ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

ACU ឃាត់ខ្លួន និង​បញ្ជូន​នាយ​នគរបាល​២​នាក់ ម្នាក់​ជា​អធិការរង និង​ម្នាក់​ជា​មន្ត្រី នគរបាល​ស្រុក​ប​វេល ទៅ​តុលាការ ពាក់ព័ន្ធ​ការដោះលែង​ជនជាតិ​ថៃ​ជា​ថ្នូរ​លុយ​រាប់​ម៉ឺន​ដុល្លារ​, តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​

ACU ឃាត់ខ្លួន និង​បញ្ជូន​នាយ​នគរបាល​២​នាក់ ម្នាក់​ជា​អធិការរង និង​ម្នាក់​ជា​មន្ត្រី នគរបាល​ស្រុក​ប​វេល ទៅ​តុលាការ ពាក់ព័ន្ធ​ការដោះលែង​ជនជាតិ​ថៃ​ជា​ថ្នូរ​លុយ​រាប់​ម៉ឺន​ដុល្លារ​, តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានសម្រេច​ឃាត់ខ្លួន​មន្ត្រីនគរបាល​២​នាក់ ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​លួច​ដោះលែង​ជនជាតិ​ថៃ ក្នុង​រឿង​បទល្មើស ជា​ថ្នូរ​លុយ​រាប់​ម៉ឺន​ដុល្លារ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ពី​តុលាការ ដែល​បណ្តាញសារព័ត៌មាន​ក្នុងស្រុក ទទួលបាន​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ​។​

​លោក ប្លង់ សុផល អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក នៅ​រសៀល​ថ្ងៃ​នេះ​ថា ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​សូកប៉ាន់ និង​បទ សម្អាត​ប្រាក់ តាម​មាត្រា ៣២ នៃ​ច្បាប់​ស្តីពី​ប្រឆាំង​អំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។​

​សេចក្តីរាយការណ៍ បានបញ្ជាក់​ថា ក្រោយ​បញ្ចប់​បើក​ការ​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ពី​តំណាង​អយ្យការ​លោក ទុង រតនា​, លោក ធន់ ដា​រិទ្ធ ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​២​នាក់ ដាក់​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ​។​

​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា មន្ត្រីនគរបាល​ទាំង​២​នាក់ រួមមាន​៖
*​ទី​១៖ ឈ្មោះ វ៉ន វាសនា អាយុ​៣៨​ឆ្នាំ មាន​តួនាទី​ជា​អធិការរង​នគរបាល​ស្រុក​ប​វេល ខេត្ត​បាត់ដំបង (​ពាក់​ស័ក្តិ​៤​កន្លះ​)
*​ទី​២៖ ឈ្មោះ តាំង សំណាង (​ហៅ សុខ ច័ន្ទ​សំណាង​) អាយុ​៤៣​ឆ្នាំ ជា​មន្ត្រី​នគរបាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល