល​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុង​ការចូលរួម​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​ខេត្តកណ្តាល​ជា​ខេត្ត​តែមួយ​គត់​ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​២៥ ដែល​ទទួលបាន​ជ័យលាភី Top ១០ នៅ​គ្រប់​កម្រិត នៃ​អង្គភាព​ប្រកួតប្រជែង និង​ជាប់​ជ័យលាភី Top ១០ ដល់​ទៅ​៦​អង្គភាព រួមមាន​៖ មត្តេយ្យសិក្សា​២ វិទ្យាល័យ​១ និង​មន្ទីរពេទ្យ​បង្អែក​គ្រប់​កម្រិត​។ ជាងនេះទៅទៀត​ខេត្ត​កណ្តាល​ជា​ខេត្ត​ដែល​មាន​បេក្ខភាព ជាប់​ជ័យលាភី Top ៥ ច្រើនជាងគេ ដែល​មាន​ដល់​ទៅ​៤​អង្គភាព​។ ជា​លទ្ធផល​ចុងក្រោយ​ខេត្ត​កណ្តាល បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៣​ទូទាំង​ប្រទេស​ចំនួន ៣​អង្គភាព គឺ​សាលា​មត្តេយ្យ​ធនធាន​ក្រុង​តាខ្មៅ វិទ្យាល័យ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម​ឫស និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល​។ ជ័យលាភី​លេខ​៥ ទូទាំង​ប្រទេស គឺ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញ្ញាឮ​។ ជ័យលាភី​លេខ​៨ ទូទាំង​ប្រទេស គឺ​មន្ទីរពេទ្យតេជោ​សែន​កោះធំ និង​លេខ​១០​ទូទាំង​ប្រទេស គឺ​សាលា​មត្តេយ្យ​ធនធាន​ទួលត្នោត ស្រុក​កៀនស្វាយ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល