ខេត្តកំពង់ស្ពឺ÷ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារនគរបាលស្រុកសំរោងទង បានបន្តនាំយកថវិកាឯកឧត្ដមព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ស្ពឺ ចុះសុខទុក្ខកងកម្លាំង និងកម្លាំងប្រជាការពារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
នេះបើតាមការបញ្ជាក់ពីលោកវិរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថាដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដមព្រះរាជអាជ្ញា សាលាដំបូងខេត្តកំពង់ស្ពឺ លោក រ៉ា លីសួន ព្រះរាជអាជ្ញារង ទទួលការងារចុះស្រុកសំរោងទង បានជួយឧបត្ថមថវិកាតាមរយៈក្រុមការងារនគរបាលស្រុកសំរោងទង ដើម្បីនាំយកទៅសួរសុខទុក្ខកងកម្លាំង ដែលមានជម្ងឺ និងប្រជាការពារជួបគ្រោះថ្នាក់ចរាចរណ៍។
លោក ឃុត សុផល បានបន្ថែមទៀតថា ថវិកាដែលក្រុមការងារនគរបាលស្រុកនាំយកទៅបានប្រគល់ជូន÷
១-លោក អ/ឯក ស៊ុំ ចន្ថា នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុទឹកប្រាក់ ចំនួន ២០០$ (ពីរយដុល្លា) ។
២-លោក ផូ អ៊ីម អាយុ ៤៨ឆ្នាំរស់នៅភូមិរំដួល ឃុំត្រពាំងគង ជាកម្លាំងប្រជាការពារ ទឹកប្រាក់ចំនួន ២០០$ (ពីរយដុល្លា) ក្នុងនោះថវិការោងចក្រកាត់ដេរសំលៀកបំពាក់សាប្រ៊ីណា ២១០,០០០រៀលផងដែរ ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ លោក ផូ អុឹម បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងរាយសាជីជួយសម្រួលចរាចរណ៍ជូនកម្មករ កម្មការនី នៅមុខរោងចក្រសាប្រ៊ីណា ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ក្រុមការងារនគរបាលស្រុកសំរោងទង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ថ្នាក់ដឹកនាំ ជូន ដល់កងកម្លាំង និងកម្លាំងប្រជាការពារ ត្រូវខិតខំសំរាកព្យាបាលជម្ងឺ តាមការណែនាំរបស់លោកគ្រូពេទ្យ និងឆាប់បានជាសះស្បើយ ៕